VOV WorldVOV World
បុណ្យ Nang Hai-ជំនឿដ៏វិសេសវិសាលរបស់ជនរួមជាតិ Tay នៅខេត្ត Cao Bang
09/02/2015 08:25
Vovworld-បុណ្យ Nang Hai ឬបាន ហៅថា មាតាព្រះច័ន្ទរបស់ជនរួម ជាតិ Tay នៅខេត្ត Cao Bang គឺជា បុណ្យប្រជាប្រិយប្រពៃណីបែប ជំនឿសាសនា​របស់ជនវៀតណាម បុរាណ។ បុណ្យ នេះត្រូវបានច្នៃ ប្រឌិតពីជីវភាព​រស់នៅនិងពលកម្ម ផលិតកម្មរបស់ប្រជាកសិករដំបន់ ព្រៃភ្នំ។
បុណ្យ Nang Hai-ជំនឿដ៏វិសេសវិសាលរបស់ជនរួមជាតិ Tay នៅខេត្ត Cao Bang (dantocviet.vn)         Vovworld-បុណ្យ Nang Hai របស់ជនរួមជាតិ​ Tay នៅខេត្ត Cao Bang ត្រូវ​បាន ចាប់ផ្ដើមពីខែទីមួយនិងអូសបន្លាយដល់ពាក់កណ្ដាលខែទី៣តាមច័ន្ទគតិ។ តាម ជំនឿប្រជាប្រិយជនរួមជាតិ Tay លើព្រះច័ន្ទមានមាតាព្រះច័ន្ទនិងទេពធិតា​ចំនួន ១២អង្គជាកូនស្រី។ មាតានិងទេពធិតាជារៀងរាល់ឆ្នាំថែទាំ​ការ​ពាររដូវផលសំរាប់ ប្រជាជននៅឋានលោក។​ បុណ្យ Nang Hai ត្រូវបាន​រៀបចំ​ដោយមានអត្ថន័យ និមិត្តរូបសំរាប់មាតានិងទេពធិតានៅឋានលោកឡើង​មេឃទទួលមាតាព្រះច័ន្ទ និងទេពធិតាមកទស្សនាឋានលោកនិងជួយប្រជាជន​ក្នុងការងាររកស៊ី។         បុណ្យ Nang Hai បានប្រព្រឹត្តទៅក្នុង៣ផ្នែក៖ ពិធីទទួល Nang Hai ពិធី​បួងសួង Nang Hai និងពិធីសក្ការបូជា Nang Hai។ មុនពេលប្រព្រឹត្តទៅបុណ្យ ជនរួមជាតិ Tay ត្រូវត្រៀមគ្រឿងសំណែនឲ្យបានគ្រប់គ្រាន់តុបតែងបរិយាកាសធ្វើ​សក្ការបូជាក្នុង ផ្ទះផុតពីដីជាដើម។ នៅក្បែរផ្ទះរបស់ជនរួមជាតិ Tay មានវិហារ​សក្ការបូជាទេវតាដី។ លោកស្រី Luu Thi Mai Lien ជនជាតិ Tay នៅខេត្ត​ Cao Bang បានឲ្យដឹងថា៖         “ទេវតាដីត្រូវមានគ្រឿងសំណែនជាជ្រូកស្រស់មួយក្បាលប៉ុន្តែមិនទាន់កែច្នៃ​ ជាម្ហូបឡើយ។ ​ក្រៅពីនោះមានម៉ាន់និងបាយដំណើប។​មុននេះធ្វើសក្ការបូជាអស់​ មួយ​ខែ​ឥឡូវនេះត្រឹមតែធ្វើសក្ការបូជាក្នុង៣ថ្ងៃតែប៉ុណ្ណោះ។ គ្រួសារនិមួយៗជន​ ម្នាក់ៗ​ត្រូវមានបាយដំណើបមួយចាន គ្រួសារណាក៏ត្រូវមានដែរ។”         ក្នុងពិធីបុណ្យគ្រូសែនពាក់អាវក្រហមមួកក្រហមដៃកាន់ tinh tau ជាដើម បួង​ សួងដូចជាច្រៀងដោយភាសា Tay នៅចំពោះមុខតុសក្ការបូជាជីដូនជីតា។ នៅ​ខាង ក្រោយ​លោកគឺក្រមុំ១៤នាក់ដៃកាន់ផ្លិតក្រដាស់។ ក្នុងនោះក្រមុំ២នាក់​អង្គុយ​នៅ ជិតគ្រូសែនបំផុត។​តាមទំនៀមទំលាប់របស់ជនរួមជាតិ Tay នេះជា​ក្រមុំ​២នាក់ និមិត្តរូបឲ្យ Nang Hai។​ ក្រមុំ១២នាក់ទៀតពាក់អាវខ្មៅជើងពាក់​ស្បែក​ជើងក្រណាត់ រៀបជា២ជួរឈរនៅខាងក្រោយ។ នៅក្បែរគេគឺនារី​មួយ​នាក់មានការទទយលខុស ត្រូវណែនាំក្រមុំ១៤នាក់នោះអនុវត្តពិធីការអញ្ចើញ​ទទួល Nang Hai។ នារីនោះត្រូវ ជាអ្នកច្រៀងពិរោះគ្រួសារសុភមង្គលយល់ដឹង​អំពី​ទំនៀមទំលាប់របស់ជនរួមជាតិ Tay។         ចាប់ផ្ដើមបុណ្យ គ្រូសែនបានបួងសួង បន្ទាប់នោះក្រមុំ២នាក់ដៃកាន់ផ្លិត​អង្គុយ បង្វិលហើយច្រៀង។ នេះជាពិធីការអញ្ចើញ Nang Hai មកឋានលោក។ បណ្ឌិត Nguyen Thi Yen វិទ្យាស្ថានស្រាវជ្រាវវប្បធម៍ប្រជាប្រិយបានពន្យល់ថា៖         “បុណ្យ Nang Hai ប្រហាក់ប្រហែលនឹងបុណ្យ Long Tong ប៉ុន្តែវាក្រោម​រូបភាព saman។​ របៀប saman គឺបញ្ជាន់អារក្ស។ បណ្ដាទេពធិតាបានបញ្ជាន់​អារក្សទៅលើ ក្រមុំ១២នាក់និងក្រមុំទាំងនេះច្រៀងរាល់បទចម្រៀងហើយឡើងមេឃជួបម្ដាយ ព្រះច័ន្ទដើម្បីសូមពូជសូមដើមឈើបួងសួង។ ទាំងអស់នោះ​បាន​សម្ដែងតាមរយៈ បទចម្រៀង។ ភូមិទាំងមូលបានចូលរួម។”         បន្ទាប់ពីពិធីអញ្ចើញ Nang Hai មកឋានលោកដែលប្រព្រឹត្តទៅក្នុងផ្ទះនោះ គ្រូសែនបាននាំ Nang Hai និងកូន១២អង្គរបស់ម្ដាយព្រះច័ន្ទទៅវិហាររបស់ភូមិ​ដើម្បី រាយការណ៍ជាមួយអ្នកតាភូមិបួងសួងសូមបានស្វាគមម្ដាយព្រះច័ន្ទមក​ឋានលោក។         អញ្ចើញម្ដាយព្រះច័ន្ទមកឋានលោកជាដំណើរលំបាកមួយ។​ ត្រូវច្រៀង​ដល់​៣ លើកទើបម្ដាយព្រះច័ន្ទបានយល់ព្រមមកឋានលោកដើម្បីជួយប្រជាជន​បួង​សួងរដូវ អំណោយផលបួងសួងសុភមង្គល។ ខណៈបុណ្យបួងសួងរដូវអំណោយផលបានបញ្ចប់គឺជាពេលទេពធិតា១២អង្គរបស់ ម្ដាយព្រះច័ន្ទជំរាបលាអ្នកភូមិ។ ពាក្យពេជ្យនៃបទចម្រៀងបានផ្ដែផ្ដាំ​ណាត់​ជួបនៅ ឆ្នាំក្រោយ។​នាចុងក្រោយនារីណែនាំ ម្ដាយព្រះច័ន្ទនិងអ្នកភូមិ​ច្រៀង​និងដើរទៅមាត់ ទន្លេ ដោះទូកជានិមិត្តរូបឲ្យកំលាំងខ្លាំងឆ្លងសមុទ្រ​របស់​ម្ដាយព្រះច័ន្ទ។ ឈរនៅឆ្នេរ ម្ដាយព្រះច័ន្ទបានរហែកផ្លិតនិងបោះទៅឲ្យអ្នកភូមិ។ អ្នកណាចាប់បានផ្លិតគឺស្រែក ហូរ។ លោកស្រី Luu Thi Mai Lien បានបក់ស្រាយ​ថា៖         “ធ្វើដូច្នេះគឺដើម្បីទុកអំណោយផលសំរាប់អ្នកភូមិ។ អ្នកណាចាប់បាន​ច្រើន​គឺ អ្នកនោះមានអំណោយផលច្រើន។”         មុននេះការផលិតកម្មកសិកម្មរបស់ជនរួមជាតិ Tay ចំណុះទៅលើធម្មជាតិ ហេតុ នេះហើយប្រជាជនជានិច្ចកាលសម្ឃឹមទៅលើឆ្នាំមួយអាកាសធាតុ​អំណោយផល រដូវអំណោយផល គ្រួសារសុភមង្គល។ បុណ្យ Nang Hai ជា​បុណ្យ​ប្រពៃណីរបស់ជនរួម ជាតិ Tay បង្ហាញនូវបំណងប្រាថ្នារបស់ជនរួមជាតិ​ទៅលើកំលាំងទេវតាដោយភាព ស្រមើស្រមៃដ៏សម្បូរបែបរបៀបបង្ហាញវិសេស​វិសាល៕

More