ឆ្លើយឆ្លងរបស់ជនជាតិចាម H’roi និងរបាំស្គរ
07/10/2013 08:49
Vovworld-ក្នុងឱកាសពិធីបុណ្យរបស់ ភូមិឃុំរបស់ជនជាតិចាម H’roi នៅ ស្រុកព្រៃភ្នំ Dong Xuan ខេត្ត Phu Yen មិនអាចខ្វះបានរបាំស្គរឆ្លើយឆ្លងដ៏ វិសេសវិសាល។ក្នុងបរិយាកាសផុល ផុសរបស់ពិធីបុណ្យ ការរាំស្គរគូរជា មួយសង្វាក់គួរឲ្យទាក់ទាញនិងស្នូរ ស្គរមានចង្វាក់ដោយឡែកបានធ្វើឲ្យ អ្នកណាក៏បានឃើញទាក់ទាញនិងរាំ តាមដោយមិនដឹងខ្លួន។
ឆ្លើយឆ្លងរបស់ជនជាតិចាម H’roi និងរបាំស្គរ (VOV) Vovworld-ផ្ទះសហគមន៍របស់ជនជាតិចាម H’roi បានដាក់នៅកណ្ដាលឃុំ Xuan Lanh ជួលកាលបានលឺរន្ទឺដោយស្នូរស្គរគង់ឃ្មោះ។ ក្នុងពេលទំនេរពីការងារ ស្រែចម្ការ យុវជនយុវនារីក្នុងភូមិបានអញ្ជើញសិប្បករលេងបណ្ដាឧបករភ្លេងមកបង្រៀននិងរួមគ្នាកំសាន្តការវាយគង់ឃ្មោះរាំស្គរគូរ។ ក្នុងបណ្ដាឧបករភ្លេងនោះ ស្គរគូរពេលណាក៏ផុលផុសដែរ។ ក្នុងឱកាសពិធីបុណ្យធំៗរបស់ប្រជាជនក្នុងភូមិមិនអាចខ្វះរបាំស្គរគូរឡើយ។ របាំនេះជាចំណុចពិសេសបង្ហាញនូវភាពពិសិទ្ធិរបស់ជនជាតិចាម H’roi សំរាប់ផ្ញើ ជូនទេវតា។ លោក Mang Nuu មេភូមិ Ha Rai បានឲ្យដឹងថា៖ “របាំស្គរគូរវិសេសវិសាលបានលេងក្នុងឱកាសពិធីចាក់ក្របី អាពារហ៍ពិពារហ៍ ពិធីអំណរសុខភាពនាខែមិនា។ ស្នូររន្ទឺរបស់ស្គរគឺបួងសួងសុខភាពសំរាប់ភូមិទាំង មូល។” សិល្បករ២នាក់មកសម្ដែង ជនម្នាក់ៗមានស្គរមួយលើស្មានិងគេបានរាំតាមសង្វាក់ដែលដៃរបស់គេបានបង្កើតឡើងតាមសង្វាក់លឿនរឺយឺត។ រាំស្គរគូរនៅ មានភាសាដោយឡែកគឺតាមរយៈស្នូរស្គរ របាំដែលសិល្បករ២នាក់សម្ដែងអាច បញ្ជូនឲ្យគ្នារាល់សញ្ញាសម្ដែងមនោសញ្ចេតនាដូចជាការជួបសន្ទនាសំណេះ សំណាល។ ស្នូរស្គរជំនួសឲ្យសម្ដី របាំបាននិយាយឡើងនូវរបៀបសំដែង ចូល ចិត្តគ្នាគឺសម្លេងស្គរទាំងពីរនឹងរួមផ្សំគ្នា។ ដូច្នេះសិល្បៈរាំស្គរគូរត្រូវដើរជាមួយគូរ យល់ចិត្តគ្នាទើបរក្សាបានភាពសប្បាយយ៉ាងពេញលេញ។ សិល្បករ Oi Thu បាន ឲ្យដឹងថា៖ “ស្គរគូរបានប្រើប្រាស់ក្នុងពិធីសាងសង់សសរគឺពិធីបុណ្យចាក់ក្របី វាយពី យប់ទល់ភ្លឺ។ ពីព្រោះវាមិនមែនជាការវាយដោយពីរនាក់ឡើយ ថែមទាំងបានមានមនុស្សជំនួសវាយផង។ បុរសវាយស្គរនោះ នារីបានយកស្រាមកឲ្យបុរសវាយស្គរ គូរ។” របៀបសម្ដែងរបស់ស្គរគូរក៏ផ្សេងដែរ ដូច្នេះគេមិនហៅថាវាយស្គរទេ ដែល ហៅថារាំស្គរគូរ។ សម្ដែងស្គរគូរពិបាកណាស់ពីព្រោះវាទាមទាបញ្ញានិងកំលាំង ទៀតផង។ ស្គរមួយមានទម្ងន់ប្រមាណ៤គីឡូគ្រាមព្យួលើខ្លួន ដៃរាំផងវាយស្គរ ផង នោះទាមទាគេត្រូវមានសុខភាពល្អ។ យុវជននៅឃុំ Xuan Lanh ស្ទើរតែទាំងអស់លេងស្គរបានប៉ុន្តែដើម្បីទទួលបានបទដ្ឋានជំនាញដូចជាសិល្បករ Oi Thu គឺមិនច្រើនឡើយ។ លោក Na Xuan Ninh នៅភូមិ Ha Rai បានឲ្យដឹងថា៖ “ក្នុងពេលមានអាយុ១៥ឆ្នាំ ខ្ញុំបានរៀនក្នុងរយៈពេល៣ឆ្នាំទើបយល់បានឧបករភ្លេងទាំងអស់របស់ជនជាតិខ្លួន ខ្ញុំលេងបានឃ្មោះ៥ ឃ្មោះ៣និងស្គរគូរ។ រីឯស្គរគូរត្រូវរៀនបន្ថែមពីព្រោះថារស្គរគូរពិបាកណាស់។ ខ្ញុំបានឃើញថាត្រូវតែ អភិរក្សវប្បធម៍របស់ជីដូនជីតាដែលបន្សល់ទុកមក។” ស្នូរស្គរបានរន្ទឺឡើងរួមផ្សំជាមួយស្នូរគង់ឃ្មោះរន្ទឺឡើងនូវសង្វាក់លាយឡំ រវាងភាពភ្លឺស្វាងរ៉ូម៉ានទិកទាក់ទាញយុវជនយុវនារីចូលរួមរាំយ៉ាងផុលផុស។ អ្នកណាដែលធ្លាប់បានលង់ខ្លួនចូលក្នុងបរិយាកាសពិធីបុណ្យរបស់ជនជាតិចាម H’roi នឹងមិនអាចបំភ្លេចបានសម្លេងយ៉ាងផុលផុសរបស់ស្គរនិងការប៉ិនប្រសព របស់អ្នករាំស្គរ៕
Related
More








