logo

Van Lam-ភូមិធ្វើគ្រឿងប៉ាក់របស់ខែត្រ Ninh Binh

2015/1/7 | 09:19:15

Van Lamជាភូមិបុរាណ១នៅក្បែរមណ្ឌលទេសចរណ៍ល្បី
ឈ្មោះTam Coc-Bich Dongនៅខែត្រ Ninh Binhភាគខាងជើង
វៀតណាម។គ្រឿងប៉ាក់និងជររបស់ភូមិត្រូវបានស្គាល់ដល់
នៅទូទាំងប្រទេស។

Vovworld- ក្រោមរាជកាលបណ្តាស្តេចTranនៅសតវត្សរ៍ទី១៣បណ្តាអ្នកភូមិVan Lam
បានរៀនរបរធ្វើគ្រឿងប៉ាក់ជរហើយ។វិហារចំណាស់១ដែលធ្វើសក្ការបូជាស្ថាបនិក
របរនេះត្រូវបានសាងសង់ឡើងនៅក្បែរកំពង់ទូកTam Coc។
ជារៀ​ងរាល់ឆ្នាំនាថ្ងៃទី១៥តាមច័ន្ទគតិអ្នកភូមិរៀបចំបុណ្យរំលឹកគុណដល់ដូនតារបរ។
លោកVu Thanh Lam ជនចាស់ជរា១រូបក្នុងភូមិអធិប្បាយថា៖“តាមដំណាលថា៖លោក
យាយTran Thi Dung ភរិយារបស់មន្រ្តីជាន់ខ្ពស់Tran Thu Do បានបង្រៀនអ្នកភូមិដាំមន
ចញ្ចឹមដង្កូវនាងត្បាញក្រណាត់និងធ្វើគ្រឿងប៉ាក់។បណ្តាផលិតផលប៉ាក់ដំបូងមាន
រូបរាងជាសត្វបក្សាបក្សីផ្ទឹមកំណាព្យបំរើព្រះរាជវាំង។សព្វថ្ងៃគ្រឿងប៉ាក់របស់ភូមិ​
Van Lamមានវត្តមាននៅទីផ្សារនានាលើសកលលោក។ “
នៅវិហារថនេះអ្នកភូមិមិនត្រឹមតែធ្វើសក្ការះបូជា លោកយាយTran Thi Dungប៉ុណ្ណោះ
ទេថែមទាំងលោកតា Dinh Xuan Nghenhនិងលោកតា Dinh  Xuan Xoanជាបណ្តាជនា
ដើមសតវត្សរ៍ទី២០បានផ្សាយចូលផូមិនូវរបរដែលបាន​នាំចូលពីប្រទេសបារាំង។


                       

រូបថត អិនធឺណែត

នៅកំពង់ទូកTam Coc នារីជាច្រើននាក់អ​ង្គុយប៉ាក់ខណះដែលរង់ចាំភ្ញៀវទសចេរ។របរ
ប៉ាក់ជារបរ១ដែលបានផ្សាយពីជំនាន់១ទៅជំនាន់១នៅភូមិVan Lam។ជនគ្រប់រូបសុទ្ឋ
តែចេះប៉ាក់រាប់ទាំងបុរសផងដែរ។និងបច្ចេកទេសវិជ្ជាជីវះរបស់គេទទួលបានកំពូល
ប៉ិនប្រសប់។លោកស្រីNguyenThi Lua សិប្បការីនី១នាក់ចែករំលែកថា៖”គំរូប៉ាក់និមួយៗ
ត្រូវការការងារដទៃគ្នា។បើប្រសិល​ជាមានក្បូក្បាច់រចនាច្រើនគប្បីទាមទារឲ្យមាន
ពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនដែរ។ប្រការសំខាន់គឺធ្វើម្ចាស់លើបច្ចេក​ទេស។      “


​​​​​​​​​​​​​​​​​                                      

រូបថត អិនធឺណែត

នៅVan Lamសព្វថ្ងៃមានគ្រសារជិត៧០០គ្រួធ្វើរបរប៉ាក់។បងស្រីVu  ThiDau អ្នកធ្វើ
របរប៉ាក់១នាកើអោយដឹងថា៖” កាលនៅតូចលោកតាលោកយាយឪពុកម្តាយបាន
បង្រៀនខ្ញុំនូវបច្ចេកទេសសារវន្តនសរបរប៉ាក់។កាន់តែធ្វើច្រើនកាន់តែប៉ិនប្រសប់។
គំរូគឺសប្បូរបែបណាស់។ប៉ុន្តែខ្ញុំអាចធ្វើតាមបាន។     “
គ្រឿងប៉ាក់របស់ភូមិVan Lamទទួលបានការនិយមចូលចិត្តរបស់ភ្ញៀវទេសចរជាតិនិង
អន្តរជាតិទៀតផង។ផកលិតផលប៉ាក់បាននាំចេញទៅទីផ្សារជប៉ុនអាមេរិកអល្លឺម៉ងនិង
បារាំង។ល។ដើ​ម្បីបំពេញតម្រូវការរបស់អតិថិជនបណ្តាសិប្បករVan Lam បានច្នៃប្រឌិត
គំរូជរខុសពីគ្នាជាង២០០ដើម្បីតុបតែងសំលៀកបំពាក់ភួយខ្នើយជាដើម។
រួមជាមួយការអភិវឌ្ឍន៍របសើសង្គមរបរគ្រឿងប៉ាក់របស់ភូមិVan Lamក៍ត្រូវបាន​អភិវឌ្ឍន៍
ពី១ថ្ងៃទៅ១ថ្ងៃ។ពីឥឡូវ​នេះបណ្តាភ្ញៀវទេសចរដែលចង់ទៅតស្សនាស្វែងយល់អំពី
ជីវភាពរស់នៅរបស់អ្នកភូមិអាចសម្រាកនៅភោជនាល័យដែលអ្នកភូមិរៀបចំឡើងតាម
បំណងរបស់ខ្លួន៕

TAG
VOV/Van Lam-ភូមិធ្វើគ្រឿងប៉ាក់/ខែត្រ Ninh Binh

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត