logo

Ton Tien Dung-អាជីវករអង់អាចក្លាហានមុះមុត

2013/10/24 | 08:03:41

Ton Tien Dung ជាយុទ្ឋជនពិការ១រូប  អ្នកស្រុក Cam
Xuyenខែត្រ Ha Tinhភាគកណ្តាលវៀតណាម។លោកជា
នាយកក្រុមហ៊ុនភាគហ៊ុនពាណិជ្ជកម្មផលិតកម្មវត្ថុធាតុ
ដើមសំណង់Thien Ungនៅ Cam Xuyen។លោកបានជំនះ
លើស្នាមរបួសសង្រ្គាម  រាល់ការលំបាកក្នុងជីវភាពរស់នៅក៍ដូចជាក្នុងកិច្ចការ។

Vovworld-អតីតយុទ្ឋជន Ton Tien Dung  នៅរក្សាបានសេចក្តីក្លៀវក្លារបស់ យុទ្ឋជន១
នាក់នៃកងពល Truong Son ដែលជំនាញទៅធ្វើស្ពាននិងផ្លូវថ្នល់។នៅក្នុងថានះណាក៍
ដោយ Ton Tien Dung  សុទ្ឋតែសម្រេចបានភារកិច្ចជានិច្ចនិងគ្មានពេលណានឿយ
ណាយចិត្តចំពោះការលំបាកសាកល្បងទេ។នាឆ្នាំ១៩១៧៩ក្រោយពីរងរបួស  យុទ្ឋជន
Ton Tien Dung  វិលត្រឡប់មកស្រុកកំណើត Cam Xuyen ​ជាមួយកំរិតពិការភាពថ្នាក់ទី
៤/៤។នាឆ្នាំ១៩៩៨​  លោកចាប់ផ្តើមអាជីពដោយការបើករោងជាងតម្លើងនាវាហើយជីក
បឹងចិញ្ចឹមបង្កង។ប៉ុន្តែកិច្ចការទាំងនេះមិនរក្សាបានយូរទេដោយសារខ្វះទុន។នាឆ្នាំ
២០០៤លោក Dung  បានខ្ចីប្រាក់ពីមិត្តភក្តិនិងសាច់ញាតិដើម្បីបង្កើតក្រុមហ៊ុនភាគហ៊ុន
ពាណិជ្ជកម្មផលិតកម្មវត្ថុធាតុដើមសំណង់Thien Ungដែលជំនាញផលិតឥដ្ឋ។លោកបាន
ដាក់ទុន១ពាន់លានដុងដើម្បីទិញខ្សែផលិតកម្មឥដ្ឋគ្រប់ប្រភេទនិងគំរូដ៍សម្បូរសំដៅបំរើ​ការសាងសង់ផ្លួវគមានាគមន៍និងសំណង់សាធារណះផ្សេងៗទៀត។នាគ្រាដំបូងម៉ូតូជា
មធ្យោបាយដែលលោកប្រើប្រាស់​ក្នុងការដឹកឥដ្ឋសំរាប់អតិថិជននៅទូទាំងខេត្ត។លោក
រំលឹកឡើងវិញថា៖“ លើទីផ្សារខ្ញុំត្រូវប្រឈមមុខនឹងការប្រកួតប្រជែងយ៉ាងតឹងតែង។ជា
ច្រើនរាត្រីខ្ញុំដេកមិនលក់ដើម្បីស្វែងរកដំណោះស្រាយ។ជួនកាលខ្ញុំចង់ប្រលែងធ្វើស៊ី
ទាំងអស់នេះ។ពណិជ្ជកម្មជារណសិរ្យផ្សេងដែលអ្នកផងត្រូវទ្រាំកំលាំងសម្ពាជជាច្រើន។ខ្ញុំជំនះលើការលំបាកនានាដោយសារមានការជួយឧបត្ថម្ភនិងការលើកទឹកចិត្តពីមិត្តភក្តិ
និងយុទ្ខមិត្ត។   “

            

ពេលវេលាកន្លងផុតទៅ  លោក Dungប្រមូលបានបទពិសោជន៍ក្នុងការផលិតឥដ្ឋ។
គុណភាពផលិតផលត្រូវបានលើកកំពស់ហើយឥដ្ឋនៃ  ក្រុមហ៊ុនThien Ungត្រូវបាន
សហគ្រាសសំណង់ក្នុងខែត្រវាយតំលៃខ្ពស់។លោកTon Tien Dung  អធិប្បាយថា៖“
ពីមុនមក ឥដ្ឋនៃ  ក្រុមហ៊ុនThien Ungទទួលបានទំនុកទុកចិត្តពីអតិថិជនក្នុងខេត្ត Ha
Tinh។ការធានាកិត្យានុភាពសំរាប់អតិថិជនជាកូនសោរជោគជ័យដើម្បីក្រុមហ៊ុន
យើងខ្ញុំឈររឹងមាំក្នុងខឿនសេដ្ឋកិច្ចទីផ្សារ។   “
នាឆ្នាំ២០១១ប្រាក់ចំណូលអាជីវកម្មនៃក្រុមហ៊ុនThien Ungគឺ១ពាន់៧រយលានដុងវៀត
ណាមនិងឆ្នាំ២០១២មានជាង២ពាន់លានដុង។នេះជាលទ្ឋផលគួរឲ្យចាប់អារម្មណ៍
ចំពោះនាយក Ton Tien Dung។
ជាពិសេសក្រុមហ៊ុនជានិច្ចកាលផ្តល់អាទិភាពជ្រើសរើសពលករតំបន់យុទ្ឋជនដែល
បានចេញជួរទ័ពនិង​កូនចៅរបស់គ្រួសារគោលនយោបាយ​ជាដើមមកធ្វើការ។ក្រុមហ៊ុន
Thien Ungនៅសកម្មចូលរួមសកម្មភាពមនុស្សធម៌សម្បុរសធម៌នៅភូមិសាស្រ្តទៀតផង។
លោក Nguyen SyHuyen​លេខាគណះកម្មាធិការបក្សឃុំ  Cam Nhuongស្រុក Cam Xuyen
ខែត្រ Ha Tinh​ពិនិត្យថា៖“ពេលវិលត្រឡប់មកស្រុកកំណើតវិញ លោក Dungនៅរក្សាខ្ជាប់
បានឆន្ទះរបស់នាយយុទ្ឋជន កងទ័ពវៀតណាម១រូបដដែល។លោកប្រតិបត្តិតាមការផ្តួច
ផ្តើមគំនិតរបស់បក្ស​  គោលនយោបាយច្បាប់របស់រដ្ឋនិងតំបន់។ក្នុងជំនួញធ្វើសេដ្ឋកិច្ច
លោក Dungជាជនសកម្ម១រូប។ ក្រុមហ៊ុនThien Ungរបស់លោកបានទទួលបានពលករ
តំបន់ជាច្រើនមកធ្វើ ការងារ។“
ចំពោះកម្មករនិងបុគ្គលឹកនៃក្រុមហ៊ុន  លោក Dungមានការយកចិត្តទុកដាក់ជាពិសេស
ដល់សិទ្ឋិប្រយោជន៍របស់​ពួកគេ។ហេតុនេះហើយពួកគេទាំងអស់សុទ្ឋតែផ្សារភ្ជាប់ជាមួយ
នឹងក្រុមហ៊ុន។បងស្រី Pham Thi Hienកម្មការីនីក្រុមហ៊ុន១នាក់អោយដឹងថា៖“លោក
នាយកយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់កម្មករទាំងឡាយ។ ក្នុងទិវាបុណ្យទាន
នានាក្រុមហ៊ុនសុទ្ឋតែមានអំណោយសំរាប់យើងខ្ញុំទាំងអស់។អំពីបៀវត្តន៍យើងខ្ញុំទទួល
២,៤លានដុង/១ខែ។   “
លោកTon Tien Dungជាជន១រូបដែលប្តេជ្ញាឆ្លងកាត់លើការលំបាកធ្វើតាមពាក្យទូន្មាន
របស់លោកប្រធានហូជីមិញគឺយុទ្ឋជនពិការនៅមានផលប្រយោជន៍សំរាប់សង្គម។លោក
នៅរួមកំលាំងកាយចិត្តធ្វើមានអោយស្រុកកំណើត៕

TAG
VOV WORLD/Ton Tien Dung-អាជីវករអង់អាចក្លាហាន/មុះមុត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត