logo

Thao Giang-សិល្បះករ១រូបជក់ចិត្តនឹងចម្រៀងXam

2013/8/8 | 03:18:29

យប់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យជាប្រចាំសប្តាហ៍នៅផ្សាររាត្រី​​​
DongXuan ទីក្រុងហាណូយវៀតណាម​​​​  ភ្ញៀវទេសចរជា
ច្រើននាក់ត្រូវបានទាក់ទាញដោយក្រុម ចម្រៀងXam
នាំមុខដោយសិល្បករ Thao Giang។ដោយការស្រឡាញ់
អាជីពនិងជក់ចិត្តនឹង ចម្រៀងXam  Thao Giang​មានបំណងថា៖ស្តារចម្រៀងXam  ឡើង
វិញតាមរយះសកម្មភាពបង្ហាត់បង្រៀននិងបង្កើតក្រុមចម្រៀងXam បំរើមហាជននៅផ្សារ​​​
 Dong Xuan។

Vovworld-ទោះបីជាមានអាយុជិត៧០ឆ្នាំក្តីប៉ុន្តែសិល្បះកររូបនេះនៅច្រៀងជាមួយ
សំនៀងធ្ចន់ក្រអួននិងស្រួយណាស់។កាលនៅតូច​​   Thao Giang បានដឹងទំនុក Xamច្រៀងដោយជនពិការភ្នែកលើរថយានអគ្គិសនីហាណូយមុននេះ។នាឆ្នាំ១៩៥៨
 Thao Giangចូលសិក្សារៀនសូត្រនៅវិទ្យាស្ថានតូរតន្ត្រីវៀតណាម(សព្វថ្ងៃជាសាលា
សភាបណ្ឌិតតូរតន្ត្រីវៀតណាម)ហើយក្លាយទៅជាគ្រូបង្រៀននៅសាលា។ចំពោះ
លោកសិល្បះប្រជាប្រីយ៍មានកំលាំងទាក់ទាញខ្លាំងជាពិសេស។Thao Giangចែករំលែក
ថា៖ “  ខ្ញុំចូលចិត្តសិល្បះប្រពៃណីទាំងឡាយ។ខ្ញុំជក់ចិត្តជាមួយចម្រៀង ChauVan
ចម្រៀង​ Tru   និងចម្រៀង   Quan ho ជាដើម។នោះជាក្តីជក់ចិត្តតាំងពីកំណើត។ចំពោះ
ខ្ញុំចម្រៀង Xamហាក់ដូចជាការទទួលខុសត្រូវនិងការរួមវិភាគទានសំរាប់រដ្ឋធានីនិង
ប្រទេសជាតិ។    “


​​​​​​​​​​​​​​​​​​                    

សិល្បករ Thao Giang(រូបថត​ VOV)

ដោយឃើញថា៖ ចម្រៀង Xamលើផ្លូវធ្លាក់ចូលក្នុងការបំភ្លេចកាលពីបណ្តាឆ្នាំនៃទសវត្សរ៍
ទី៨០​​ សិល្ប​ករ Thao Giangបានចាប់ផ្តើមកិច្ចការស្វែងរកប្រមូលឯកសារក្នុងបំណង
ការពារនិងស្តារសកម្មភាពសិល្បះជាប្រពៃណីរបស់អ្នកហាណូយអតីកាល។ដើម្បីថែរក្សា
ចម្រៀង Xamនេះលោកបានប្រើប្រាក់បៀវត្សរ៍គ្រូបង្រៀនសំរាប់ដំណើរទៅបំពេញការងារ
នៅខេត្តនានា។លោកអោយដឹងថា៖   “ខ្ញុំររៀនតាមបណ្តាសិល្បករចាស់ដោយផ្ទាល់។ខ្ញុំ
ឃើញថា៖ទំនុកណាក៍ពិរោះដែរ។ខ្ញុំទៅនិងស្វែងរកដោយឥតឈប់ឈរ។      “

ក្នុង​បំណងស្តារសកម្មភាពច្រៀង Xam ឡើងវិញ​​ នាឆ្នាំ២០០៥សិលប្បករ Thao Giang និងសាស្រ្តាចារ្យគ្រូបង្រៀនប្រជាជន Pham Minh Khang បានបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍
វប្បធម៌សិល្បះតូរតន្រ្តីវៀតណាម។សកម្មភាពនៃមជ្ឈមណ្ឌលនេះគឺសំដៅស្រាវជ្រាវ  បង្ហាត់បង្រៀន​ បណ្តុះបណ្តាលនិងសំដែងសិល្បះ។នាសព្វថ្ងៃ សិលប្បករ Thao Giangជា
នាយករងមជ្ឈមណ្ឌល។រហូតមកដល់ពេលនេះសិល្បករ ThaoGiangបណ្តុះបណ្តាលបាន
ជំនាន់សិល្បករវ៍យក្មេង១ដែលស្រឡាញ់អាជីព។ Vu Duc Huy ជាសិក្ខាកាម១នាក់មជ្ឈ
មណ្ឌលចែករំលែកថា៖ “ ខ្ញុំកោតសរសើរចំពោះទង្វើរបស់លោកគ្រូ Thao Giang។ទោះបីជា
មានអាយុជិត៧០ឆ្នាំក្តីប៉ុន្តែលោកគ្រូ Thao Giangនៅលះបង់កំលាំងដើម្បីស្រាវជ្រាវ បង្កើត
មជ្ឈមណ្ឌលអភិវឌ្ឍន៍វប្បធម៌សិល្បះតូរតន្រ្តីវៀតណាម។  កម្រមានកម្មវិធីណា លោក
គ្រូមិនចូលរួមទេ។   “

​​​​​​​​​​​​​​​​​​​                       

រូបថត​ VOV

ចំពោះបណ្តាអ្នកស្រាវជ្រាវអំពីទំនុកសិល្បះប្រជាប្រីយ៍នោះ​​​  គេរ្តិ៍ឈ្មោះរបស់សិល្បករ
Thao Giangបានផ្សារភ្ជាប់ជាមួយសិល្បះច្រៀង Xam។តន្រ្តីករ Nguyen Quang  Vinh អោយដឹងថា៖“  Thao Giangជាសិល្បករមានទេពកោសល្យ១រូប។លោកមិនត្រឹមតែ
ចេះកូតទ្របាន ប៉ុណ្ណោះថែមទាំងចេះលេងឧបករណ៍ភ្លេងជាច្រើនទៀតផង។   “
សិល្បករThao Giangមានក្តីជក់ចិត្តឥតកោះត្រើយចំពោះចម្រៀង Xam។កាន់តែជក់
ចិត្តលោកកាន់តែគិតទុកស្វែងរកវិធីដើម្បីការពារអត្តសញ្ញាណវប្បធម៌ដ៍ថ្លៃថ្លារបស់
ប្រទេសជាតិ៕

TAG
Thao Giang/សិល្បះករ១រូប/ជក់ចិត្តនឹងចម្រៀងXam/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត