logo

Phu Quoc - កោះមួយក្នុងចំណោមកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក

2024/8/4 | 11:42:19

(VOVWORLD) - Phu Quoc ស្ថិតនៅតំបន់សមុទ្រភាគខាងលិចនៃប្រទេសវៀតណាម ចំណុះខេត្ត Kien Giang និងជាតំណាងតែមួយគត់របស់វៀតណាមក្នុងបញ្ជីកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក។

ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញរបស់អាមេរិក Travel & Leisure បានប្រកាសបញ្ជីកោះ និងប្រជុំកោះដ៏ស្រស់ស្អាតបំផុតទាំង ២៥ នៅលើពិភពលោក ដែលក្នុងនោះ Phu Quoc គឺជាតំណាងតែមួយគត់របស់ប្រទេសវៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខ ២ (បន្ទាប់ពីប្រទេសម៉ាល់ឌីវ)។
វាយតម្លៃ Phu Quoc ទស្សនាវដ្ដី Travel & Leisure របស់អាមេរិកបានសរសេរថា៖ កោះនេះមានទីតាំងនៅតំបន់សមុទ្រភាគខាងលិចនៃប្រទេសវៀតណាម ដែលមានគុណសម្បត្តិខ្លាំងបំផុតជាគោលដៅទេសចរណ៍ទើបលេចចេញនៅលើពិភពលោក។ (រូបថត៖ toquoc.vn)
ទីក្រុងកោះ Phu Quoc មានផ្ទៃដី ៥៧៣ គីឡូម៉ែត្រការ៉េ ប្រវែង ៥០ គីឡូម៉ែត្រ មានកោះធំតូច និងឆ្នេរដ៏ស្រស់ស្អាតជាច្រើនលាតសន្ធឹងពីខាងជើងទៅខាងត្បូង។
តំបន់សមុទ្រ ភាគខាងត្បូងនៃកោះ Phu Quoc។ រូបថត៖ TTXVN
ភ្ញៀវទេសចរទទួលយកបទពិសោធន៍មុជទឹកទស្សនាផ្កាថ្មនៅក្នុងទឹកពណ៌ខៀវថ្លា។ រូបថត៖ toquoc.vn
ទីក្រុង Sunset ចម្រុះពណ៌នៅភាគខាងត្បូងនៃកោះ Phu Quoc ។ រូបថត៖ TTXVN
ស្ពាន Kiss គឺជាស្នាដៃសិល្បៈទ្រង់ទ្រាយធំដ៏វិសេសវិសាលនៅភាគខាងត្បូងកោះ Phu Quoc។ រូបថត៖ Nguyen Minh Tu, Sun Group
ប្រព័ន្ធរថយន្តខ្សែកាប Hon Thom ត្រូវបានគេវាយតម្លៃថា ជាប្រព័ន្ធរថយន្តខ្សែកាបមួយ ដែលមានទេសភាពស្អាតបំផុតនៅលើពិភពលោក ដោយមានប្រវែងសរុបប្រហែល ៧៩០០ ម៉ែត្រ។ (រូបថត៖ toquoc.vn)
រូបថត៖ toquoc.vn
កំពង់ផែ An Thoi គឺជាកំពង់ផែពហុបំណងអន្តរជាតិធំបំផុតនៅ Phu Quoc។
(រូបថត៖ toquoc.vn)
រូបថត៖ toquoc.vn
គ្រប់ទីកន្លែងនៅលើកោះ Phu Quoc អ្នកអាចទស្សនាទេសភាពថ្ងៃអស្តង្គត់ដ៏ស្អាតអស្ចារ្យ។
 រូបថត៖ toquoc.vn
រូបថត៖ toquoc.vn
ទីក្រុងកោះ Phu Quoc កំពុងអភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលសេវាកម្ម ទេសចរណ៍ធម្មជាតិដោយគុណភាពខ្ពស់ ទេសចរណ៍សមុទ្រ និងកោះកំដាប់ជាតិនិងអន្តរជាតិ ដោយតភ្ជាប់ជាមួយមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗក្នុងតំបន់ និងពិភពលោក៕

TAG
VOV/VOVworld/កោះ/សមុទ្រ/វៀតណាម/ស្អាតបំផុត/Phu Quoc

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត