logo

Nguyen Viet-ជនដែលបានធ្វើឲ្យកាបាCeladonភាជន៍រស់ រានឡើងវិញ

2013/11/7 | 08:23:22

កាបាCeladonប្រណិតនៅរាជកាល Lyដែលនឹកស្មានថា
បាត់បង់តាំងពីច្រើនឆ្នាំមកហើយតែឥឡូវនេះបានមាន
ការ រស់រានឡើងវិញដោយសិល្បករNguyen Viet។គាត់
ជាអ្នកភូមិ  An DaឃុំDang Xa ស្រុកGia Lamជាយក្រុង
ហាណូយ។ក្រោយច្រើនឆ្នាំស្រាវជ្រាវ  លោកផលិតប្រកបដោយជោគជ័យនូវកាបា
Celadonភាជន៍ច្នៃប្រឌិតដោយលោកស្រី  Bui Thi Hi(សតវត្សន៍ទី១៥)ជាអាជីការីនី
ដំបូងនៅវៀតណាមដែលបានឧទ្ទេសនាមគ្រឿងភាជន៍របស់រាជកាល Ly និង
រាជកាល  Tran ទៅបរទេស។

Vovworld-ឆ្នាំនេះNguyen Vietមានអាយុ៧៥ឆ្នាំ។គាត់បានបង្ហាត់ការងារធ្វើ
ដូចជារបាំ បុរាណវត្ថុវិទ្យា​និងភាជន៍។លោកជាអតីតប្រធានក្រុមរបាំដំបូង
នៃរោងល្ខោនរបាំអូប៉េរ៉ាវៀតណាម។មុននេះ៤០ឆ្នាំក្នុងថានះជាអ្នកបញ្ជា១
រូប លោកបានរៀបចំរបាំល្បីឈ្មោះនិងទទួលបានពានរង្វាន់ហូជីមិញ​នាឆ្នាំ
២០០២។។ប៉ុន្តែទោះបីជានៅកំពូលនៃវិជ្ជាជីវះនាដសាស្រ្ត លោកបានសំរេច
ទុកការងាររបស់ខ្លួនមួយអន្លើសិនសំរាប់របរភាជន៍ក្នុងបំណង​ថាធ្វើឲ្យរស់
រានឡើងវិញនូវកាបាCeladonភាជន៍ដែលលើផ្លូវរសាត់បាត់បង់។ លោក
រៀបរាប់ថា៖“កាលមានអាយុ៧ឆ្នាំខ្ញុំបានធ្វើការងារនៅឡភាជន៍ទៅហើយ។
ពេលមានអាយុ១១ឆ្នាំខ្ញុំបានចូលរួមសកម្មភាពបដិវត្តន៍និងត្រូវ​បោះបង់ចោល
មុខរបរ។ក្រោយពីធ្វើបដិវត្តន៍វិលត្រឡប់មកស្រុកកំណើតវិញ ខ្ញុំធ្វើជាអ្នកបញ្ជា
របស់ក្រុមចម្រៀងតូរ្យតន្ត្រីនៃស្ថាប័នមជ្ឈឹម១។ក្នុងគ្រួសារខ្ញុំមាន៥តំណរធ្វើ
របរភាជន៍បានជាខ្ញុំសម្រេចវិលត្រឡប់មកជាមួយរបរប្រពៃណីរបស់ជីដូនជីតា។“

​​​​​​​​​​​​             

ផលិតផលភាជន៍(រូបថតVOV)

Celadonគឺជាកាបាធ្វើលំបាកបំផុតក្នុងរបរភាជន៍។វាទាមទារឲ្យមានបច្ចេកទេស
ខ្ពស់ដើម្បីទទួលបានកាបាភ្លឺ១។Nguyen Vietអោយដឹងថា៖“Celadonជាកាបា
ពិសេស១បង្កើតដោយកត្តាអស្ចារ្យដែលបានស្វែងរក់នៅវៀតណាមតែប៉ុណ្ណោះ។ខ្ញុំបានស្វិតស្វាញរកអោយបាននូវវត្ថុធាតិដើមនេះ។ខ្ញុំបានទៅកាន់ Sa Pa  និងភាគ
ខាងត្បូងវៀតណាមនិងមិនថាជាទីកន្លែងណាសំដៅរកបាន វត្ថុធាតុដើមនេះ។ “
Nguyen Vietចាប់ផ្តើមស្រាវជ្រាវវត្ថុធាតុដើមភាជន៍កាលពីឆ្នាំ១៩៧៩ដល់ឆ្នាំ១៩៩១។និងនាឆ្នាំ១៩៩១លោកសម្រេចសំណង់ស្រាវជ្រាវកាបាដែលបានប្រើប្រាស់នៅ
រាជកាល Ly​និងTran ។
ក្នុងផលិតផលរបស់ខ្លួន គេឃើញសេចក្តីស្រឡាញ់និងមោទនភាពរបស់Nguyen Vietសំរាប់គ្រឿងភាជន៍បុរាណទៀតផង។លោកសំណេះសំណាលថាៈ“ ខ្ញុំមាន
បំណងមានការរួមវិភាគទានចូលក្នុងការអភិវឌ្ឍន៍នៃចរន្តវប្បធម៌នេះពីព្រោះខ្ញុំភ័យ
ថា៖ក្រោយពីការលាចាកលោករបស់ខ្ញុំ   គ្មាននរណាថែរក្សាបាន     “នាសព្វថ្ងៃការជក់ចិត្តនិងទឹកចិត្តក្លៀវក្លារបស់សិប្បករនេះត្រូវបានផ្សាយទៅជាង
ភាជន៍វ័យក្មេង​។ចំពោះNguyen Thu​​  អាយុ២៤ឆ្នាំជាជន១នាក់ដែលធ្វើការងារនៅ
រោងជាងភាជន៍របស់Nguyen Vietគឺការជួបប្រឹស្រ័យជាមួយNguyen Vietជារបត់១
ក្នុងជីវិត។ផលិតផលកាបាCeladonមានការទាក់ទាញជាពិសេសហើយគាត់បាន
សម្រេចលៃទុកកំលាំងកាយចិត្តជាមួយមុខរបរនេះ។ Nguyen Thu​​  ចាត់ទុកថា៖
“ Nguyen Vietជាអ្នកវប្បធម៌១នាក់។គាត់បានរស់ដើម្បី វប្បធម៌និងប្រតិបត្តិតាម
គោលការណ៍វប្បធម៌។ខ្ញុំរៀនបានប្រការជាច្រើនពីអ៊ុំ។  “កាបាCeladon​  Dong Thanh​ដែលមុននេះរិះរកបាននៅសារមន្ទីរ Brusselsបែលហ្សីកនោះសព្វថ្ងៃបានរស់រានមាន
ជីវិតឡើងវិញនៅវៀតណាម៕

TAG
VOVWORLD/: Nguyen Viet/កាបាCeladonភាជន៍/រស់ រានឡើងវិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត