logo

Thua Thien Hue ស្ថិតក្នុងបញ្ជីគោលដៅទេសចរណ៍អាស៊ីដែលគួរឲ្យទៅទស្សនានៅឆ្នាំ ២០២៤

2023/12/8 | 11:00:00

(VOVWORLD) - ទស្សនាវដ្ដីទេសចរណ៍អាមេរិកដ៏ល្បីល្បាញ Travel+Leisure ថ្មីៗនេះបានស្នើថា Thua Thien Hue ជាគោលដៅមួយក្នុងចំណោមគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរមិនគួររំលងនៅពេលមកដល់អាស៊ីនៅឆ្នាំ ២០២៤។

អ្នកជំនាញរបស់ Travel+Leisure បានធ្វើអត្ថាធិប្បាយថា Thua Thien Hue គឺជាគោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការសម្រាកលំហែកាយ នៅពេលមកទស្សនាប្រទេសវៀតណាម។ តោះ ចូលរួមជាមួយ VOV5 គយគន់សម្រស់ដ៏បុរមបុរាណ និងសុខសាសន្ត្រនៃទីក្រុង Hue តាមរយៈរូបថតរបស់អ្នកនិពន្ធ Le Huy Hoang Hai៖

Hue ត្រូវបានគេចាត់ទុកថាជា "គោលដៅទេសចរណ៍ដ៏ល្អឥតខ្ចោះសម្រាប់ការលំហែកាយ" នៅពេលមកទស្សនាប្រទេសវៀតណាម ដោយពេលវេលាដ៏ល្អសម្រាប់ធ្វើដំណើរកំសាន្តគឺចាប់ពីខែមករាដល់ខែមេសា។
ស្ពាន Truong Tien ឆ្លងកាត់ទន្លេ Huong ដ៏រ៉ូមែនទិក។
អ្នកជំនាញទេសចរណ៍ផ្ដល់ដំបូន្មានថា ភ្ញៀវទេសចរគួរមកទស្សនាព្រះបរមរាជវាំង Hue ស្វែងយល់អំពីវិមានតម្កល់សពស្តេចនៃរាជកាល Nguyen និងវត្តអារ៉ាមដ៏បុរមបុរាណ។
ខ្លោងទ្វារ Ngo Mon គឺជាខ្លោងទ្វារធំជាងគេក្នុងចំណោមខ្លោងទ្វារទាំងបួននៃព្រះបរមរាជវាំង Hue។ ព្រះបរមរាជវាំង Hue គឺជាកេរ្តិ៍ដំណែលមួយស្ថិតនៅក្នុងតំបន់កេរ្តិ៍
ដំណែលអតីតរាជធានី Hue (បេតិកភ័ណ្ឌនៃរាជកាល Nguyen) ដែលត្រូវបានអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិទទួលស្គាល់ ជាបេតិកភណ្ឌវប្បធម៌ពិភពលោក។
ខ្លោងទ្វារ Hien Nhon ស្ថិតនៅខាងកើតព្រះបរមរាជវាំង Hue។
ជាវិមានតម្កល់សពមួយក្នុងចំណោមវិមានតម្កល់សពទាំង ៧ ដែល ត្រូវបានសាងសង់ក្នុងរាជកាល Nguyen វិមានតម្កល់សពស្ដេច Minh Mang គឺជាគោលដៅ
ទេសចរណ៍ទាក់ទាញសម្រាប់ភ្ញៀវទេសចរយ៉ាងច្រើនកុះករ។
វិមានតម្កល់សពស្ដេច Minh Mang ចាប់អារម្មណ៍ជាមួយនឹងស្ថាបត្យកម្ម
ប្រពៃណីបុរាណ ដែលពោរពេញទៅដោយអត្តសញ្ញាណនៃលទ្ធិខុងជឺនិយម។
វិមានតម្កល់សពស្ដេច Khai Dinh ដែលជាវិមានតម្កល់សពចុងក្រោយនៃរាជកាល Nguyen រក្សាបាននូវតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ និងសិល្បៈជាច្រើន ហើយជាលទ្ធ
ផលនៃការរួមបញ្ចូលគ្នានៃស្ថាបត្យកម្មអាស៊ី អឺរ៉ុប វៀតណាមបុរាណ និងទំនើប។
វិមានតម្កល់សពស្ដេច Khai Dinh គឺជាស្នាដៃកំពូលនៃសិល្បៈដំឡើងរូបរាងដោយប៉សឺឡែន និងកញ្ចក់ ដែលត្រូវបានរចនាយ៉ាងប៉ិនប្រសប់ ល្អប្រណិតនិងស្អាត
ឆើតឆាយ។
សង្វៀន Ho Quyen ដែលជាកន្លែងរៀបចំការប្រយុទ្ធដំរី និងខ្លា ក្នុងរាជកាល Nguyen ក៏ជាកេរ្តិ៍ដំណែលដ៏ពិសេសនៅក្នុងអតីតរាជធានីផងដែរ។
វត្ត Thien Mu (ត្រូវបានគេស្គាល់ថា វត្ត Linh Mu) គឺជាវត្តមួយក្នុងចំណោមវត្តបុរាណជាងគេនៅ Hue ដែលស្ថិតតាមមាត់ទន្លេ Huong។
ការជិះទូកលើទន្លេ Huong ស្តាប់ចម្រៀង Hue និងគយគន់ទេសភាពធម្មជាតិដ៏រ៉ូមែនទិកតាមមាត់ច្រាំងទន្លេក៏ជាបទពិសោធន៍ដ៏គួរឱ្យចាប់អារម្មណ៍នៅពេលមកដល់ខេត្ត Thua Thien Hue។
TAG
VOV/VOVworld/Thua Thien Hue/វៀតណាម/គោលដៅ/ទេសចរណ៍

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត