VOV WorldVOV World
ជនជាតិ Thai នៅវៀតណាម
14/10/2013 08:45
Vovworld-ជនជាតិ Thai ភាគច្រើនរស់នៅដំបន់ព្រៃភ្នំភាគ ខាងជើង​និងប៉ែកខាងជើងភាគកណ្ដាលវៀតណាមដូច ជាខេត្ត Lai Chau, Dien Bien, Son La, Yen Bai, Hoa Binh, Nghe An ជាដើម។ ជនជាតិ Thai មានភាសានិង​អក្សរ​ ដោយឡែក។ ភាសា Thai ចំណុះកាណាល់ភាសា Tay- Thai។ ជនជាតិ Thai បាន​រស់នៅកន្លែងវាលស្រែធំនិង ប្រមូលផ្ដុំនៅជំវិញភ្នំរឺតាមមាត់ទន្លេរឺក្នុងភូមិលើដំបន់ វាល​ទំនាបរស់នៅផ្ទះផុតឈើពីដីនិងដាំស្រូវទឹក។
ជនជាតិ Thai នៅវៀតណាម
ជនជាតិ Thai នៅវៀតណាម (baomoi.com)         Vovworld-សារៈមន្ទីជនជាតិវិទ្យា អាស័យដ្ឋានមួយបានតាំងបង្ហាញ​ឧទ្ទេស នាមអំពីរចនាបទស្ថាបយ្យកម្មពិសេសរបស់បណ្ដាជនជាតិវៀតណាមបានលៃទុក បរិវេណដ៏ធំទូលាយមួយឧទ្ទេសនាមអំពីជនជាតិ Thai។ បងស្រី Nguyet មន្ត្រី សារមន្ទីបានឧទ្ទេសនាមថា៖         “ជនជាតិ Thai និងជនជាតិ Tay មានចំនួនប្រជាជនច្រើនបំផុត។ ជនជាតិ Thai វៀតណាមបានចែកជា២ក្រុម ជនជាតិ Thai ខ្មៅ និងជនជាតិ Thai ស។ ជន​ជាតិ Thai ត្រូវបែងចែកការសំគាល់ដោយសម្លាក់បំពាក់។ មុននេះជនជាតិ Thai ខ្មៅបាន​ ស្លៀក​​ពាក់អាវខ្មៅសំពត់ខ្មៅ។ ជនជាតិ Thai សស្លៀកពាក់អាវសសំពត់ខ្មៅ។ លក្ខណៈ​មួយទៀតគឺសំគាល់តាមរយៈផ្ទះនៅ។”         នៅតំបល់នីមួយៗនោះជនជាតិ Thai បានចែកជាច្រើនផ្នែក។ Luong Van Thiet មន្ត្រីស្រាវជ្រាវនៅសារៈមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា៖         “ប្រសិនបើគិតនៅដំបន់នីមួយៗនោះ ជនជាតិ Thai នៅបានបែងចែក​ជាផ្នែក​ តូចៗ។ ឧទ្ទាហរណ៍នៅ Nghe An ក្រុមជនជាតិ Thai ខ្មៅបានចែកជា២ក្រុម​ផ្សេងៗ​ គ្នា រួមមាន Man Thanh និង Tay Muoi។ រីឯផ្នែក Thai សនៅមានឈ្មោះហៅ​ផ្សេង​ ទៀតគឺ Tay Muong, Tay Doជាដើម។”         អំពីពិភពព្រលឹង ជនជាតិ Thai មានទស្សនាទានពហុទេវតានិងរក្សាទម្លាប់ធ្វើ​ សក្ការៈបូជា​ជីដូនជីតា។ ដោយសារជីវភាពរស់នៅផ្សាភ្ជាប់នឹងការផលិតកម្ម​ កសិកម្ម​ដូច្នេះមានទម្លាប់យកទឹកក្នុងរាត្រីឆ្លងចូលឆ្នាំថ្មី ពិធីបុណ្យទទួលស្នូរ​ផ្គរ លាន់​ឆ្នាំថ្មីនិងពិធីបុណ្យបួងសួងរដូវអំណោយផលផ្សេងៗទៀត។ ចំពោះអ្នកស្លាប់ គេ​មានទស្សនាទានថាអ្នកស្លាប់គឺចេញទៅបន្តរស់នៅពិភពផ្សេងទៀត ដូច្នេះពិធី​បុណ្យសពគឺពិធីជូនដំណើរអ្នកស្លាប់ទៅជាមួយ “muong muoi”។ ជនជាតិ Thai មាន ត្រកូលជាច្រើន ត្រកូលនីមួយៗមានការកំណត់តំណមផ្សេងៗគ្នា ឧទ្ទាហរណ៍ ត្រកូល Lo តមមិនពិសារសាច់បក្សី ត្រកូល Quang តមសត្វខ្លាជាដើម។ ប៉ុន្តែ ដោយ​សារប្រភពដើមផ្សេងៗគ្នាដូច្នេះការធ្វើសក្ការបូជារបស់ជនជាតិ Thai ខ្មៅនិង Thai ស ក៏មានចំណុចដោយឡែកដែរ។ បង Thiet បានឲ្យដឹងទៀតថា៖         “ប្រភពដើមរបស់ជនជាតិ Thai ខ្មៅគឺប្រជាជនផលិតកម្មតាមបែបស្រែ​ចម្ការ​ផ្លាស់ទីលំនៅច្រើន។ ស្រែចម្ការមិនស្ថិរភាពដូច្នេះជនជាតិ Thai ខ្មៅបួងសួង​ទេវតា​ច្រើនជាងដើម្បីជីវភាពរស់នៅរបស់គេបានធូរស្រាលជាង។ រីឯជនជាតិ Thai ស​ ដាំ​ស្រូវទឹកដូច្នេះផលិតកម្មកសិកម្មដាំស្រូវទឹកម្ចាស់ការនិងទិន្នផលខ្ពស់ជាងដូច្នេះ គេធ្វើសក្ការបូជាតិចជាង។”         រស់នៅភាគច្រើនផ្អែកទៅលើការដាំស្រូវទឹក ដូច្នេះជនជាតិ Thai បានមាន​បទ​ពិសោធន៍ធ្វើធារាសាស្ត្រធ្វើស្រែកាំជណ្ដើរ។ ដាំស្រូវទឹកជាសកម្មភាព​ផលិតកម្ម​សំខាន់របស់ជនជាតិ Thai ស្រូវអង្ករជាប្រភពស្បៀងអាហារសំខាន់ ពិសេសគឺស្រូវ ដំណើប។ តាំងពីច្រើនជំនាន់មកជនជាតិ Thai នៅអនុវត្តបទពិសោធន៍​ប្រពៃណី របស់ខ្លួនក្នុងការផលិតកម្មកសិកម្មនិងមោទនភាពជាមួយអ្វីៗដែលជីដូនជីតាគេ ដែលបានបន្សល់ទុកមក៕

More