logo

VOV ផ្សព្វផ្សាយយ៉ាងទូលំទូលាយអំពីខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិ ដឹកនាំបដិវត្តន៍វៀតណាមរបស់លោកប្រធានហូជីមិញ

2025/12/18 | 09:16:00

(VOVWORLD) - នាថ្ងៃទី ១៧ ខែធ្នូ នៅខេត្តកៅបាំង គណៈប្រតិភូមួយរូបមកពីវិទ្យុសំឡេង វៀតណាម (VOV) បានបើកសម័យប្រជុំធ្វើការជាមួយថ្នាក់ដឹកនាំខេត្តកៅបាំង ដើម្បីឯកភាពលើខ្លឹមសារផ្សព្វផ្សាយ ដែលរំលឹកខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិដឹកនាំបដិវត្តន៍វៀតណាមរបស់លោកប្រធានហូជីមិញ  (២៨ មករា ១៩៤១ - ២៨ មករា ២០២៦)។

លោក Bui Van Cu អនុប្រធានការិយាល័យតំបន់ឦសាននៃស្ថានីយ៍វិទ្យុ និងទូរទស្សន៍វៀតណាម ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សា (រូបថត៖ Duy Thai/VOV-ភាគឦសាន)

ទាក់ទងនឹងការងារផ្សព្វផ្សាយ  សម្រាប់គម្រោងនេះ លោក Bui Van Cu អនុប្រធានស្ថាប័នតំណាងតំបន់ឦសានរបស់វិទ្យុសំឡេងវៀតណាម បានជម្រាប ថា បន្ទាប់ពីទទួលបានការណែនាំពីថ្នាក់ដឹកនាំនៃវិទ្យុសំឡេងវៀត ណាម ស្ថាប័នតំណាងតំបន់ឦសាន (VOV ឦសាន) បានបង្កើតផែនការ និងយុទ្ធសាស្ត្រយ៉ាងឆាប់រហ័សសម្រាប់ផ្សព្វផ្សាយព័ត៌មានលើប្រធានបទនេះ។ ដោយមានប្រធានបទសំខាន់ "ដើរតាមគន្លងរបស់លោកអ៊ំហូ - ពីប៉ាក់បូទៅកាន់ពិភពលោក" វិទ្យុ VOV ភាគឦសានកំពុងរៀបចំការផលិត និងការផ្សាយរបាយការណ៍ឃោសនាលម្អិត និងអត្ថបទព័ត៌មាន ក៏ដូចជាកម្មវិធីវិទ្យុជាភាសា Tay និង Nung ហើយនឹងផ្តល់ការផ្សាយផ្ទាល់នៃខួបលើកទី ៨៥ នៃការវិលត្រឡប់មកមាតុភូមិដឹកនាំបដិវត្តន៍វៀតណាម របស់លោកប្រធាន ហូជីមិញ។

តំណាងមកពីវិទ្យុ VOV ថ្នាក់ដឹកនាំនៃគណៈកម្មការឃោសនា និងចលនាមហាជន  កាសែត វិទ្យុ និងទូរទស្សន៍ និងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cao Bang បានពិភាក្សា និងឯកភាពលើខ្លឹមសារនៃគម្រោងផ្សព្វ ផ្សាយ ដោយធានាបាននូវការអនុលោមតាមតម្រូវការនយោបាយ ខណៈពេលដែលបំពេញតាមស្តង់ដារបច្ចេកទេសនៃកម្មវិធីថ្នាក់ជាតិផងដែរ៕

TAG
VOV/VOVworld/VOV/ផ្សព្វផ្សាយ/ទូលំទូលាយ/ខួបលើកទី ៨៥/ការវិលត្រឡប់មកមាតុភូមិ/ដឹកនាំបដិវត្តន៍/វៀតណាម/លោកប្រធានហូជីមិញ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត