logo

Van Long - មណ្ឌល Ramsar ទី ៩ របស់វៀតណាម

2019/5/24 | 02:42:00

(VOVWORLD) -នាព្រឹកថ្ងៃទី ២២ ខែឧសភា ក្រសួងធនធាននិងបរិស្ថានវៀតណាមបានប្រគល់ប័ណ្ណទទួលស្គាល់មណ្ឌលអភិរក្យធម្មជាតិដីសើម Van Long ខេត្ត Ninh Binh ជាមណ្ឌល Ramsar ទី ២៣៦០ របស់ពិភពលោក ហើយជាមណ្ឌល Ramsar ទី ៩ របស់វៀតណាម។

ពិធីប្រគល់បណ័ណ្ណទទួលស្គាស់ត្រូវបានរៀបចំឡើងចំទៅនឹងទិវា ជីវចម្រុះអន្តរជាតិ គឺមានអត្ថន័យរក្សា និងអភិរក្សមណ្ឌលអភិរក្យធម្មជាតិដីសើម Van Long

ដោយមានចំងាយប្រមាណ ៨០ គីឡូម៉ែត្រពីទីក្រុងហាណូយនោះ Van Long គឺជាមណ្ឌលអភិរក្យធម្មជាតិដីសើមដ៏ធំបំផុតនៅតំបន់រាលសន្ត Bac Bo ខៅស្រុក  Gia Vien ខេត្ត Ninh Binh

Van Long បានក្លាយទៅជាគោលដៅទេសចរណ៍កាលពីឆ្នាំ ១៩៩៨

មណ្ឌលអេកូទេសចរណ៍ Van Long មានផ្ទៃដីធម្មជាតិចំនួន ២.៧៣៤ ហិកតា ដែលជាកន្លែងរក្សានូវលក្ខណៈជាមូលដ្ឋាន ស្ទើរតែទាំងស្រុងនៃតំបន់ដីសើមធម្មជាតិ។ នេះគឺជាតំបដីសើមបំផុតនៅវាលសណ្ដ Bac Boដែលព័ទ្ធជុំវិញដោយទន្លេចំនួន ៣ គឺទន្លេគឺ ទន្លេ Day ទន្លេ Hoang Long និងទន្លេ Boi

កន្លែងនេះបានជាប់កំណត់ត្រាចំនួន ២ របស់មជ្ឈមណ្ឌលសៀវភៅកំណត់ត្រាវៀតណាមឆ្នាំ២០១០ នោះគឺ "កន្លែងដែលមានសត្វ Trachypithecus Delacouri ច្រើនបំផុត និងជា "កន្លែងធម្មជាតិធំបំផុត"

ពិតណាស់ថា Van Long គឺជាទីកន្លែង ដែលមានទេសភាពដ៏ស្រស់បំព្រង ហើយត្រូវបានប្រសិទ្ធិនាមជា "Ha Long ដែលគ្មានរលក " ដែលមានល្អាងស្រស់ស្អាតប្រមាណ ១០០។  លើសពីនេះទៅទៀត Van Long មានសោភ័ណភាពហាក់ដូចជាផ្ទាំងគំនូដ៏អស្ចារ្យយ៉ាងខ្លាំង។

មណ្ឌលនេះមានប្រព័ន្ធអេកូចម្រុះ។ ទីនេះមិនត្រឹមតែមានប្រព័ន្ធអេកូដីសើម និងភ្នំថ្មកំបោរ ប៉ុណ្ណោះទេ ថែមទាំងមាន ប្រព័ន្ធអេកូភ្នំដី ដីសកិកម្ម ព្រៃ និងចំការទៀតផង

នេះគឺជាទីជម្រករបស់សត្វ រុក្ខជាតិ ហើយជាកន្លែងរកចំណីរបស់ត្រី បក្សី និងកុក

មជ្ឈដ្ឋានអ្នកទេសចរភាគខាងជើងវៀតណាមបានវាយតម្លៃជាំគោលដៅទេសចរណ៍ដ៏វិសេសវិសាល គួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរមគពីបារាំង កូរ៉េខាងត្បូង និងជប៉ុន ព្រមទាំងត្រូវបានជ្រើសរើសជាមណ្ឌលទេសចរដ៏ធំមួយក្នុងផែនការមេស្ដីពី ការអភិវឌ្ឍ ទេសចរណ៍នៅខេត្ត Ninh Binh ។
TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត