VOV WorldVOV World
ទំនៀមទម្លាបសែនទេវតាព្រៃសំដៅការពារប្រភពទឹករបស់ជនជាតិ Ha Nhi
04/04/2016 07:02
(VOVworld)-ជនរួមជាតិ Ha Nhi បានស្នាក់នៅតាមតំ បន់ព្រៃភ្នំភាគពាយព្យ រាប់រយឆ្នាំមកហើយ ដោយ មានមនសិការផ្សាភ្ជាប់ជាមួយព្រៃភ្នំនិងទន្លេ។ ក្នុង ជីវភាពរស់នៅ ជនរួមជាតិ Ha Nhi បានចាត់ទុកព្រៃ ដូចជាប្រភពសម្រាប់រស់ ជាដំបូលផ្ទះហើយជ្រោះជាបង្អែកស្មារតីរបស់ សហគមន៍ទាំងមូលផងដែរ។
(VOVworld)-ជនរួមជាតិ  Ha Nhi បានស្នាក់នៅតាមតំបន់ព្រៃភ្នំភាគពាយព្យរាប់ រយឆ្នាំមកហើយ ដោយមានមនសិការផ្សាភ្ជាប់ជាមួយព្រៃភ្នំនិងទន្លេ។ ក្នុងជីវ ភាពរស់នៅ ជនរួមជាតិ Ha Nhi បានចាត់ទុកព្រៃដូចជាប្រភពសម្រាប់រស់ ជាដំ បូលផ្ទះ ហើយជ្រោះជាបង្អែកស្មារតីរបស់សហគមន៍ទាំងមូលផងដែរ។ ដោយ ហេតុនេះ​ ជន រួមជាតិជាជនជាតិ Ha Nhi មានទម្លាប់រក្សាម្ចាស់ព្រៃ ប្រឹក្សាសែន ព្រៃនិងការពារប្រភពទឹក តាំងពីយូយារណាស់មកហើយ។ ជំនឿសែនទេវតាព្រៃ ទេវតាទឹករបស់ជន​ជាតិ Ha Nhi ដូចជាខ្សែព្រលឹងមួយបានបន្តពីជំនាន់មួយទៅ ជំនាន់មួយ។ ទិដ្ឋភាពសែនទេវតាព្រៃព្រឹក្សារបស់ជនជាតិ​ Ha Nhi (រូបថតៈ http://danviet.vn/)         ក្នុងជីវភាពរស់នៅខាងវិញ្ញាណគឺជនជាតិ Ha Nhi មានជំនឿជាក់ថា វត្ថុទាំង អស់ សុទ្ធតែមានព្រលឹង។ ហើយតាមទស្សនៈប្រជាប្រិយរបស់ជនជាតិ Ha Nhi គឺ ទេវតាព្រៃ ទេវតាទឹកសុទ្ធតែជាទេវតាមានភាពស្និទ្ធិស្នាលជាមួយជីវភាពរស់នៅ ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។ ជនជាតិ Ha Nhi បានចាត់ទុកថា ព្រៃ មានទេវតា មួយដែររក្សាដែរ។ ភូមិនិមួយៗគឺមានព្រៃដោយឡែក ដែលត្រូវបានមនុស្សម្នាក្នុង ភូមិគោរពជានិច្ច។ លោក Nguyen Huu Son កម្មាភិបាលមន្ទីរវប្បធម៌ព័ត៌មាន​ខេត្ត Lao Cai បានឲ្យដឹងថា៖ “ភូមិនីមួយៗគឺមានព្រៃរបស់ភូមិគ្រប់គ្រង ហើយព្រៃនោះគឺសក្តិសិទ្ធិណាស់! ទោះ បីជានៅក្នុងព្រៃមានអុសច្រើនក៏ដោយគឺគ្មានអ្នកណាហានយកដែរ។ ជនរួមជាតិ ជនជាតិ Ha Nhi នឹងមកទីនេះមួយឆ្នាំម្តងដើម្បីធ្វើពិធីសែនព្រេនផងដែរ”។         ក្នុងពិធីសែនព្រៃប្រឹក្សាជារៀងរាល់ឆ្នាំ ប្រជាជននឹងដាក់ដើមឬស្ស៊ីពក ដែល តាមភាសាតំបន់ហៅថា “Ta Leo ” មានន័យថាហាមចូលព្រៃ។​លើ “Ta leo” នេះ គេ បានបិទ ក្រចកជ្រូកមួយជាសញ្ញាបង្ហាញថា អ្នកណារំលោភគឺត្រូវផាក់ពិន័យជ្រូក មួយក្បាល។ លោក Ly So Cho ជនជាតិ Ha Nhi នៅឃុំ Y Ty ស្រុក​ Bat Xat ខេត្ត​ Lao Cai បានឲ្យដឹថា៖ “ប្រសិនបើអ្នកប៉ះក្រចកជ្រូកដែលបានសែននៅក្នុងព្រៃនេះ គឺត្រូវផាកពិន័យ។ ប៉ុន្មានថ្ងៃសែននេះ គឺសម្រាប់ ខ្មោច ហើយអ្នកដទៃមិនបានចូលឡើយ។ ក្រោយបី ថ្ងៃសែន រួចទើបអាចូលព្រៃបាន”។         ជនជាតិ Ha Nhi បានចាតុទុកថា ជ្រូកជាសត្វសក្តិសិទ្ធិសម្រាប់សែនទេវតា ដោយគេជឿថា សត្វមួយក្បាលនេះ នឹងទៅរស់នៅជាមួយមនុស្សនៅភពអ្នក ស្លាប់។​ដោយហេតុនេះ ជារៀងរាល់ឆ្នាំ បន្ទាប់ពីការសែនព្រេននោះ ជនជាតិ Ha Nhi នៅរក្សាឆ្អឹងជ្រូកដូចជារក្សាព្រលឹងរបស់ទេវតាដោយបំណងប្រាថ្នា ប្រទានពរ ដល់អ្នកភូមិ។ លោក Chu Gi Tho ជនជាតិ Ha Nhi ម្នាក់នៅឃុំ Y Ty ស្រុក Bat Xat បានឲ្យដឹងថា៖ “នៅក្នុងថ្ងៃសែនព្រៃប្រឹក្សារបស់ជនជាតិ Ha Nhi គឺមានបាយដំណើបដែលចំអិន ស្រាប់ នៅផ្ទះទើបយកមកសែននៅព្រៃ។ ក្រៅពីជ្រូក គឺមាន់ក៏ត្រូវយកមកសែន ដែរ។ គោលដៅគឺដើម្បីឲ្យទេវតាឃើញផ្ទាល់”។         ក្នុងភូមិស្រុករបស់ជនជាតិ Ha Nhi ការគ្រប់គ្រងប្រភពធនធានធម្មជាតិត្រូវ បានជនរួមជាតិយកចិត្តទុកដាក់ជាពិសេស។ ជនជាតិ Ha Nhi មានប្រពៃណីដាំ​ស្រូវនៅលើវាលស្រែកាំជណ្តើរ។ ជាពិសេស នៅវាលស្រែមួយៗនេះគឺប្រព័ន្ធ ប្រឡាយតាមបែបវិទ្យាសាស្រ្ត។ ជនជាតិ Ha Nhi ចេះប្រើកម្លាំងទឹកសម្រាប់ធ្វើជា ត្បាល់បុកអង្ករទៀតផង។ ហើយនៅភូមិមួយចំនួនរបស់ជនជាតិ Ha Nhi គឺមាន ត្បាល់ខ្លះមានអាយុកាលរាប់សិបឆ្នាំប៉ុន្តែនៅដំណើរសកម្មភាពល្អ ជួយឲ្យ កាត់ បន្ថយកម្លាំងពលកម្មរបស់អ្នកភូមិផងដែរ។         ធ្វើដំណើរនៅព្រៃស្រោងរបស់ជនជាតិ Ha Nhi ដូចជាចូលក្នុងភពចំឡែក ដែរ។​​ដោយសារព្រៃឈើនេះនៅរក្សាបានភាពរហៅស្ថាន មានតែស្នូរ ស្លឹកឈើ ធ្លាក់ឭស្រោកស្រាក ឬសម្លេងទឹកហូរកាត់ជ្រោះ ដូចជានាំមនុស្ស ចូលក្នុងប្រភព រឿងព្រេងដែរ។ នៅក្នុងព្រៃមានដើមឈើខ្លះដែមមនុស្ស៣ទៅដល់៤នាក់ឧិបមិន ជុំផង បានបង្ហាញថា អ្នកភូមិនៅទីនេះការពារព្រៃឈើយ៉ាងដូចម្តេចដែរ។ ទំនៀម ទម្លាប់ការពារព្រៃ ការពារប្រភពទឹក រក្សាធម្មជាតិគឺដិតជាប់ ក្នុងអារម្មណ៍របស់ ជនរួមជាតិជាជនជាតិ Ha Nhi និងក្លាយទៅជាទំនៀមទំលាប់ លក្ខណៈវប្បធម៌ដ៏ ស្អាតប្រណីរបស់ជនរួមជាតិតំបន់ភ្នំផងដែរ៕

More