logo

Phu Quy និង Nha Trang ជាគោលដៅទេសចរណ៍ដ៏ស្រស់ស្អាតបំផុ​ត ​នៅតាម​​​​ឆ្នេ​រ​សមុទ្រ​ខាងកើត

2026/1/19 | 06:36:00
(VOVWORLD) - នាពេលថ្មីៗនេះ គេហទំព័រឯកទេសខាងនាវាចរណ៍-ទូកកម្សាន្ត និងអាកាសធាតុសមុទ្រ figaronautisme.meteoconsult.fr (បារាំង) បានជ្រើសរើស ឧទ្ទេសនាមគោលដៅលេចធ្លោចំនួន២ របស់វៀតណាមគឺកោះ Phu Quy និងសង្កាត់ Nha Trang ។
អត្ថបទដែលឧទ្ទេសនាមអំពីកោះ Phu Quy នៅលើគេហទំព័រ igaronautisme.meteoconsult.fr។ រូបថត៖ VNA

ក្នុងអត្ថបទដែលចុះផ្សាយនាថ្ងៃទី ១៨ ខែមករា figaronautisme បានវាយតម្លៃថា កោះ Phu Quy ដែលស្ថិតនៅតំបន់សមុទ្រភាគខាងត្បូងវៀតណាម គឺជាកោះមួយក្នុងចំណោមកោះដែលនៅតែរក្សាបាននូវភាពស្ងប់ស្ងាត់ នៅលើផែនទីទេសចរណ៍សមុទ្រខាងកើត។ ការធ្វើដំណើរទៅកាន់កោះនេះ ភាគច្រើនគឺតាមផ្លូវសមុទ្រ ហើយហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មនៅមានកម្រិត បានធ្វើឱ្យកោះ Phu Quy មិនសូវរងផលប៉ះពាល់ពីទេសចរណ៍ទ្រង់ទ្រាយធំឡើយ។ ជីវភាពរស់នៅរបស់អ្នកស្រុកនៅទីនេះ ផ្សារភ្ជាប់នឹងរបរនេសាទ និងសកម្មភាពនាវាចរណ៍ប្រពៃណី។

ផ្ទុយនឹងភាពស្ងប់ស្ងាត់នៃកោះ Phu Quy សង្កាត់ Nha Trang ដែលស្ថិតនៅមាត់សមុទ្រនៃភាគកណ្តាលវៀតណាម បានបង្ហាញពីទម្រង់ទេសចរណ៍សមុទ្រមួយផ្សេងទៀត។ សង្កាត់ Nha Trang ស្ថិតនៅក្បែរឈូងសមុទ្រដ៏ធំទូលាយ ត្រូវបានហ៊ុមព័ទ្ធដោយកោះតូចៗជាច្រើនដែលងាយស្រួលធ្វើដំណើរតាមផ្លូវសមុទ្រ បង្កលក្ខណៈងាយស្រួលសម្រាប់សកម្មភាពសម្រាកលំហែកាយ និងការកម្សាន្តនៅលើសមុទ្រ។ អាស្រ័យហេតុនេះ Nha Trang ត្រូវបានចាត់ទុកជាច្រកទ្វារដ៏សំខាន់បំផុតមួយក្នុងការរុករកសមុទ្រខាងកើតនៅវៀតណាម៕

TAG
VOV/VOVworld/Phu Quy/Nha Trang/ទេសចរណ៍/​​ឆ្នេ​រ​សមុទ្រ​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត