VOV WorldVOV World
វប្បធម៌ជំនឿសាសនារបស់ជនជាតិ Kho Mu
09/01/2017 08:27
(VOVworld)-ជនជាតិ Kho Mu នៅវៀតណាមមានពិធី បុណ្យជាច្រើនដូចជា ៖ពិធី សែនព្រេនខ្មោចភូមិសែន ជីដូនជីតានិងសែនរដូវអំណោយផល។ ក្នុងនោះ ពិធី សែន ជីដូនជីតានិងសែនរដូវអំណោយផលត្រូវបាន គេចាត់ទុកជាទំនៀមទម្លាប់ពោរពេញទៅដោយលក្ខណៈវប្បធម៌គួរឲ្យ ទាក់ទាញក្នុងជំនឿសាសនារបស់ជនជាតិ Kho Mu។
(VOVworld)-ជនជាតិ Kho Mu នៅវៀតណាមមានពិធីបុណ្យជាច្រើនដូចជា ៖ពិធី  សែនព្រេនខ្មោចភូមិ សែនជីដូនជីតានិងសែនរដូវអំណោយផល។ ក្នុងនោះ ពិធី សែនជីដូនជីតានិងសែនរដូវអំណោយផលត្រូវបានគេចាត់ទុកជាទំនៀមទម្លាប់ ពោរពេញទៅដោយលក្ខណៈវប្បធម៌គួរឲ្យទាក់ទាញក្នុងជំនឿសាសនារបស់ជន ជាតិ Kho Mu។ ទីសក្ការៈបូជារបស់ជនជាតិ Kho Mu ( vov4.vov.vn)     ក៏ដូចជាជនជាតិដទៃដែរ ពិធីសែនព្រេនជីដូនជីតា ជាទំនៀមទម្លាប់មិនអាចខ្វះ  បានឡើយក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ Kho Mu ។ ក្នុងនោះ​ ពិធីសែន  ព្រេនជីដូនជីតាក្នុងបុណ្យតេតគឺសម្តែងលក្ខណៈវប្បធម៌ដ៌វិសេសវិសាលរបស់ជន  ជាតិនេះផងដែរ។ ដោយសារមានទំនាក់ទំនងផ្លាស់ប្តូរវប្បធម៌ជាមួយវប្បធម៌របស់ជនជាតិដទៃ នោះ  ដូច្នេះ ផ្ទះឈើរបស់ជនជាតិ Kho Mu មានលក្ខណៈស្រដៀងគ្នាជាមួយផ្ទះឈើ របស់ជនជាតិថៃ។ ប៉ុន្តែនៅមានលក្ខណៈដោយឡែកមួយចំនួនដែរ នោះគឺកន្លែង  ដាក់ទីស្ការៈបូជារបស់គេនៅក្នុងផ្ទះ។ ទោះបីជាផ្ទះមានចំនួន៣ដល់៥ល្វែងក៏ដោយ  ប៉ុន្តែ ល្វែងដំបូងគឺជាក់ស្តែងសម្រាប់ដាក់ទីស្ការៈបូជាជីដូនជីតា ឬហៅថា កន្លែង សែនព្រេន ខ្មោចផ្ទះ។ ទីតាំងទី២គឺសម្រាប់ដាក់ផ្ទះបាយឬគេហៅថាកន្លែងសែន ព្រេនខ្មោច ចង្ក្រាន។ កន្លែងនេះ គឺក៏ប្រើដាំបាយ ធ្វើម្ហូបសែនឬធ្វើបាយប្រចាំថ្ងៃ  ហើយនេះក៏ជា កន្លែងសម្រាប់ទទួលភ្ញៀវទៀតផង។         ជារួមទៅ ការសែនព្រេនរបស់ជនជាតិ Kho Mu គឺសំដៅបួងសួងសូមទេវតា ប្រទានពរនូវភាពសុខសាន្តត្រានមកជាមួយកូនចៅគ្រប់រូបក្នុងគ្រួសារ។។ ប៉ុន្តែ តាមទស្សនទានរបស់ជនជាតិ Kho Mu នៅពេលដែលទេវតាមានការខាំងសម្បារ អាចបណ្តាលមកនូវគ្រោះអន្តរាយដល់ក្រុម​គ្រួសារ ដូច្នេះ ជនជាតិ Kho Mu បាន រៀបចំពិធីសែនព្រេន និង ថែមទាំងសម្តែងនូវការគោរព្ធនិងបំណងប្រាថ្នារបស់ ខ្លួនទៀតផង។ លោក Luong Van Binh ជនជាតិ Kho Mu បានឲ្យដឹងថា៖ “ការសែនព្រេនដើម្បីប្រទានពរសូមឲ្យកូនចៅក្នុងគ្រួសារជៀសផុតពីគ្រោះថ្នាក់ និងប្រផ្នូលអាក្រក់។ ជាធម្មតាក្នុងឆ្នាំថ្មី គេតែងតែសែនមាន់១គូដើម្បីសូមជីដូន ជីតាប្រទានពរឲ្យជួបតែសេចក្តីសុខ”។ ពិធីសែនព្រេនសូមរដូវអំណោយផល (រូបថតៈ cvdvn.net)         តាមទំនៀមទម្លាប់របស់ជនជាតិ Kho Mu វិញ នៅពិធីសែនក្នុងថ្ងៃបុណ្យតេត  គ្រួសារណាក៏ត្រូវមានមាន់មួយគូ ​​​​​​​​​​​​​​​​​​​​​​​​​​ពោលគឺមាន់មួយក្បាលសម្រាប់ជូនឆ្នាំចាស់និង មាន់មួយក្បាលទៀតសម្រាប់បួងសួងសូមឲ្យឆ្នាំថ្មីអាកាសធាតុអំណោយផល ធ្វើ ការរកស៊ីមានបាន។ ហើយក៏តាមទស្សនទានរបស់ជនជាតិ Kho Mu ថ្ងៃបុណ្យតេត  ជាថ្ងៃជួបជុំគ្នា។ ទីសក្ការៈបូជាក្នុងផ្ទះជាកន្លែងសម្រាប់កូនចៅក្នុងក្រុមគ្រួសារ សែនព្រេនរំលឹកជីដូនជីតា។ លោក Lu Van Hoi ជនជាតិ Kho Mu បានឲ្យដឹងថា៖         “តាំងពីនៅតូច ឪពុកម្តាយតែងប្រដៅខ្ញុំថា ត្រូវរក្សាជានិច្ចទំនៀមទម្លាប់សែន ជីដូនជីតា។ ប្រសិនបើពុំធ្វើដូច្នេះ គឺត្រូវជួបគ្រោះថ្នាក់។ ទំនៀមទម្លាប់នេះមានតាំង ពីយូរណាស់មកហើយ ហើយមួយឆ្នាំរៀបចំពិធីសែនម្តងនាចុងឆ្នាំ។ ធ្វើពិធីនេះគឺ ដើម្បី ឆ្លងកាត់ឆ្នាំចាស់ទទួលឆ្នាំថ្មី”។         ក្រៅពីការសែនជីដូនជីតានិងខ្មោចចង្ក្រានក្នុងផ្ទះ​​នោះ ជនជាតិ​Kho Mu នៅ សែនព្រេនទេវតានិងខ្មោចដទៃមួយចំនួនទៀតដូចជា ទេវតាភ្នំ ទេវតាព្រៃ ទេវតា ជ្រោះ ដើម្បីសូមឲ្យមានទឹកប្រើ មានឈើសង់ផ្ទះ ហើយសែនខ្មោចស្រែចំកាសម្រាប់  សូមឲ្យទទួលបានអំណោយផល បណ្តេញជម្ងឺចេញ និងអ្នកធ្វើដំណើរប្រដោយ សុវត្ថភាពតាមផ្លូវ។ ក្នុងចំណោមពិធីសែនទាំងអស់នេះ ពិធីសែនព្រេនសូមទេវតា  អំណោយផលរបស់ជនជាតិ Kho Mu បានប្រកបតម្លៃវប្បធម៌អរូបីដ៏វិសេសវិ សាល។​ជនជាតិ Kho Mu មានទស្សនទានថា វត្ថុស័កសិដ្ឋទាំងអស់គឺមានប្រលឹង  ហើយធម្ម ជាតិនៅជុំវិញខ្លួន ដូចជាព្រះអាទិត្យ ដី ចំការស្រែនោះ គឺសុទ្ធតែមាន ទំនាក់ទំនងជិត ស្និទ្ធជាមួយជីវភាពរស់នៅរបស់មនុស្ស។​ តាមនោះ ពិធីសែន ព្រេនសូមទេវតា អំណោយផលគឺឆ្លុះបញ្ចាំងនូវជំនឿជាក់ទៅលើទេវតា ព្រមទាំង បង្ហាញនូវបំណង ប្រាថ្នាអំពីរដូវអំណោយផលជីវភាពជួបតែសេចក្តីសុខ។         ទំនៀមទម្លាប់ជំនឿសាសនារបស់ជនជាតិ Kho Mu គឺពោរពេញទៅដោយ អត្ថន័យទស្សនវិជ្ជាយ៉ាងជ្រាលជ្រៅ។នោះជាការគោរព ការពារធម្មជាតិ ដឹងគុណ  ចំពោះជីដូនជីតាដែលសាងឡើងជីវភាពរស់នៅ។ លក្ខណៈវប្បធម៌ស្មារតីរបស់ជន  ជាតិ Kho Mu កាន់តែបានពង្រីកពីមួយថ្ងៃទៅមួយថ្ងៃទៅក្នុងជីវភាពរស់នៅបច្ចុប្បន្ន ផងដែរ៕

More