logo

Tran Kim Minh-កម្មករ១នាក់ផ្សារភ្ជាប់ជាមួយសំណង់វារីអគ្គិសនីនានា។

2013/8/1 | 09:32:48

វីរះពលករក្នុងដំណាក់កាលផ្លាស់ប្តូរថ្មី Tran Kim Minh
ជាបុគ្គល១នាក់ក្នុងចំណោមបុគ្គលគំរូ១៥នាក់ដែលបាន
លើកដម្កើងក្នុងកម្មវិធី” រុងរឿងវៀតណាមលើកទី១០” 
នាពាក់កណ្តាលខែកក្កដាកន្លងទៅ។កម្មកររូបនេះកំពុង
ប្រកបការងារនៅក្រុមហ៊ុន Song Da លេខ៧ចំណុះសម្ព័ន្ឋក្រុមហ៊ុនSong Da។

Vovworld-បាតដៃមាំមួនដោយកិច្ចការ ទឹកមុខពោរពេញទៅដោយការរំជួលចិត្តជា
ចំណាប់អារម្មណ៍របស់យើងខ្ញុំចំពោះកម្មករខួងTran Kim Minh ក្នុងការជួបសំណេះ
សំណាលជាមួយបន្ទាប់ពីពិធីលើកដម្កើងបណ្តាពលករពូកែរបស់ប្រទេសទាំងមូ
លឆ្នាំ២០១៣។លោកអោយដឹងថា៖ក្រោយពីបញ្ចប់សាលាបណ្តុះបណ្តាលវិជ្ជាជីវះ​​ 
លោកបានចូលរួមជួរកម្មករដែលទៅកសាងសំណង់វារីអគ្គិសនីធំៗនៅពេលដែល
ប្រទេសជាតិចាប់ផ្តើមកិច្ចការផ្លាស់ប្តូរថ្មី។លោកចែករំលែកថា៖  “ នាឆ្នាំ១៩៨៦ ខ្ញុំ
ចាប់ផ្តើមធ្វើការនៅ  សំណង់ាវារីអគ្គិសនីHoa Binh។នេះជា សំណង់វារីអគ្គិសនី
ដំបូងរបស់ប្រទេសជាតិ។បន្ទាប់​នោះខ្ញុំចូលរួមការសាងសង់សំណង់វារីអគ្គិសនី Yali 
សំណង់ាវារីអគ្គិសនី Son La សំណង់វារីអគ្គិសនី Nam Chien។ឥឡូវនេះខ្ញុំកំពុងប្រកប
ការងារនៅសំណង់វារីអគ្គិសនី​Lai Chau។ “

                     

លោកTran Kim Minh-កម្មករ១នាក់ផ្សារភ្ជាប់ជាមួយបណ្តាសំណង់វារីអគ្គិសនី
(រូបថត​ VOV)

សំណង់ វារីអគ្គិសនីទាំងនេះគឺស្ថិតនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ស្រយាលរបស់វៀតណាម។លក្ខណះ ជីវភាព​ រស់នៅ​ នៅទីនេះជួបការលំបាកជាច្រើន។ជារៀងរាល់ថ្ងៃ លោក​ Minh
និងបណ្តាមិត្តរួអាជីពត្រូវរស់នៅក្នុងខ្ទមបណ្តោះអាសន្ននានា។លោក​ Minh ចែករំលែក
ថា៖ “  រហូតមកដល់ពេលនេះខ្ញុំ ផ្សារភ្ជាប់ជាមួយរបរបាន២០ឆ្នាំហើយ។ ក្នុងរយះពេល
នេះ ខ្ញុំឃើញថា​​៖ក្នុងវេជ្ជាជីវះមានការផ្លាស់ប្តូរថ្មីជាច្រើន  បច្ចេកទេសទំនើប​ បាន​ជាខ្ញុំត្រូវស្រាវជ្រាវនិងស្វែងយល់ដោយខ្លួនឯង។“
ដោយនៅមិនទាន់ពេញចិត្តជាកម្មករខួងពូកែមួយមុខប៉ុណ្ណោះទេTran KimMinhនៅរៀន
បន្ថែមរបរផ្សារទៀតផង។ដោយលទ្ឋកម្មដោះស្រាយកិច្ចការស្ទាត់ជំនាញ​ លោកត្រូវបាន
ជ្រើសតាំងធ្វើជាប្រធានក្រុមប្រតិបត្តិលេខ​៧។នាយកក្រុមហ៊ុន SongDa ៧០៧​លោក​
Pham Dac Thanh អោយដឹងថា៖“ តាំងពីពេលទទួលបន្ទុកជាប្រធានក្រុម បង Minhជានិច្ច
កាលជាគំរូក្នុង       ក្រុមហ៊ុនភាគហ៊ុន Song Da លេខ៧។បងបំពេញភារកិច្ចដ៍ឆ្នើមនិង
សម្របខ្លួនជាមួយបងប្អូន។បងមាន ការផ្តើមគំនិតច្រើនដែលផ្តល់មកផលចំណេញ
សំរាប់ក្រុមហ៊ុនដូចជា ៖ការងារគ្រប់គ្រងពេលវេលាធ្វើការឬការផ្តើមគំនិតជួសជុលគ្រឿង
ម៉ាស៊ីន។“
តាំងពីឆ្នាំ១៩៩៥មក Tran Kim Minh ជាសមាជិក១នាក់នៃគណះប្រតិបត្តិការសហជីព
ក្រុមហ៊ុន។លោកសកម្មចូលរួមសកម្មភាពទាំងឡាយនិងយកចិត្តទុកដាក់ដល់ជីវភាព
រស់នៅរបស់បងប្អូនពលករ។លោក Nguyen Duc Giang​  ជាអ្នករួមអាជីព១នាក់របស់លោក
 Tran Kim Minhចែករំលែកថា៖“  បង  Minhជាជន១នាក់ដែលខ្នះខ្នែងធ្វើការ។ក្នុងជីវភាព
រស់នៅបងប្រតិបត្តិល្អចំពោះបងប្អូនក្នុងក្រុម។បងជានិច្ចកាលជួយឧបត្ថម្ភជនគ្រប់រូប។    “
សំណង់មុខព្រួញនៃប្រទេសជាតិ សំរេចបានដោយមានការរួមវិភាកទានរបស់កម្មករ Tran
 Kim Minhនិងបណ្តាមិត្តរួមអាជីពរបស់លោក។នឹងពិតប្រាកដថា៖សំណង់វារីអគ្គិសនី​Lai Chauមិនមែនជាទីបញ្ចប់របស់កម្មករTran Kim Minhលើបណ្តាសំណង់សាងសង់សំខាន់ៗ
នៃប្រទេសជាតិឡើយ៕

TAG
Tran Kim Minh/កម្មករ១នាក់/សំណង់វារីអគ្គិសនី/

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត