logo

VSIP – រូបសណ្ឋានសាជីវកម្មមានប្រសិទ្ធិភាពរវាងវៀតណាមនិងសឹង្ហបុរី

2015/10/6 | 06:25:34

(VOVworld) – ក្នុងរយៈពេលកន្លងទៅ កិច្ចសហប្រតិ
បត្តិការសេដ្ឋកិច្ចរវាង វៀតណាមនិងសឹង្ហបុរីកាន់តែ
អភិវឌ្ឍន៍ដ៏ល្អប្រសើរដែលនាំមកនូវផលប្រយោជន៍
ជាក់ស្តែងសំរាប់ប្រទេសទាំងពីរ។ ជាពិសេស
បណ្ដាមជ្ឈមណ្ឌលឧស្សាហកម្មវៀតណាម-សឹង្ហបុរី
 (VSIP) ដែលត្រូវបានបង្កើតឡើងតាំងពី ២០ ឆ្នាំមុន
 ត្រូវបានចាត់ទុកជារូបសណ្ឋានសាជីវកម្មមាន
ប្រសិទ្ធភាពនិងជោគជ័យ។ 

VSIP – រូបសណ្ឋានសាជីវកម្មមានប្រសិទ្ធិភាពរវាងវៀតណាមនិងសឹង្ហបុរី (Image: baodautu.vn)


(VOVworld) – ក្នុងរយៈពេលកន្លងទៅ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាង
 វៀតណាមនិងសឹង្ហបុរីកាន់តែអភិវឌ្ឍន៍ដ៏ល្អប្រសើរដែលនាំមកនូវផលប្រ
យោជន៍ ជាក់ស្តែងសំរាប់ប្រទេសទាំងពីរ។ ជាពិសេស បណ្ដាមជ្ឈមណ្ឌល
ឧស្សាហកម្មវៀតណាម-សឹង្ហបុរី (VSIP) ដែលត្រូវបានបង្កើតឡើងតាំងពី
២០ ឆ្នាំមុន ត្រូវបានចាត់ទុកជារូបសណ្ឋានសាជីវកម្មមានប្រសិទ្ធភាពនិង
ជោគជ័យ។ នៅពិធីបើកការដ្ឋានសាងសងមជ្ឈមណ្ឌលឧស្សាហកម្ម  (VSIP)
នៅខេត្ត Nghe An  (ភាគកណ្ដាលវៀតណាម) នាថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០១៥
 នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក Nguyen Tan Dung បានអះអាងថា
៖ រូបសណ្ឋាន VSIP គឺជាកំពូលស៊ើនក្នុងទំ នាក់ទំនងសហប្រតិបត្តិការទ្វេភាគី
ដែលមិនត្រឹមតែមានអត្ថន័យខាងសេដ្ឋកិច្ចប៉ុណ្ណោះទេថែមទាំងរួមចំណែងក
បង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនិងកិច្ចព្រមព្រៀងតភ្ជាប់ខឿនសេដ្ឋកិច្ចទាំង
ពីរវៀតណាម-សឹង្ហបុរីទៀតផង។

        ក្រោយរយៈពេល ២០ ឆ្នាំគិតតាំងពីពេលមជ្ឈមណ្ឌល VSIP ដំបូងត្រូវបាន
 កសាងនៅខេត្ត Binh Duong (ភាគខាងត្បូងវៀតណាម) មកមជ្ឈមណ្ឌល VSIP
ចំនួន ៦ ផ្សេងៗទៀតបានអភិវឌ្ឍន៍ប្រកបដោយជោគជ័យនៅវៀតណាមជាបន្ត
បន្ទាប់ដោយមានហេដ្ឋារចនាសម្ព័ន្ធទំនើបព្រមៗគ្នាដែលទាក់ទាញវិនិយោគិនបរ
ទេសជាច្រើន រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាម ហើយនាំមក
 នូវផលប្រយោជន៍រួមសំរាប់វៀតណាមផងនិងសឹង្ហបុរីផង។ VSIP Nghe An  ដែល
ទើបនឹងចាប់ផ្តើមសាងសងគឺជាគំរោងការណ៍ VSIP ទី ៧ នៅវៀតណាម។  ជាមួយប្រភពទុនវិនិយោគសុរបចំនួន ៨ ពាន់លានដុល្លាអាមេរិក ក្រុមហ៊ុនចំនួន ៨០០
បានបង្កើតការងារសំរាប់ពលករចំនួន ១៥៥ ពាន់នាក់។ ថ្លែងមតិនៅពិធី បើក
ការដ្ឋានសាងសង VSIP នៅខេត្ត Nghe An  នាយករដ្ឋមន្ត្រីរដ្ឋាភិបាល វៀតណាម
លោក Nguyen Tan Dung បានលើកច្បាស់ថា៖

        “ដើម្បី VSIP ទី​៧ Nghe An  អភិវឌ្ឍន៍ទៅជាមជ្ឈមណ្ឌលឧស្សាហកម្មជួរ​មុខ
ខ្ញុំស្នើរឲ្យថ្នាក់ដឹកនាំក្រសួងស្ថាប័ននិងខេត្ត Nghe An  រួមជាមួយប្រជាពលរដ្ឋ ក្នុង
តំបន់គាំទ្រគំរោងការណ៍សហការយ៉ាងជិតស្និតជាមួយវិនិយោគិនដើម្បីធានា
អនុវត្តគំរោងការណ៍តាមច្បាប់មានគុណភាពសុវត្ថភាពនិងប្រសិទ្ធភាព ការពារ
បរិស្ថាននិងសន្តិសុខសង្គមសំរាប់ប្រជាពលរដ្ឋនៅទីនេះផងដែរ។ ខ្ញុំសូមសង្កត់
ធ្ងន់ថា៖ គំរោងការណ៍នេះមិនត្រឹមតែរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិចសង្គមរបស់
ខេត្ត Nghe An  ប៉ុណ្ណោះទេ ថែមទាំង នាំមកនូវផលប្រយោជន៍សំរាប់វៀតណាម
និងសឹង្ហបុរីទៀតផង។”

        មិនត្រឹមតែទាក់ទាញការវិនិយោគនិងអភិវឌ្ឍន៍សេដ្ឋកិច្ច ប៉ុណ្ណោះទេ ថែម
ទាំង VSIP ឆ្នោះទៅគោលដៅអភិវឌ្ឍន៍និរន្តភាពក្នុងតំបន់។ គំរោងការណ៍ VSIP
 នៅខេត្ត Binh Duong ខេត្ត Bac Ninh និងទីក្រុង Hai Phong បានទាក់ទាញ វិនិយោ
គិនចំនួន ៤៩០ រូបមកពីប្រទេសចំនួន ២៣ លើពិភពលោកដោយមាន ប្រភពទុន
សុរបចំនួន ៦,២ ពាន់លានដុល្លាអាមេរិក ព្រមទាំង បង្កើតការងារសំរាប់ ពលករ
ចំនួន ១៤០ ពាន់នាក់។ មុននោះ មជ្ឈមណ្ឌល VSIP នៅខេត្ត Quang Ngai (ភាគ
កណ្ដាលវៀតណាម) ទទួលបានជំហានជោគជ័យជាលើកដំបូង។ លោក Nguyen
Xuan Thuy  នាយកមន្ទីឧស្សាហពាណិជ្ជកម្មខេត្ត Quang Ngai បានចាត់ទុកថា៖

        “មជ្ឈមណ្ឌលឧស្សាហកម្ម VSIP ដែលត្រូវបានវិនិយោគក្នុងខេត្ត​ Quang Ngai
 បានដោះស្រាយបញ្ហាជាច្រើន។ ទីមួយគឺ៖ ក្នុងពេលវិនិយោគនៅទីនេះ គេបាន
កសាងហេដ្ឋារចនាសម្ព័ន្ធ។​​ ទីពីរគឺ៖ គេដោះស្រាយបានបញ្ហាលំនៅដ្ឋានសំរាប់
ពលករហើយបង្កើតនគរ។ VSIP នៅខេត្តគឺជាមជ្ឈមណ្ឌលឧស្សាហកម្មជួយ
ឧបត្ថម្ភសំរាប់មណ្ឌលសេដ្ឋកិច្ច Dung Quat។”

        ក្នុងរយៈពេលកន្លងទៅ ទុនវិនិយោគផ្ទាល់របស់សឹង្ហបុរីចូលមកវៀតណាម​
អភិវឌ្ឍន៍ដោយឥតឈប់ឈរ​ដែលកើនឡើងដល់ ៣៣ ពាន់លានដុល្លាអាមេរិក។
គំរោងការណ៍សហប្រតិបត្តិការភាគច្រើនបាននាំមកនូផលប្រយោជន៍សំរាប់ភាគី
ទាំងពីរ។ តំលៃពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងសឹង្ហបុរីក៏បានបង្កើនល្អ
ប្រសើរ ហើយទទួលបានចំនួន ១១ ពាន់លានដុល្លាអាមេរិក ផងដែរ​។ ជាពិសេស
ភាគីទាំងពីរបានពង្រីកការផ្តើមគំនិតអនុវត្តដ៏ល្អរូបសណ្ឋាន VSIP នៅបណ្តាតំបន់របស់វៀតណាម។ ប្រការនេះបានរួមចំណែកដ៏សែនសំខាន់ក្នុងការអភិវឌ្ឍន៍
 ទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិងសឹង្ហបុរី​ឲ្យបានរឹងមាំ៕

TAG
VOV WORLD/VSIP/រូបសណ្ឋាន/សាជីវកម្ម/ប្រសិទ្ធិភាព/វៀតណាម/សឹង្ហបុរី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត