logo

Trinh Minh Chuc និងការផ្តើមគំនិតឧត្តានកម្មព័ត៌វិទ្យា ។

2014/3/20 | 07:59:01

ស្ថិតនៅស្រុកTay Giang ខែត្រQuang Namភាគកណ្តាល
វៀតណាម​​  ឃុំព្រៃភ្នំGari នៅជួបការលំបាកជាច្រើន។
មុននេះការផ្ញើលិខិតប័ណ្ណសារពីឃុំទៅកាន់ស្រុកត្រូវ
ចំណាយពេលវេលាពី២-៣ថ្ងៃសំរាប់ការដើរ​ថ្មើជើង។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថ្នាក់ដឹកនាំឃុំបានសំ​រេចបំពាក់ ម៉ាស៊ីន​កំព្យូទ័រសំរាប់បុគ្គលនិង
គ្រប់ការិយាល័យរបស់ឃុំដោយចំនួនប្រាក់ទទួលបានពីការកាត់បន្ថយចំណាយប្រជុំ។អ្នកដែលបាន​នាំចេញការផ្តើមគំនិតនេះជាលោក Trinh Minh Chucលេខារងអចិន្រ្តៃ
គណះក​ម្មាធិការបក្ស ឃុំGari។

Vovowrld-អនុសេនីយ៍ឯក Trinh Minh Chucត្រូវបានចាត់មកធ្វើការនៅឃុំGari
កាលពីឆ្នាំ២០១០មក។នាគ្រានោះនៅក្នុងឃុំទាំងមូលគ្មាន ម៉ាស៊ីន​កំព្យូទ័រណា
មួយឡើយ។ប្រការនេះបានធ្វើឲ្យគាត់ខ្វល់ខ្វាយចិត្តយ៉ាងខ្លាំង។គាត់ ដឹងថា៖ម៉ាស៊ីនកំព្យូទ័រនឹងជួយកម្មាភិបាលដោះស្រាយកិច្ចការទាំងឡាយប្រកបដោយ
ប្រសិទ្ឋភាពហើយតាមរយះនោះអាចស្រូបយកបាននូវចំណេះថ្មីទៀតផង។ ដោយហេតុនោះគាត់បានស្នើរថ្នាក់ដឹកនាំស្រុក​បំពាក់ ម៉ាស៊ីន​កំព្យូទ័រចំនួន២
គ្រឿងដើម្បីបំរើកិច្ចការក្នុងឃុំ។​បន្ទាប់នោះគាត់បានបង្រៀនចំណេះដឹងជា
សារវន្តខាងព័ត៌មានវិទ្យានិងរបៀបប្រើប្រាស់កំព្យូទ័រសំរាប់កម្មាភិបាលឃុំនាថ្ងៃ
សៅនិងអាទិត្យជាប្រចាំសប្តាហ៍។ក្រោយរយះពេល៣ខែរៀនសូត្របងZo Ram
Nhungអនុប្រធានគណះកម្មាធិការប្រជាជនឃុំGariបានប្រើប្រាស់ ម៉ាស៊ីន​កំព្យូទ័រយ៉ាងស្ទាត់ជំនាញ។បងចែករំលែកថា៖“ មុននេះខ្ញុំមិនយល់អ្វីអំពីកំព្យូទ័រ
សោះ។ដោយហេតុនេះខ្ញុំជួបការលំបាកជាច្រើនខណះដែលបង​Chuc ណែនាំ
ប្រើប្រាស់កំព្យូទ័រ។តាំងពីពេលមានម៉ាស៊ីន​កំព្យូទ័រការតម្កល់ទុកឯកសារលាយ
លក្ខអក្សរឬការចងក្រងនិងការបោះពុម្ភលិខិតឯកសារបំរើការងារមានភាព
ងាយស្រួល។   “

                                     

អនុសេនីយ៍ឯក Trinh Minh Chuc(រូបថតVOV)

ក្រោយពីចូលរួមវគ្គបណ្តុះបណ្តាលបច្ចេកទេសច​ងក្រងលិខិតលើម៉ាស៊ីន​កំព្យូទ័រ
រៀបចំដោយបងTrinh Minh Chucជនជាច្រើននាក់​បាន​ទិញកំព្យូទ័រក្នុងបំណង
បំរើការងារការសិក្សារៀនសូត្រ។រហូតមកដល់ពេលនេះនៅទូទាំងឃុំGari បាន
មានម៉ាស៊ីនកំព្យូទ័រចំនួន៣២គ្រឿងហើយ។កិច្ចការរដ្ឋបាលទាំងឡាយត្រូវបានអនុវត្ត
ដ៍រលូន។ក្រៅពីការចងក្រងលិខិនោះកម្មាភិបាលឃុំនៅចូលបណ្តាញអិនធ័នែត
សំដៅលើកកំពស់ចំណេះដឹងទៀតផងជាងនេះទៅទៀតឃុំនៅសន្សំសំចៃបានប្រាក់
ច្រើនជាបង្គួរដោយសារការទិញក្រដាស់និងកិច្ចការរដ្ឋបាលផ្សេ​ងទៀត។ម៉ាស៊ីន
កំព្យូទ័របានធ្វើឲ្យរបៀបរស់ធ្វើការរបស់កម្មាភិបាលឃុំផ្លាស់ប្តូរ។ប​ងChuc សំណេះ
សំណាលថា៖“ រហូតមកដល់ពេលនេះ  កម្មាភិបាលឃុំចំនួន​៧០%បានប្រើប្រាស់
ម៉ាស៊ីនកំព្យូទ័រក្នុងការដោះស្រាយកិច្ចការរដ្ឋបាល។តាមរយះម៉ាស៊ីនកំព្យូទ័រ
កម្មាភិបាលជាច្រើននាក់នៅស្វែងយល់ក្តាប់ជាប់ព័ត៌មានដើម្បីលើកកំពស់ការយល់
ដឹងលើគ្រប់វិស័យហើយអនុវត្តភាពចំរើនជឿនលឿន​ខាងវិទ្យាសាស្រ្តបច្ចេកទេស
ទៅក្នុងការចិញ្ចឹមសត្វនិងការអភិវឌ្ឍន៍សេដ្ឋកិច្ច​ជាដើម។ “
មិនត្រឹមតែជាអ្នកមានការផ្តើមគំនិតធ្វើ ឧត្តានកម្មព័ត៌វិទ្យាសំរាប់ឃុំព្រៃភ្នំ Gariនៅ
ស្រុកTay Giang ខែត្រQuang Nam​ប៉ុណ្ណោះទេលេខារងអចិ​ន្រ្តៃគណះកម្មាធិការបក្ស
Trinh Minh Chucនៅជួយប្រ​ជាជនធ្វើសេដ្ឋកិច្ចអភិវឌ្ឍន៍ការចិញ្ចឹមសត្វកែលំអជី​វភាពរស់នៅទៀតផង៕

TAG
VOV/Trinh Minh Chuc .ការផ្តើមគំនិតឧត្តានកម្មព័ត៌វិទ្យា/កម្មាភិបាលនៅឃុំព្រៃភ្នំ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត