logo

U២៣ វៀតណាមឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ U២៣ អាស៊ី

2026/1/17 | 08:38:16
(VOVWORLD) - នាយប់ថ្ងៃទី ១៦ ខែមករា (ម៉ោងនៅអារ៉ាប៊ីសាអូឌីត) នៅពហុកីឡដ្ឋាន Prince Abdullah Al-Faisal Sports City (ពហុកីឡដ្ឋាន Al-Faisal) ក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រព្រឹត្តិទៅការប្រកួតវគ្គ៨ក្រុមទី ២ នៃពានរង្វាន់ AFC U២៣ ឆ្នាំ ២០២៦ រវាងក្រុម U២៣ វៀតណាម និងក្រុម U២៣ អេមីរ៉ាត់អារ៉ាប់រួម (UAE)។
ក្រុម U២៣ វៀតណាមទាំងមូលអបអរសាទរជ័យជម្នះលើក្រុម U២៣ អេមីរ៉ាត់អារ៉ាប់រួម។ រូបថត៖ AFC

បន្ទាប់ពីស្មើគ្នា ២-២ ក្នុងរយៈពេល ៩០ នាទីនៃការប្រកួតផ្លូវការ ក្រុមទាំង២ ត្រូវប្រកួតវគ្គថែមម៉ោងចំនួន ២ ហើយគ្រាប់បាល់បញ្ចូលទីរបស់កីឡាករ Minh Phuc ក្នុងវគ្គថែមម៉ោង បានជួយឱ្យ U២៣ វៀតណាម ទទួលបានជ័យជម្នះក្នុងលទ្ធផល ៣-២។ ជ័យជម្នះនេះ បាននាំឱ្យ U២៣ វៀតណាម ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដោយជួបជាមួយក្រុមដែលយកឈ្នះក្នុងការប្រកួតរវាង U២៣ ចិន និង U២៣ អ៊ូបេគីស្ថាន ដែលនឹងប្រព្រឹត្តិទៅនៅយប់ថ្ងៃទី ១៧ មករា។

នៅក្នុងការប្រកួតវគ្គ ៨ ក្រុមនាថ្ងៃដដែល ក្រុម U២៣ ជប៉ុន បានយកឈ្នះលើក្រុម U២៣ ហ្ស៊កដានី ក្នុងលទ្ធផល ៤-២ ដោយការទាត់បាល់កាត់សេចក្តី ១១ម៉ែត្រ។ គូប្រជែងរបស់ U២៣ ជប៉ុន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាក្រុមដែលយកឈ្នះក្នុងការប្រកួតរវាង U២៣ អូស្ត្រាលី និង U២៣ កូរ៉េខាងត្បូង។

ពានរង្វាន់ U២៣ អាស៊ី បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៦ នៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយមានការចូលរួមប្រកួតប្រជែងពីក្រុមជម្រើសជាតិចំនួន ១៦ ក្រុម បែងចែកជា ៤ ពូល៕

TAG
VOV/VOVworld/U២៣/វៀតណាម/វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ/អេមីរ៉ាត់អារ៉ាប់រួម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត