ផ្ទះរបស់ជនជាតិចាម
23/09/2013 08:34
Vovworld-ភូមិរបស់ជនរួមជាតិជាជនជាតិចាមគឺស្ថិតនៅ ដំបន់ដីខ្ពស់ជុំវិញគឺស្រែចម្ការ។ ត្រកូលនីមួយៗរឺគ្រួសារ ធំៗរស់នៅក្នុងបណ្ដាផ្ទះជុំវិញគ្នា។ បណ្ដាផ្ទះក៏ត្រូវបាន សាងសង់តាមដំណើរការពិតប្រាកដ។

ផ្ទះរបស់ជនជាតិចាម (vinaculto.vn) Vovworld-ជនជាតិចាមមិនដាំដើមឈើខ្ពស់ក្នុងភូមិ ពីព្រោះបានចាត់ទុកថានោះជាកន្លែងស្នាក់នៅរបស់ខ្មោចបីសាច ដូច្នេះភូមិរបស់ជនជាតិចាមមិនសូវ មានដើមឈើឡើយ។ បណ្ដាជួរផ្ទះបន្តកន្ទុយជាប់ៗគ្នា នៅកណ្ដាលគឺផ្លូវដើរ ទន្ទឹមគ្នារឺស្មើរជ្រុង។ បណ្ឌិត Le Duy Dai ប្រធានការិយាល័យស្រាវជ្រាវនិងប្រមូល វប្បធម៍វៀតណាម សារមន្ទីជនជាតិវិទ្យាបានឲ្យដឹងថា៖ “ជាធម្មតា ផ្ទះរបស់ជនជាតិចាមត្រូវបានសាងសង់បែទៅទិសកើត-លិច។ ក្នុងភូមិជនជាតិចាម បណ្ដាផ្ទះត្រូវបានរៀបចំស្អាតដូចជាផ្លូវវិថី បណ្ដាផ្លូវក្នុងភូមិ បែទៅទិសជើង-ត្បូងនិងទិសកើត-លិច។” ក្នុងមហាគ្រួសារត្រកូលខាងម្ដាយរបស់ជនជាតិចាម ប្តីប្រពន្ធបងប្អូនស្រី មានផ្ទះដោយឡែក។ ដូច្នេះក្នុងបរិវេណផ្ទះប្រពៃណីរបស់ជនជាតិចាមមិនត្រឹម តែមានផ្ទះ១ខ្នងតែប៉ុណ្ណោះទេ បរិមាណផ្ទះក្នុងគ្រួសារចំណុះទៅលើបរិមាណនារី ដែលបានរៀបការទាំងនោះ។ ក្រៅពីនោះ បរិមាណផ្ទះក៏ចំណុះទៅលើគ្រួសារនោះ ស្ថិតនៅក្នុងវណ្ណណាក្នុងសង្គមទៀតផង។ បណ្ឌិត Le Duy Dai បានឲ្យដឹងបន្ថែម ទៀតថា៖ “វណ្ណមន្ត្រីក្នុងបរិវេណគ្រួសារជាធម្មតាមានផ្ទះគ្រប់៧ខ្នង។ រីឯវណ្ណជនក្រីក្រ ត្រឹមតែមានផ្ទះចំនួន៥ខ្នងតែប៉ុណ្ណោះទេ។ ក្នុងចំណោមផ្ទះ៧ខ្នងនោះត្រូវមាន ផ្ទះចំនួន៥ខ្នងគឺ ផ្ទះសក្ការបូជា គឺជា thang do។ ផ្ទះទី២បានហៅថា thang mu dau ផ្ទះទី៣គឺ thang lam។ ទី៤គឺផ្ទះបាយ thang ginh។ ទី៥គឺផ្ទះខ្ពស់ thang ton។” ក្នុងចំណោមផ្ទះនោះ Thang do ជាផ្ទះសំខាន់បំផុត ដែលត្រូវបានសាងសង់ ដំបូងបង្អស់។ ផ្ទះនេះជាកន្លែងប្រព្រឹត្តទៅបណ្ដាពិធីការក្នុងគ្រួសារដូចជារៀបចំ អាពាហ៍ពិពារហ៍ ធ្វើសក្ការបូជាជីដូនជីតា។ រីឯផ្ទះរបស់ជនក្រីក្រត្រូវបានហៅថា ផ្ទះ lung។ នោះបានបង្ហាញនូវការបែងចែកសង្គមក្នុងសហគមន៍ជនជាតិចាម។ “ក្នុងគ្រួសារមួយ ដើមដំបូង ពេលឪពុកម្ដាយរៀបការនោះគ្រួសារនឹងសាង សង់ឲ្យផ្ទះ Thang do នោះ ប្រសិនបើពេលនោះបែងចែកគ្រួសារ។ ក្នុងពេលកូនស្រីច្បងបានរៀបអាពារហ៍ពិពារហ៍នឹងបានស្នាក់នៅផ្ទះ thang do ចាស់និងឪពុកម្ដាយនឹងមកស្នាក់នៅផ្ទះ thang lam។ ក្នុងពេលកូនស្រីទី២រៀបអាពារហ៍ពិពារហ៍ នោះ កូនស្រីច្បងនឹងត្រូវបានគ្រួសារសាងសង់ឲ្យផ្ទះ Mu dau បញ្ជូនផ្ទះ Thang do ចាស់ឲ្យកូនស្រីទី២។” ក្នុងបរិវេណគ្រួសាររួមផ្ទះនីមួយៗត្រូវបានសាងសង់នៅកន្លែងពិតប្រាកដ។តាមទស្សនាទានរបស់ជនជាតិចាម ផ្ទះនីមួយៗត្រូវបានជ្រើសរើសសាងសង់តាមទិសមួយសុទ្ធតែមានមូលហេតុដោយឡែក។ “បណ្ដាផ្ទះនេះ សំខាន់បំផុតគឺកន្លែងក្នុងបរិវេណគ្រួសារ។ មិនមែនជាសាង សង់តាមតែអំពើចិត្តឡើយ។ ឧទាហរណ៍ thang do ពេលណាក៏បានសាងសង់ តាមទិសឦសាន។ ជ្រុងនោះតាមជនជាតិចាមជាជ្រុងរីកចំរើនរបស់វង្សត្រកូល។ នៅខាងក្រោយពេលណាក៏មានអណ្ដូងទឹក។ រឺផ្ទះ thang lam ពេលណាក៏បានសាង សង់នៅក្បែរផ្ទះ thang do ប៉ុន្តែបែរមុខទៅទិសខាងត្បូងជាដើម។” នាបច្ចុប្បន្នផ្ទះនៅរបស់ជនជាតិចាមបានមានការផ្លាស់ប្តូរជាច្រើន។ ក្នុងភូមិចាមបានមានផ្ទះច្រើនជាន់ទំនើប។ ប៉ុន្តែរបៀបសាងសង់ដែលជនជាតិចាមនៅរក្សាតាមប្រពៃណីចាស់។គេនៅតែជ្រើសរើសថ្ងៃពុធថ្ងៃព្រហស្បត៍និងជាថ្ងៃគត់នា ខែទី៣,៦,៨,១០និង១១តាមប្រតិទិនរបស់ជនជាតិចាមដើម្បីចាប់ផ្ដើមសាងសង់ផ្ទះ៕
Related
More








