logo

To Van On-យុទ្ឋជនលើគ្រប់រណសិរ្យ

2015/4/16 | 08:46:07

សង្រ្គាមបញ្ចប់ទៅបាន៤០ឆ្នាំហើយ។ប៉ុន្តែរូបភាពកងទ័ព
វៀតណាមឈនលរំដោះទីក្រុងSai Gon នាថ្ងៃទី៣០មេសា
ឆ្នាំ១៩៧៥នៅចាររឹកដិតជាប់ក្នុងសន្តានចិត្តរបស់ប្រជាជន
វៀតណាមដដែល។យុទ្ឋជនខ្លះដែលមានសំណាងបាន
វិលត្រឡប់មកជួបជុំជាមួយគ្រួសារវិញក្រោយសង្រ្គាមបន្ត

រួមចំណែកក្នុងការអភិវឌ្ឍន៍នៃប្រទេសជាតិ។ក្នុងនោះមានករណីលោក
To Van Onអនុប្រ​ធានសមាគមអតីតយុ​ទ្ឋជនស្រុក Cu Chiទីក្រុង​ហូជីមិញ។

Vovworld-គ្រួសារលោកTo Van Onរស់នៅឃុំTrung Lap ស្រុកCu Chiទីក្រុងហូជីមិញ
។ឪពុករបស់លោកដែលជាយុទ្ឋជន១នាក់បានពលីជីវិតក្នុងការតស៊ូ​ប្រឆាំងអាណា
និគមបារាំង។បន្តប្រពៃណីបដិវត្តន៍របស់គ្រួសារTo Van Onបានចូលរួមសកម្មភាព
បដិវត្តន៍ពេលជាកុមារជំទង់១នាក់។គាត់មានមោទនភាពដោយបានចូលរួមយុទ្ឋនា
ការរំដោះទីក្រុងSai Gon-Gia Dinhថ្ងៃទី៣០មេសា១៩៧៥។លោកអោយដឹងថា៖“ ខ្ញុំកើត
និងធំដឹងក្តីឡើងនៅតំបន់Cho Lon-Sai Gon-Gia Dinh ។ខ្ញុំមានកិត្តិយសចូលរួមការ
ប្រយុទ្ឋនេះ។ក្នុងសង្រ្គាមខ្ញុំជាយុទ្ខជន១នាក់នៅកងពល  Quyet Thang។ខ្ញុំក្តាប់បាន
បច្ចេកទេសវាយប្រហារនិងចេះចលនាប្រជាជនដំណើ​រ​ការតស៊ូលើវិថីនានា។ពេល
ប្រមូលផ្តុំនៅAn Phu-Phu My Hungនិងឃុំនានាក្នុងតំបន់រំដោះមនុស្សម្នាសប្បាយរីក
រាយយ៉ាងក្រៃលែងដោយបានឃើញរថក្រោះឈានចូលរំដោះភាគខាងត្បូង។     “

​​​​​​​​​​​​​​​​​​                           

លោកTo Van Onអនុប្រ​ធានសមាគមអតីតយុ​ទ្ឋជនស្រុក Cu Chiទីក្រុង​ហូជីមិញ(រូបថត អិនធឺណែត)

ថ្ងៃរំដោះភាគខាងត្បូងឯកភាពប្រទេសជាតិក្រោយរយះពេល២១ឆ្នាំបែកបាក់បាន
ក្លាយទៅជាក្តីសោមនស្សរីករាយ។ប្រជាជននិងបណ្តាយុទ្ឋជនដូចជាលោកTo Van
On​ជក់ចិត្តជាមួយជ័យជំនះ។លោកចែករំលែកថា៖“  ក្រោយពីដណ្តើមបានទីតាំង
Dong Du យើងខ្ញុំទទួលបានបទបញ្ជាដំណើរ ការវាយប្រហារទៅលើSai Gon។ប្រជា
ជនទះដៃរថក្រោះដែលព្យួរទង់នៃកំលាំងរំដោះភាគខាងត្បូង។នៅវេលាម៉ោង១០
ព្រឹកថ្ងៃទី៣០មេសាតាមរយះស្ថានីយ៍ផ្សាយសំលេងរបស់Duong VanMinhប្រធានាធិប
តីទីញមោងSai  Gon បានប្រកាស់ចុះញ៉ម។យុទ្ឋជនទាំងឡាយស្រែកអបអរសារទរ
ជ័យជំនះ ។    “

                     

រូបថត អិនធឺណែត

លោកTo Van On​នៅរក្សាវត្ថុអនុស្សវរីយ៍នានារំលឹកឡើងវិញនូវដំណាក់កាលដែល
លោកជាយុទ្ឋជន១នាក់។លោកអោយដឹងថា៖“ យុទ្ឋមិត្តខ្ញុំមួយចំនួនបានពលីជីវិតលើ
សមរភូមិ១ថ្ងៃមុនពេលរំដោះភាគខាងត្បូង។នាគ្រានោះខ្ញុំស្តាប់វិទ្យុរំដោះជូនដំណឹង
អំពីការរំដោះតំបន់នានាដូចជា Hue- Buon Me Thuotនិង Binh Long។ល។វិទ្យុរំដោះជូន
ដំណឹងអំពីជ័យជំនះនៅសព្វទីកន្លែងក្នុងភាគខាងត្បូងវៀតណាម។  “
បងស្រីTo Thi Nhung កូនស្រីរបស់លោកកំពុងជាអនុប្រធានក្រុមប្រឹក្សាប្រជាជនឃុំ
Trung Lap Thuong  ស្រុកCu Chi។គាត់មោទនះអំពីឪពុកជានិច្ចនិងសន្យាថាធ្វើតាមគំរូ
របស់ឪពុកខ្លួន។បងស្រីប្រាប់ថា៖“ ខ្ញុំមានមោទនភាពជាកូនស្រីនិងការរួមវិភាគទាន
របស់ឪពុកខ្លួនសំរាប់ប្រទេសជាតិ។ខ្ញុំសន្យាថា៖នឹងបន្តប្រពៃណីរបស់ឪពុកខ្លួន។     “
លោកTo Van On​នៅជាប់រវល់ជាមួយកិច្ចការវាលស្រែអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ។
លោកនៅរៀបរាប់ឲ្យកូនចៅអំពីប្រវត្តិសាស្រ្តរបស់ជីដូនជជីតានិងរឿងរំដោះSai Gon-
Gia Dinhក្នុងខែមេសាប្រវត្តិសាស្រ្ត៕

TAG
VOV/To Van On-យុទ្ឋជនលើគ្រប់រណសិរ្យ/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត