logo

Nguyen Thanh Hoai ជំនះពុះពារលើការឈឺចាប់ដោយជាតិគីមីពុលពណ៌លឿងទុំ

2016/8/11 | 09:05:05
VOVWORLD_”ខ្ញុំដឹងថាទោះបីខ្លួនសប្បាយឬ
ទុក្ខព្រួយក៏ដោយតែវាជាការពិត។ នោះគឺរូបខ្ញុំជាជន
រងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin។ ស្លាកស្នាម​
ពិការលើ​សារពាង្គកាយគឺអន្ទោលតាម​ខ្ញុំអស់មួយជីវិត
ហើយខ្ញុំនឹងខិតខំប្រឹងប្រែងជំនះពុះពារ​លើការ​ឈឺ
ចាប់ដើម្បី​រស់​នៅយ៉ាងណាឲ្យមានអត្តន័យបំផុត ”។

        VOVWORLD_”ខ្ញុំដឹងថាទោះបីខ្លួនសប្បាយឬទុក្ខព្រួយក៏ដោយតែវាជាការ
ពិត។ នោះគឺរូបខ្ញុំជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin។ ស្លាកស្នាម
​ពិការលើ​សារពាង្គកាយគឺអន្ទោលតាម​ខ្ញុំអស់មួយជីវិតហើយខ្ញុំនឹងខិតខំប្រឹង
ប្រែងជំនះពុះពារ​លើការ​ឈឺចាប់ដើម្បី​រស់​នៅយ៉ាងណាឲ្យមានអត្តន័យបំផុត ”។​

          “ ខ្ញុំឈ្មោះ Nguyen Thanh Hoai។ខ្ញុំជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ
 dioxin​​​ជំនាន់ទី៣។​មុននេះ ពេលទៅសាលារៀន គេចំអន់ខ្ញុំរហូតដែល​ធ្វើឲ្យខ្ញុំ​
ព្រួយ​ចិត្តណាស់។ រៀនចប់ហើយ ពេលទៅដាក់ពាក្យសុំធ្វើការ​គេក៏មិនទទួលដែរ​
ដោយ​ឃើញ​ខ្ញុំជាមនុស្សពិការ។ ក៏ប៉ុន្តែ គ្មានពេលណាដែលខ្ញុំអស់សង្ឃឹមនោះ
ឡើយ”។ 

        ថ្មីៗនេះលោក  Nguyen Thanh Hoaiមានកិតិ្តយសជាដំណាងចូលរួមមហា
សន្និបាត​ប្រលងប្រណាំង” ដើម្បីជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin”
ទូទាំងប្រទេស​លើកទី៣​នៅក្រុងហាណូយ។ លោកជាមនុស្សពិការជើងទាំង២មែន
តែជា​និច្ច​កាល​មានឆន្ទៈតស៊ូនិងស្មារតីសុទិដ្ឋិនិយម។លោកបានសំណេះសំណាលថា

“ខ្ញុំមិនអស់សង្ឃឹមទេ។ បើទោះបីវាជាវាសនាមែនក៏ខ្ញុំប្ដេជ្ញាចិត្តជំនះពុះពារ
ដែរ។ព្រោះខ្ញុំដឹងថាសប្បាយឬព្រួយក៏ដោយតែវាជាការពិត។ដូច្នេះខ្ញុំត្រូវតែប្រឈម
មុខនឹងវាទើបអាចយកឈ្នះបាន។ពេលរកបានការងារធ្វើហើយខ្ញុំធ្វើការយ៉ាង
សកម្មដោយសារ ខ្ញុំធ្លាប់សិក្សាខាងបច្ចេកវិទ្យាព័ត៌មាន”។

លោក Nguyen Thanh Hoaiមានកិតិ្តយសជាដំណាងចូលរួមមហាសន្និបាតប្រលងប្រណាំង” ដើម្បីជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin”ទូទាំងប្រទេសលើកទី៣នៅក្រុងហាណូយ


ក្នុងពេលធ្វើការលោកHoaiបានស្គាល់មិត្តនារីដែលជាប្រពន្ធលោកសព្វថ្ងៃ។ តាម
រយៈការឆ្លងឆ្លើយផ្លាស់ប្ដូរយោបល់ក្នុងការងារអ្នកទាំងពីរបានយល់ចិត្តគ្នាយ៉ាង
ជ្រាលជ្រៅ។លោក Hoai បានរៀបរាប់ថា

“ ប្រពន្ធខ្ញុំក៏ជាជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ dioxin​​​ដែរ។នាគ្រានោះ​
ប្រពន្ធ​ខ្ញុំក៏ចូលរួមសកម្មភាពនៅសមាគមជនរងគ្រោះជាតិគីមីពុលពណ៌លឿងទុំ
dioxin។បន្ទាប់មកគាត់ទៅសិក្សានៅសហរដ្ឋអាមេរិក។ ក្នុងពេលធ្វើការសិក្សាស្រាវ
ជ្រាវគាត់បើកអ៊ីធឺណែតទាក់ទងជាមួយខ្ញុំដើម្បីសុំឯកសារ។ ពេលនោះខ្ញុំជាអ្នក
ចាត់ការបណ្ដាញហើយតាមរយៈការផ្លាស់ប្ដូរយោបល់យើងខ្ញុំបានយល់គ្នា ”។

ក្នុងតំណែងជាប្រធានខុទ្ធកាល័យសមាគមជនរងគ្រោះជាតិគីមីពុលពណ៌
លឿងទុំ dioxinខេត្ត Soc Trang លោក  Nguyen Thanh Hoaiយោគយល់និងអធ្រា
ស្រ័យ​ជាមួយ​ក្រុមមនុស្សមានស្ថានភាពដូចគ្នា។ លោកដឹងថានៅមានមនុស្សដទៃ
ជាច្រើនដែលរងការឈឺចាប់លំបាកតោកយ៉ាកធ្ងន់ធ្ងរជាងខ្លួនទៀតនេះហើយជា
កំលាំងចលករជំរុញលោកធ្វើឲ្យបានល្អថែមទៀតនូវកិច្ចការក្នុងសមាគមជនរង
គ្រោះជាតិគីមីពុលពណ៌លឿងទុំខេត្ត៕

       

TAG
Nguyen Thanh Hoai/ជាតិគីមីពុលពណ៌លឿងទុំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត