logo

Ninh Thuan ទាញយកសក្តានុពលនិងគុណសម្បត្តិនៃធនធានទេសចរណ៍សមុទ្រដើម្បីអភិវឌ្ឍន៍

2025/6/17 | 09:52:31
(VOVWORLD) - ដោយមានឆ្នេរសមុទ្រប្រវែងជាង ១០៥ គីឡូម៉ែត្រ ខេត្ត Ninh Thuan មានលក្ខខណៈគ្រប់គ្រាន់ និងសមត្ថភាពលេចធ្លោក្នុងការអភិវឌ្ឍន៍ទេសចរណ៍។ Ninh Thuan បាននិងកំពុងប្រើប្រាស់យ៉ាងពេញលេញនូវសក្តានុពលនិងគុណសម្បត្តិនៃសមុទ្រ ដើម្បីអភិវឌ្ឍន៍យ៉ាងខ្លាំងក្លានូវវិស័យទេសចរណ៍ជាមួយនឹងផលិតផលពិសេស មានលក្ខណៈប្រកួតប្រជែងខ្ពស់ ធ្វើឲ្យទេសចរណ៍ក្លាយជាវិស័យសេដ្ឋកិច្ចមុខព្រួញ។

នៅពេលរំលឹកដល់ខេត្ត Ninh Thuan គឺនិយាយអំពីទឹកដីដែលពោរពេញដោយពន្លឺថ្ងៃនិងខ្យល់អាកាស។ ពន្លឺថ្ងៃនិងខ្យល់អាកាសបានបង្កើតភាពខុសប្លែក បង្កើតគុណសម្បត្តិផ្ទាល់ខ្លួន ដើម្បីអភិវឌ្ឍទេសចរណ៍សមុទ្រ។

តំបន់ឈូងសមុទ្រល្បីៗដូចជា៖ Ninh Chu, Binh Tien, Ca Na, វាលខ្សាច់ Nam Cuong ដែលក្នុងនោះ ឈូងសមុទ្រ Vinh Hy ជាប់ចំណាត់ថ្នាក់ជាឈូងសមុទ្រដ៏ស្អាតបំផុតទាំង ៨ នៅប្រទេសវៀតណាម និងជាតំបន់មួយក្នុងចំណោមតំបន់ជីវមណ្ឌលទាំង ៩ នៅលើពិភពលោក។ ផ្កាថ្មដ៏ស្រស់ស្អាតដែលមានជាង ៣៥៦ ប្រភេទ បែងចែកនៅតាមតំបន់ឆ្នេរសមុទ្រ តែងតែជាគោលដៅទាក់ទាញសម្រាប់ភ្ញៀវទេសចរក្នុងស្រុក និងបរទេស។

“ខ្សែផ្លូវដ៏ស្អាតបំផុតក្នុងប្រទេសវៀតណាម ប្រាកដជាផ្លូវជុំវិញឈូងសមុទ្រ Vinh Hyនេះ។ ក្រឡែកមើលពីខាងលើ អាចឃើញសមុទ្រពណ៌ខៀវថ្លា ហើយក៏ឃើញត្រីហែលក្នុងទឹកដែរ។ ខ្យល់អាកាសក៏ត្រជាក់ខ្លាំងណាស់។ ហើយសំខាន់បំផុតគឺគ្រាន់តែឈរប៉ុណ្ណោះ ក៏អាចថតរូបស្អាតៗបានដែរ។

“ខ្ញុំគិតថានេះគឺជាឆ្នេរសមុទ្រដ៏ស្រស់ស្អាតបំផុតដែលខ្ញុំធ្លាប់ឃើញ។ ទឹកសមុទ្រស្រស់ស្អាតណាស់ ខៀវស្រងាត់ ចម្រុះពណ៌។ ខ្សែផ្លូវនៅតាមមាត់សមុទ្រក៏ស្អាតមែន!”។

ឆ្នេរសមុទ្រ Ninh Chu ។ រូបថត៖ Nguyen Thanh/VNA

ការស្ថិតិរបស់ផ្នែកទេសចរណ៍ក្នុងស្រុកបានបង្ហាញថា រហូតទៅដល់ ៨០% នៃអ្នកទេសចរមកទីនេះគឺជាទេសចរណ៍សមុទ្រ ហើយចំនួនភ្ញៀវទេសចរបានកើនឡើងជាលំដាប់ជារៀងរាល់ឆ្នាំ។ ប្រភេទ និងផលិតផលទេសចរណ៍សមុទ្រចម្រុះ គួរឲ្យទាក់ទាញដូចជា៖ ហែលទឹកជាមួយហ្វូងត្រីចម្រុះពណ៌ ឆ្លងបទពិសោធន៍ស្ទូចត្រីនៅលើទូក ជិះទូកទស្សនាផ្កាថ្មក្រោមសមុទ្រ ទស្សនាភូមិសិប្បកម្មនៅឆ្នេរសមុទ្រ សុទ្ធតែនាំមកនូវចំណាប់អារម្មណ៍ពិសេសដល់ភ្ញៀវទេសចរ។

នាពេលថ្មីៗនេះ ខេត្តតែងតែមានយុទ្ធសាស្ត្រវិជ្ជាជីវៈ ដើម្បីធ្វើពិពិធកម្មផលិតផលទេសចរណ៍សមុទ្រ ដោយផ្តោតលើការវិនិយោគនិងលើកកម្ពស់ហេដ្ឋារចនាសម្ព័ន្ធ។ នៅឆ្នាំ ២០២៤ ខេត្តបានផ្តល់ថ្មីនិងកែសម្រួលគោលការណ៍ វិនិយោគសម្រាប់គម្រោងចំនួន ២៩ ក្នុងវិស័យទេសចរណ៍ ដោយមានគម្រោងធំៗជាច្រើននៅតាមបណ្តោយឆ្នេរសមុទ្រ Ninh Hai, Thuan Nam និង Ca Na។ ទន្ទឹមនឹងនោះ រៀបចំផែនការដើម្បីសម្រេចបាននូវតំបន់មុខងារតាមទិសដៅជាតំបន់ទេសចរណ៍អន្តរជាតិ សំដៅកំណត់ទីតាំងជា “គោលដៅទើបលេចចេញ” នៃទេសចរណ៍ឆ្នេរសមុទ្រនៅភូមិភាគកណ្តាល។ លោក Nguyen Van Thu អនុប្រធានសមាគមទេសចរណ៍ Ninh Thuan បានឲ្យដឹងថា៖ “ដើម្បីអូសទាញភ្ញៀវទេសចរឱ្យស្នាក់នៅបានយូរ និងទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើនមកកាន់មូលដ្ឋាន យើងខ្ញុំយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ កែលម្អ និងអភិវឌ្ឍថ្មី។ តាមនោះ បង្កើតរូបរាងថ្មី ផលិតផលទេសចរណ៍ថ្មី ដើម្បីបម្រើភ្ញៀវទេសចរតាមមធ្យោបាយដ៏ល្អបំផុត”។

ការរួមបញ្ចូលព្រំប្រទល់រដ្ឋបាល តាមគោលនយោបាយរបស់បក្ស និងរដ្ឋបើកចេញឱកាសដ៏ធំធេងសម្រាប់សេដ្ឋកិច្ច Ninh Thuan និយាយរួមនិងវិស័យទេសចរណ៍សមុទ្រនិយាយដោយឡែក។ ខេត្តនឹងមានសក្តានុពលកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍ឈានទៅមុខ តាមរយៈការតភ្ជាប់តំបន់ ដាស់ទាញយកអត្ថប្រយោជន៍ពីសមុទ្រ និងពង្រីកសក្តានុពលសម្រាប់ការអភិវឌ្ឍទេសចរណ៍សមុទ្រ។ ផែនការរៀបចំតំបន់ទេសចរណ៍ជាតិ Ninh Chu ត្រូវបានបង្កើតឡើងរួច តាមរយៈការតភ្ជាប់នេះ នឹងធ្វើអាជីវកម្មនិងពង្រីករាល់តម្លៃ និងសក្ដានុពលសម្រាប់ការអភិវឌ្ឍន៍ទេសចរណ៍ឆ្នេរសមុទ្រ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ជាពិសេសទេសចរណ៍សម្រាប់ខេត្តនិយាយដោយឡែក និងភូមិភាគកណ្តាលប៉ែកខាងត្បូងនិយាយរួម នាពេលខាងមុខ។ លោក Pham Xuan Luong អតីតនាយករងវិទ្យាស្ថានស្រាវជ្រាវទេសចរណ៍វៀតណាមបានចាត់ទុកថា៖  “តំបន់មួយក្នុងចំណោមតំបន់សំខាន់ៗទាំងប្រាំពីរនៃវិស័យទេសចរណ៍វៀតណាមគឺតំបន់ Nha Trang, Ninh Chu និង Da Lat។ ត្រីកោណកំណើននេះមានសារៈសំខាន់ខ្លាំងណាស់ ដែលយើងបានកំណត់តាំងពីយូរមកហើយ។ ឥឡូវនេះ ជាមួយនឹងការតភ្ជាប់ និងការប្រមូលផ្តុំ វានឹងបង្កើតរបកគំហើញមួយ ដោយទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនមកកាន់ Ninh Thuan

ភូមិទេសចរណ៍ Vinh Hy ស្ថិតនៅមាត់សមុទ្រដ៏ស្រស់ស្អាត គួរជាទីមនោរម្យ។ រូបថត៖ Nguyen Thanh/VNA

ប្រៀបខ្លាំងនៃការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ (វាយោអគ្គិសនី និងថាមពលពន្លឺព្រះអាទិត្យ) ក៏ជាទិសដៅអភិវឌ្ឍន៍ថ្មីមួយ ដើម្បីជំរុញទេសចរណ៍របស់ខេត្ត។ ក្នុងសម័យប្រជុំនាពេលថ្មីៗនេះជាមួយគណៈកម្មាធិការបក្ស និងរដ្ឋបាលខេត្ត Ninh Thuan អគ្គលេខាបក្ស លោក តូ ឡឹម បានសង្កត់ធ្ងន់ថា៖ “ខេត្តត្រូវបន្តច្នៃប្រឌិត មានឱកាសទាក់ទាញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសសម្រាប់វិស័យនិងផ្នែកដែលមានគុណសម្បត្តិប្រកួតប្រជែងលេចធ្លោ។ ដោយកត់សម្គាល់ថា ការវិនិយោគលើការអភិវឌ្ឍគម្រោងទេសចរណ៍ឆ្លងកាត់បទពិសោធន៍នៅកសិដ្ឋានថាមពលកកើតឡើងវិញ ធ្វើអាជីវកម្ម និងប្រើប្រាស់ធនធានសមុទ្រប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព”។

ខេត្ត Ninh Thuan បាននិងកំពុងអះអាងជាបណ្តើរៗនូវគោលជំហររបស់ខ្លួនលើផែនទីទេសចរណ៍វៀតណាម ដោយទាញយកយ៉ាងល្អនូវអត្ថប្រយោជន៍ពីសមុទ្រ។ គោលដៅនៃការអភិវឌ្ឍទេសចរណ៍ទៅជាវិស័យសេដ្ឋកិច្ចមុខព្រួញ បន្តត្រូវបានអនុវត្តន៍យ៉ាងខ្លាំងក្នុងដំណាក់កាលផ្លាស់ប្តូរថ្មីជាមួយប្រទេសទាំងមូល៕

TAG
VOV/VOVworld/ខេត្ត Ninh Thuan/ទេសចរណ៍សមុទ្រ/អភិវឌ្ឍន៍/សេដ្ឋកិច្ច​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត