logo

UNESCO ពិចារណាទទួលស្គាល់គំនូរ Dong Ho ជា​បេតិកភណ្ឌពិភពលោក

2025/12/8 | 11:21:42
(VOVWORLD) - សម័យប្រជុំលើកទី ២០ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី បានបើកនៅយប់ថ្ងៃទី ៧ ខែធ្នូនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ ក្នុងអំឡុងរយៈពេល ៦ថ្ងៃនៃកិច្ចប្រជុំ គណៈកម្មាធិការនឹងពិចារណាតែងតាំងបេតិកភណ្ឌចំនួន ៦៨ ដែលស្នើរឡើងដោយប្រទេសចំនួន ៧៨ ដើម្បីបញ្ចូលទៅក្នុងបញ្ជីនៃអនុសញ្ញា។

យោងតាមអនុសញ្ញាឆ្នាំ ២០០៣ សម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី អង្គការ UNESCO បានចាត់ចំណាត់ថ្នាក់ជាបញ្ជីអន្តរជាតិចំនួនបី ដើម្បីបញ្ជាក់ និងជំរុញភាពចម្រុះនៃបេតិកភណ្ឌមានជីវិតនៅជុំវិញពិភពលោក។ សំខាន់ជាងនេះទៅទៀត គឺឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងដើម្បីការពារបេតិកភណ្ឌ។ បច្ចុប្បន្ននេះ បេតិកភណ្ឌសរុបចំនួន ៧៨៨ ត្រូវបានអនុវត្តនៅក្នុងប្រទេសចំនួន ១៥០។

តាមផែនការ ក្នុងសម័យប្រជុំលើកទី ២០នេះ គណៈកម្មាធិការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបី នឹងពិចារណាលើឯកសារតែងតាំងនៃសិប្បកម្មគំនូរប្រជាប្រិយ Dong Ho របស់វៀតណាមជាបេតិកភណ្ឌវប្បធម៌អរូបីដែលត្រូវការការការពារជាបន្ទាន់ដល់មនុស្សជាតិ។

 យោងតាមអង្គការ UNESCO បេតិកភណ្ឌវប្បធម៌អរូបីរួមមាន ប្រពៃណីផ្ទាល់មាត់ សិល្បៈសម្តែង ការអនុវត្តសង្គម ពិធីសាសនានិងបុណ្យទាននានា ចំណេះដឹងនិងជំនាញដែលសហគមន៍ ក្រុម និងបុគ្គល ទទួលស្គាល់ជាផ្នែកមួយនៃអត្តសញ្ញាណវប្បធម៌របស់ខ្លួន។ ការទទួលស្គាល់តាមរយៈបញ្ជីរបស់ UNESCO ជួយបង្កើនការយល់ដឹងអំពីភាពចម្រុះនៃប្រពៃណី លើកទឹកចិត្តប្រទេសនិងសហគមន៍ឱ្យចាត់វិធានការដើម្បីការពារ និងថែរក្សាប្រពៃណីទាំងនោះសម្រាប់អនាគត៕

TAG
VOV/VOVworld/UNESCO/គំនូរ Dong Ho/​បេតិកភណ្ឌពិភពលោក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត