អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម
15/04/2026 04:53
[VOVWORLD] - បក្សនិងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏ឱឡារិកបំផុតជូនចំពោះអគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។

260415_am_11_anh_1.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង អញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម។ (រូបថត៖ VOV) នាព្រឹកថ្ងៃទី១៥ ខែមេសា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ត្រូវបានប្រារព្ធធ្វើឡើងយ៉ាងឱឡារិកនៅឯមហាសាលប្រជាជន នៅទីក្រុងប៉េកាំង តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានអញ្ជើញជាអធិបតីក្នុងពិធីនេះ។ 260415_am_11_anh_3.jpeg ការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម។(រូបថត៖ VOV) បក្សនិងរដ្ឋចិនបានរៀបចំពិធីទទួលបដិសណ្ឋារកិច្ចដ៏ឱឡារិកបំផុតជូនចំពោះអគ្គលេខាបក្សប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម ដោយការបាញ់កាំភ្លើងធំចំនួន ២១ ដើម ដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម។ អញ្ជើញស្វាគមន៍យ៉ាងកក់ក្តៅចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិន អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង បានអញ្ជើញអគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម ឡើងលើវេទិកាកិត្តិយស។ ក្រុមតន្រ្តីយោធាបានប្រគុំភ្លេងជាតិវៀតណាមនិងចិន។ 260415_am_11_anh_2.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អញ្ជើញត្រួតពលកិត្តិយស។ (រូបថត៖ VOV) បន្ទាប់នោះ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម បានអញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពរំដោះប្រជាជនចិន។ កុមារចិនមួយចំនួនធំ បានគ្រវីទង់និងផ្កាដើម្បីស្វាគមន៍អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងភរិយា ព្រមទាំងគណៈប្រតិភូជាន់ខ្ពស់វៀតណាម។ បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង រួមជាមួយគណៈប្រតិភូជាន់ខ្ពស់ចិន និងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម បានជួបពិភាក្សាកម្រិតខ្ពស់ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតនាពេលខាងមុខ៕
TAG
VOV/VOVWORLD/វៀតណាម/ចិន/អគ្គលេខាបក្ស/ប្រធានរដ្ឋ/ទទួលបដិសណ្ឋារកិច្ច/តូ ឡឹម/ស៊ី ជីនពីង
Related





