VOV WorldVOV World
ទំនៀមទម្លាប់រៀបអាពាហ៍ពិពាហ៍របស់ជនជាតិ Nung
30/07/2016 09:00
(VOVworld)-ជនជាតិ Nung មានអត្តសញ្ញាណវប្បធម៌ និងទំនៀមទម្លាប់ដោយ ឡែករបស់ខ្លួន​ តាមនោះ នៅ ក្នុងពិធីមង្គលការរបស់ពួកគេក៏មានលក្ខណៈវិសេស វិសាលជាច្រើនដែរ។ ពីមុន បុរសនារីជនជាតិ Nung រៀបការ ជាមួយគ្នាគឺអាស្រ័យលើឪពុកម្តាយជាអ្នកទុកដាក់ ប៉ុន្តែតាមការ វិវឌ្ឍន៍របស់សង្គមពីមួយថ្ងៃទៅ មួយថ្ងៃនោះ ទំនៀមទម្លាប់ចាស់គំរិលមួយ ចំនួនត្រូវលុបបំបាត់។ ដូច្នេះ ក្មេង បុរសនារីជនជាតិ Nung មានសេរីភាព ក្នុងការស្វែងយល់ចិត្តគូរស្រកររបស់ ខ្លួនដើម្បីឈាន​ដល់ការកសាងគ្រួ សារ។
(VOVworld)-ជនជាតិ Nung មានអត្តសញ្ញាណវប្បធម៌និងទំនៀមទម្លាប់ដោយ ឡែករបស់ខ្លួន​ តាមនោះ នៅក្នុងពិធីមង្គលការរបស់ពួកគេក៏មានលក្ខណៈវិសេស  វិសាលជាច្រើនដែរ។ ពីមុន  បុរសនារីជនជាតិ Nung រៀបការ ជាមួយគ្នាគឺអា ស្រ័យលើឪពុកម្តាយជាអ្នកទុកដាក់ ប៉ុន្តែតាមការវិវឌ្ឍន៍របស់សង្គមពីមួយថ្ងៃទៅ មួយថ្ងៃនោះ ទំនៀមទម្លាប់ចាស់គំរិលមួយចំនួនត្រូវលុបបំបាត់។ ដូច្នេះ ក្មេង បុរសនារីជនជាតិ Nung មានសេរីភាព ក្នុងការស្វែងយល់ចិត្តគូរស្រកររបស់ ខ្លួនដើម្បីឈាន​ដល់ការកសាងគ្រួសារ។ រូបថតៈ dangcongsan.vn         បុរសនារីជនជាតិ Nung ពេលដល់វ័យរៀបអាពាហ៍ពិពរហ៍ ពោលគឺអាយុ ១៥ដល់១៦ ជាធម្មតាស្វែងយល់ចិត្តគ្នាតាមរយៈការទៅធ្វើស្រែ ចំការ ឬចូលរួម ក្នុងបណ្តាពិធីបុណ្យនានាផងដែរ។ ក្នុងជីវភាពរស់នៅប្រចាំ ថ្ងៃ អាពាហ៍ពិពាហ៍ សម្រាប់ជនជាតិ Nung គឺសំខាន់ណាស់។ ជនជាតិ Nung បានអនុញ្ញាតឲ្យកូនៗ មានសេរីភាពក្នុងការជ្រើសរើសគូរស្រករ ប៉ុន្តែក៏ត្រូវឆ្លងកាត់ឪពុកម្តាយទាំងសង ខាងយល់ព្រមដែរ។​លោក Luong Van Thiet កម្មាភិបាលស្រាវ ជ្រាវវប្បធម៌ជន ជាតិ Nung នៅសារមន្ទីរជនជាតិវៀតណាមបានឲ្យដឹងថា៖         “នៅពេលបុរសនារីនោះជ្រើសបានគូរស្រកររបស់ខ្លួនដើម្បីរៀប អាពារហ៍ ពិពារហ៍គឺគូស្រករនោះ ត្រូវយកគ្រឿងបញ្ជាំមួយ។ចំពោះបុរសអាចនឹងយកមួក  ឬកងដៃ ហើយចំពោះនារីវិញនឹងយកកន្សែងមួយសម្រាប់ធ្វើជា គ្រឿងបញ្ជាំ ចិត្តសម្រាប់ជូនដំណឹងដល់ឪពុកម្តាយ។​បន្ទាប់ពីបុរសជូនដំ ណឹងរួច គឺគ្រួសារ របស់គាត់នឹងស្វែងយល់បន្ថែមអំពីគ្រួសារខាងស្រី ហើយការ ងារមួយទៀតគឺ មានសារសំខាន់ពិសេស គឺ បុរសពេលរៀបការរួចអាចមានកូនបាន ដោយហេតុ នេះ ខាងប្រុសក៏ត្រូវពិនិត្យមើលថា តើនារីនោះមានសុខភាពល្អដែរ ឬទេ”។         ប្រសិនបើការងារស្វែងយល់ចិត្តគ្នាដំណើរការទៅបានរលូននោះ ទើប ភាគីទាំងពីរជួបសំណេះសំណាលគ្នាត្រៀមរៀបចំអាពាហ៍ពិពាហ៍។ ពីធីអាពារហ៍  ពិពារ​ហ៍របស់ជនជាតិ Nung ប្រព្រឹត្តទៅក្នុងរយៈពេល៣ថ្ងៃហើយទំនៀមទម្លាប់  នៅបានរក្សាដដែល។ តាមទំនៀមទម្លាប់ ខាងកូនកំលោះត្រូវជ្រើសរើសចាស់ទុំ មួយរូបធ្វើជា “អ្នកទទួល” និងខាងកូនក្រមុំគឺត្រូវជ្រើសរើស “អ្នកនាំ”ដែរ។ ទាំង ពីររូបនេះ គឺត្រូវតែជាគ្រួសារមានសុភមង្គល មានទាំងកូនប្រុសកូនស្រី។ លោក​ Loc Cong Hung ជនជាតិ Nung នៅខេត្ត Lang Son ​ដែលជាអ្នកធ្លាប់ដើរតួរជា “លោកទទួល” ក្នុងពិធីអាពាហ៍ពិពាហ៍បានឲ្យដឹងថា៖         “តាមទំនៀមទម្លាប់របស់ជនជាតិ Nung គឺក្នុងពិធីទទួលកូនក្រមុំគឺត្រូវមាន ជ្រូកខ្វៃមួយក្បាល។​ហើយក្នុងពិធីទទួលជាផ្លូវការពោលគឺក្នុងពិធីនាំកូនក្រមុំទៅ  ផ្ទះប្តីវិញនោះ គឺត្រូវមានបាយដំណើបនិងមាន់មួយក្បាល។​ហើយក៏តាមទំនៀម  ទម្លាប់ អ្នកនាំនិងអ្នកទទួលត្រូវជួបគ្នានៅពេលល្ងាចមុនមួយថ្ងៃ ដើម្បីត្រៀមរៀប ចំឲ្យ ពិធីនាំនិងទទួលកូនក្រមុំ”។         ខុសពីជនជាតិដទៃ ជនជាតិ Nung មានទម្លាប់ថា នៅពេលកូនស្រីរៀបការ នោះ គឺឪពុកម្តាយរបស់នាងតែងតែទិញរបស់របរ សម្ភារៈសម្រាប់គ្រួសារថ្មីមួយ ដួចជា តុ គ្រែ ពូក កន្ទេល ភួយ វាំងនន ឆ្នាំង ចានជាដើម។​លោក Hoang Trieu ជនជាតិ Nung នៅឃុំ Chi Lang ខេត្ត Lang Son បានឲ្យដឹងថា៖         “នៅពេលនាំកូនទៅផ្ទះប្តី តាមទំនៀមទម្លាប់ចាស់គឺត្រូវមានហឹបមួយ ដាក់ ខោអាវ និងទ្រព្យចំណងដៃតាមខ្លួន។ ឥឡូវនេះ ទ្រព្យចំណងដៃត្រូវបានយកទៅ  មុនហើយ។​ ពេលក្រុមគ្រួសារខ្ញុំនាំកូនទៅដល់គ្រួសារកូនកម្លោះ គឺត្រូវធ្វើពិធីអុជ  ធូបចូលគ្រួសារថ្មីឲ្យកូនស្រី”។         នៅពេលដែលមកដល់មាត់ទ្វារផ្ទះកូនកំលោះ កូនក្រមុំនឹងត្រូវបានខាងកូន  កំលោះស្រេចទឹកបន្តិចទៅលើជើងសំដៅជម្រចង្រៃ។ តាមទំនៀមទម្លាប់ កូនកំ លោះជាអ្នកបោះជើងចូលក្នុងផ្ទះមុន ដើម្បីបញ្ជាក់ថាខ្លួនជាម្ចាស់គ្រួ សារ។​កូនក្រ មុំត្រូវបាននាំទៅអាសនៈសែនព្រេនជីដូនជីតាហើយនៅ ទីនេះ​ខាងកូនកំលោះ បានធ្វើពិធីបញ្ជូលក្នុងវង្សត្រកូលឲ្យកូនក្រមុំ។​ជនជាតិ Nung ក៏មាន ទំលាប់ជ្រើស រើសនារីគ្រប់លក្ខ័ណ្ឌៈ​មាន គ្រួសារពោរពេញទៅដោយសុភមង្គល និង មានទាំង កូនប្រុសនិងស្រីដើម្បីក្រាលកន្ទេលក្នុងបន្ទប់ផ្សំដំណែក។ នេះជាទំនៀម ទម្លាប់ មានចរិតលក្ខណៈបួងសួងឲ្យកូស្រករនេះជួបតែសេចក្តីសុខ សុភមង្គល និងឆាប់ មានកូនដើម្បីបន្តពូជពង្សវង្សត្រកូល។         នាបច្ចុប្បន្ន ទំនៀមទម្លាប់ចាស់ក្នុងពិធីរៀបមង្គលការរបស់ជនជាតិ Nung ត្រូវបានកាត់បន្ថយខ្លះៗ ហើយកូស្រករមានពេលស្វែងយល់ចិត្តគ្នាមុននឹងឈាន  ដល់អារពាហ៍ពិពាហ៍។ ជាពិសេស មង្គលការរបស់ជនជាតិ Nung បានផ្លាស់ប្តូរ តាមរបៀបរស់នៅថ្មីជាជំហានៗ ហើយមិនខ្ជះខ្ជាយឡើយ៕

More