ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍
05/10/2015 07:08
Vovworld-ជនជាតិ Bo Y ជាជនជាតិមួយក្នុងចំណោមជន ជាតិភាគតិចប៉ុន្តែដល់ឥឡូវនេះនៅរក្សាបានផ្នែកវប្បធម៍ ប្រពៃណីដោយអត្តសញ្ញាណដោយឡែកវិសេសវិសាល របស់ខ្លួន។ ពីសម្លៀកបំពាក់ស្ថាប័ត្យកម្មផ្ទះនៅដល់ទំនៀម ទំលាប់អាពាហ៍-ពិពាហ៍បុណ្យសពសុទ្ធតែពោពេញទោដោយអត្តសញ្ញាណវប្បធម៍ របស់ជនជាតិនេះ។
ជនជាតិ Bo Y រក្សាអត្តសញ្ញាណវប្បធម៍ Vovworld-ជនជាតិ Bo Y ស្នាក់នៅដំបន់ព្រៃភ្នំខ្ពស់ក្នុងផ្ទះ៣ល្វែងមានដំបូល មានរាងការ៉េចំនួន២នៅខាងមុខជាសំយាបផ្ទះដែលបានសាងសង់ដោយវត្ថុធាតុ ដើមរឹងមាំដូចជាឈើព្រៃឬឬស្សីដំបូលប្រក់ស្មៅឬក្បឿង។ ផ្ទះមានទ្វារទ្រូងមួយ ចូលទៅល្បែងកណ្ដាល ទ្វារតូចមួយទៀតនៅម្ខាងដើម្បីចូលល្វែងចង្ក្រាននិងបង្អួច ២។ លោក Ngu Khoi Phuong អ្នកជំនាញការស្រាវជ្រាវអំពីវប្បធម៍ជនជាតិ Bo Y បាន ឲ្យដឹងថា៖ “គោលការណ៍នៅពេលសង់ផ្ទះគឺល្វែងទទឹងគឺបណ្ដោយត្រូវជាលេខរាយ ជា លេខរាយដែររាប់ទាំងកំពស់នៃសសរ។ គេនិយមសង់ផ្ទះ២ជាន់ ជាន់ទាបដើម្បី មនុស្សស្នាក់នៅ ឡៅតឿដើម្បីផ្ទុកស្បៀងអាហារ។ លើតុសក្ការៈបូជាមិនបានរៀប បន្ទះក្ដារបិទជាប់ឡើយ។” ចំពោះជនរួមជាតិ Bo y នោះ ទំនៀមទំលាប់រៀបអាពាហ៍-ពិពាហ៍ដោយមានពិធី ការពោពេញទៅដោយអត្តសញ្ញាណវប្បធម៍របស់ជនជាតិជានិច្ចកាលបានគោរពនិង រក្សាដល់បច្ចុប្បន្ន។ មុននេះជនជាតិ Bo Y មានទំលាប់រៀបការអ្នកក្នុងជនជាតិដូចគ្នា។ ក្រោយនេះទម្លាប់នេះបានលុបចោលកំលោះក្រមុំបានជ្រើសរើសប្តីប្រពន្ធនៅជនជាតិ ផ្សេងៗដោយសេរី។ ពិធីរៀបអាពាហ៍-ពិពាហ៍របស់ជនរួមជាតិ Bo Y បានដំណើរការ តាមជំហានចំនួន៣។ លោក Ngu Khoi Phuong បានឲ្យដឹងថា៖ “ដំបូងបង្អស់គ្រួសារកូនកំលោះត្រូវជ្រើសរើសនារី២នាក់ឧស្សាហ៍ព្យាយាមមាន កូនចៅពេញលេញមកគ្រួសារកូនក្រមុំសួរគេយល់ព្រមឲ្យកូនស្រីរៀបការដែរឬទេ។ ប្រសិនបើគ្រួសារកូនក្រមុំយល់ព្រមគឺគ្រួសារកូនកំលោះនឹងពឹងបុរស២នាក់ធ្វើជាមេ អណ្ដើតមកនិយាយស្ដីនិងទទួលការទាយជំនូនរបស់គ្រួសារកូនក្រមុំ។ បន្ទាប់នោះ គ្រួសារកូនកំលោះនឹងត្រៀមរៀបចំនិងមកគ្រួសារកូនក្រមុំរាយការណ៍ថ្ងៃអាពាហ៍- ពិពាហ៍។” ចំពោះជនជាតិ Bo y នោះ តួនាទីរបស់មេអណ្ដើតត្រូវបានគោរពរាប់ងាន។នោះជា អ្នកមានគិត្យានុភាពយល់ដឹងពិធីការចេះឆ្លើយឆ្លងដោយចង្វាក់ចម្រៀង។ “ក្នុងទិវាអាពាហ៍-ពិពាហ៍ យកជំនូនទៅគ្រួសារកូនក្រមុំរួមជាមួយសត្វជ្រូក១ក្បាល ដើម្បីគ្រួសារកូនក្រមុំទទួលភ្ញៀវ។ ពេលមកដល់គ្រួសារកូនក្រមុំ គេយកកៅអីមួយដាក់ នៅមុខផ្ទះដាក់ស្រា៤ចាន។ ពេលនោះគ្រួសារកូនក្រមុំនឹងសំណូមពរមេអន្ដើតត្រូវច្រៀង ក្នុងគ្រួសារច្រៀងសួរប្រការអ្វីគឺក្រុមខាងកូនកំលោះត្រូវច្រៀងឆ្លើយឆ្លងបាន អ្នកណា ច្រៀងមិនបានគឺត្រូវផឹកស្រា៤ចាន់ឲ្យអស់ទើបបានចូលផ្តះ។” សម្លៀកបំពាក់របស់ជនរួមជាតិ Bo Y មានប្រភេទនិងក្បូរក្បាច់វិចិត្រសិល្បៈដោយ ឡែក។បុរសបានស្លៀកពាក់អាវករដេរជាយ អាវខ្លី៤ផ្ទាំង ខោជ្រលក់ព័ណ៌ធ្លាយដោយ ក្រណាត់ត្បាញដោយខ្លួនឯង។ នារី Bo Y សក់វែងចង់ជុំវិញក្បាលឬពាក់កន្សែងមានតុប តែងក្បូរក្បាច់លើក្បាល។ នារី Bo Y ស្លៀកពាក់អាវខ្លី៥ផ្ទាំង។ អ្នកស្រីChu Thi Dung ជន ជាតិ Bo Y បានឲ្យដឹងថា លើដៃអាវរបស់នារី Bo Y ជានិច្ចកាលមានរូបស្គរសំរិទ្ធរបស់ ប្រជាជាតិវៀតណាមដែលបានពុម្ភដោយវិធានការបុរាណមិនត្រូវលាយបាត់ពេលបោក។ “រូបស្គរត្រូវបានពុម្ភមុនបង្អស់លើអាវនិងត្រូវបិទជិតដើម្បីលេចព័ណ៌។ លើសំពត បានត្បាញក្បូរក្បាច់។ សម្លៀកបំពាក់នោះបានស្លៀកពាក់ពេលអាពាហ៍-ពិពាហ៍បុណ្យ សព។ ដេរអស់រយៈពេលជិត១ឆ្នាំទើបរួចរាល់សម្លៀកបំពាក់១ស្រាប់ដោយសារវត្ថុធាតុ ដើមត្រូវបានជ្រើសរើសដ៏ម៉ត់ចត់។” ដើម្បីរក្សាអត្តសញ្ញាណដោយឡែករបស់ជនជាតិ Bo Y ខេត្ត Ha Giang បានមាន គំរោងការណ៍ស្រាវជ្រៅសម្រាំងអំពីវប្បធម៍ប្រពៃណីរបស់ជនរួមជាតិ Bo Y។ ទន្ទឹមនឹង នោះជនចាស់ជរា Bo Y ក៏បើកថ្នាក់រៀនអប់រំប្រពៃណី ចំណុចវប្បធម៍ល្អប្រសើររបស់ ជនជាតិសំរាប់យុវជនកុមារជំទង់ នេះនឹងជាជំនាន់រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៍ ជនជាតិ Bo Y នាពេលអនាគត៕
Related
More








