logo

USAID សន្យាជួយឧបត្ថម្ភវៀតណាមបង្កើនសក្តានុភាពប្រឆាំងនឹងគ្រឿងញៀន

2012/5/8 | 08:44:27

នារសៀលថ្ងៃទី ៧ ឧសភានៅខុទ្ទកាល័យរដ្ឋាភិបាល
ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយ
ឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) លោក
Donald Steinberg ដែលកំពុងមានដំណើរទស្សនកិច្ចនិងបំពេញ
ការងារនៅវៀតណាម។ 

នារសៀលថ្ងៃទី ៧ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីវៀតណាម
Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភ
អភិវឌ្ឍន៍អន្តរជាតិអាមេរិក (USAID) លោក Donald Steinberg​ដែលកំពុងមានដំណើរ
ទស្សនកិច្ចនិងបំពេញការងារនៅវៀតណាម។ វាយតំលៃខ្ពស់ចំពោះបណ្ដាលទ្ធផលនៃ
កិច្ចសហប្រតិបត្តិការ ដែលបានទទួល ក្នុងរយៈពេលកន្លងទៅ រវាង USAID និងរដ្ឋាភិ
បាលវៀតណាម ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានអះអាងថា៖ បណ្ដា
លទ្ធផលនេះបានរួមចំណែកយ៉ាងសកម្មសំដៅជំរុញទំនាក់ទំនងដៃគូមិត្តភាពល្អ
ប្រសើររវាងអាមេរិកនិងវៀតណាម ឲ្យខ្លាំងក្លាថែមទៀត។ ឧបនាយករដ្ឋមន្ត្រី Nguyen
Xuan Phuc បានថ្លែងអំណរគុណចំពោះ USAID ដែលបានមានសកម្មភាពជួយ
ឧបត្ថម្ភវៀតណាម ក្នុងការងារទប់ស្កាត់និងប្រយុទ្ធប្រឆាំងនឹង HIV/AIDS កសាង
កែទម្រង់ រដ្ឋបាលលើវិស័យគ្រប់គ្រងរដ្ឋរួមចំណែកកែលំអរបរិយាកាសវិនិយោគ
ចូលមកវៀតណាម ។ ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc មានគោលបំណងថា៖ ក្នុងរយៈពេលខាងមុខ USAID បន្តជួយឧបត្ថម្ភវៀតណាមអនុវត្តការកាត់បន្ថយភាព
ក្រីក្រ ការទប់ទល់នឹងការប្រែប្រួលអាកសធាតុ ការបណ្តុះបណ្ដាលប្រភពធនធាន
មនុស្ស និងបង្កើនសក្តានុភាពប្រយុទ្ធប្រឆាំង នឹងគ្រឿងញៀន HIV/AIDS៕

ឧបនាយករដ្ឋមន្ត្រីវៀតណាម Nguyen Xuan Phuc បានទទួលជួបសន្ទនាជាមួយនាយករងស្ថាប័ន្ធជួយឧបត្ថម្ភអភិវឌ្ឍន៍អន្តរជាតិ អាមេរិក (USAID) លោក Donald Steinberg (Image: vietnam+)


TAG
USAID/ជួយឧបត្ថម្ភ/វៀតណាម/បង្កើន/សក្តានុភាព/ប្រឆាំង/គ្រឿងញៀន/ឧបនាយករដ្ឋមន្ត្រី/Nguyen Xuan Phuc/Donald Steinberg/នាយករង.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត