logo

Premier Village Danang Resort ដណ្ដើមបានពានរង្វាន់ដ៏ថ្លៃថ្លានៅពានរង្វាន់ World Luxury Hotel ឆ្នាំ២០១៨

2018/11/18 | 01:00:00
(VOVWORLD) - រមណីយដ្ឋានដ៏ស្អាតអស្ចារ្យនៅតាមឆ្នេរសមុទ្រ Da Nang Premier Village Danang Resort ទើបនឹងបានប្រគល់ពានរង្វាន់ដ៏ថ្លៃថ្លាជា “រមណីយដ្ឋាននៅឆ្នេរសមុទ្រដ៏ប្រណិតបំផុតលើពិភពលោកសម្រាប់គ្រួសារ” នៅពិធីប្រគល់ពានរង្វាន់ World Luxury Hotel ឆ្នាំ២០១៨ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
  ដើម្បីដណ្ដើមបានពានរង្វាន់នេះ រមណីយដ្ឋាន Premier Village Danang បានឈ្នះលើគូប្រជែងដ៏ល្បីល្បាញជាច្រើនមកពីគ្រប់ទិសទីលើទូទាំងពិភពលោក ដោយទទួលបានការគាំទ្ររបស់សហគមន៍ប្រមាណ៣សែននាក់ដែលជាអ្នកជំនាញការ ភ្ញៀវទេសចរនិងសហគ្រាសទេសចរណ៍លើទូទាំងពិភពលោក។
លោក Nick Bauer អគ្គនាយកនៃ Premier Village Danang Resort ទទួលពានរង្វាន់ 

ស្ថិតនៅមជ្ឈមណ្ឌលទីក្រុងសមុទ្រ Da Nang រមណីយដ្ឋានផ្កាយ៥ Premier Village Danang ត្រូវបានរចនាតាមបែបទំនើបនិងប្រណិតដែលមើលទៅឆ្នេរសមុទ្រដ៏វែងអន្លាយ ជួរដើមដូងបៃតងនិងវាលខ្សាច់សក្បុស។

ដោយលាតសន្ធឹងលើទំហំផ្ទៃដី១៥ហិកតា Premier Village Danag Resort ត្រូវបានគេប្រសិទ្ធនាមថា ជាផ្ទះទី២ របស់ភ្ញៀវទេសចរនាពេលមកដល់ទីក្រុង Da Nang។ រមណីយដ្ឋាននេះមានវីឡាតាមឆ្នេរសមុទ្រចំនួន១១៨ខ្នង់ ដែលមានស្ថាបត្យកម្មដ៏ទំនើបនិងល្អប្រណិត ក៏ដូចជាបរិយាកាសបរិសុទ្ធដ៏ស្រស់បំព្រងផងដែរ។

  ទន្ទឹមនឹងនោះ Premier Village Danang Resort ក៏មានភោជនីយដ្ឋានផ្កាយ៥លំដាប់ពិភពលោកទៀតផង។ ភោជនីយដ្ឋាន Ca Chuon Co ជាទីកន្លែងដែលភ្ញៀវទេសចរអាចទទួលទានមុខម្ហូបដ៏សម្បូរបែបដែលធ្វើពីផលនេសាទស្រស់ៗ។ ចំណែកឯភោជនីយដ្ឋាន Lemon Grass វិញគឺមានឯកទេសខាងម្ហូបអាស៊ីនិងអឺរ៉ុប។

លើសពីនេះទៅទៀត ទីតាំងនៅមជ្ឈមណ្ឌលទីក្រុងនៃរមណីយដ្ឋាននេះក៏ជួយអោយភ្ញៀវទេសចរងាយធ្វើដំណើរទៅទស្សនាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រវប្បធម៌និងអាស័យដ្ឋានទេសចរណ៍ល្បីល្បាញផ្សេងៗទៀតនៅតំបន់នេះ ដូចជា សារមន្ទីរវប្បធម៌ជនជាតិចាម ឧបទ្វីប Son Tra ឧទ្យាន Sun World Danang ទីក្រុងបុរាណ Hoi An និងមណ្ឌលទេសចរណ៍ Ba Na Hills ជាដើម។

អាស្រ័យដោយមានលក្ខណៈដ៏ល្អបំផុតចំពោះមុខសញ្ញាជាគ្រួសារនិងក្រុមមិត្តភក្តិ ដូច្នេះហើយ Premier Village Danang Resort ត្រូវបានបោះឆ្នោតជ្រើសរើសជា “រមណីយដ្ឋានដ៏ប្រណិតបំផុតសម្រាប់គ្រួសារ” ដោយទំព័រវែបសាយទេសចរណ៍ល្បីល្បាញលើពិភពលោក TripAdvisor ជាច្រើនលើកច្រើនសារហើយ។

        នេះជាលើកដំបូងដែលរមណីយដ្ឋាននេះត្រូវបានប្រគល់ពានរង្វាន់ដោយ  World Luxury Hotel Awards ដែលជាប្រព័ន្ធពានរង្វាន់ដែលមានកិត្យានុភាពបំផុតលើពិភពលោកក្នុងវិស័យសេវាកម្មសណ្ឋាគារ ហើយត្រូវបានគេវាយតម្លៃថា ជាស្នាដៃកំពូលដែលសណ្ឋាគារនិងរមណីយដ្ឋានទាំងអស់លើទូទាំងពិភពលោកចង់ទទួលបាន៕

 

 

TAG
VOV/VOVworld/Resort/រមណីយដ្ឋាន/សមុទ្រ/វៀតណាម/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត