logo

UNESCO អបអរសាទរសេចក្តីសម្រេចចិត្ត​ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម

2026/1/29 | 07:18:36
(VOVWORLD) - គេហទំព័ររបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ (UNESCO) នាថ្ងៃទី ២៨ ខែមករា បានចុះផ្សាយសារមួយរបស់អង្គការ UNESCO ដោយអបអរសាទរចំពោះសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម។
ទំព័រហ្វេសប៊ុករបស់ការិយាល័យអង្គការយូណេស្កូប្រចាំនៅវៀតណាម ចុះផ្សាយសារអប់អរសាទរ។ រូបថតអេក្រង់៖ daibieunhandan.vn

នៅក្នុងសារនោះ អង្គការ UNESCO បានទទួលស្គាល់និងអបអរសាទរចំពោះការិយាល័យនយោបាយនៃបក្សកុម្មុយនិស្តវៀតណាម ដែលបានចេញសេចក្តីសម្រេចចិត្តលេខ ៨០ ស្តីពីការអភិវឌ្ឍវប្បធម៌; ដោយចាត់ទុកនេះ ជាឯកសារដ៏សំខាន់ពិសេស ដែលបង្ហាញពីការផ្លាស់ប្តូរផ្នត់គំនិតអំពីការអភិវឌ្ឍ តាមនោះ វប្បធម៌មិនត្រឹមតែជាវិស័យឧបត្ថម្ភប៉ុណ្ណោះទេ ប៉ុន្តែជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងបួននៃការអភិវឌ្ឍប្រកបដោយចីរភាព រួមជាមួយនឹងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ អង្គការ UNESCO បានទទួលស្គាល់ថា ទិសដៅរបស់វៀតណាម ស្របនឹងចក្ខុវិស័យ និងកិច្ចខិតខំប្រឹងប្រែងរួមរបស់អង្គការ UNESCO ដើម្បីធ្វើឱ្យវប្បធម៌ក្លាយជាគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពដោយឯករាជ្យនៅក្នុងរបៀបវារៈសកលក្រោយឆ្នាំ ២០៣០។

អង្គការ UNESCO បានបញ្ជាក់ជាថ្មីម្តងទៀតពីការសន្យាបន្តសហការជាមួយវៀតណាមក្នុងការសម្រេចបានចក្ខុវិស័យនេះ ហើយបានបញ្ជាក់ពីតួនាទីរបស់វប្បធម៌ជាកម្លាំងចលករសំខាន់នៃសមភាព វិបុលភាព និងសាមគ្គីភាពសង្គមលើទូទាំងពិភពលោក៕

TAG
VOV/VOVworld/UNESCO/ការអភិវឌ្ឍវប្បធម៌/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត