VOV WorldVOV World
ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងជម្លោះ
16/02/2024 10:26
(VOVWORLD) - ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន (ថ្ងៃទី ១៣-១៤ ខែកុម្ភៈ) បានបើកសម័យពិភាក្សាបើកចំហអំពីបញ្ហាបម្រែបម្រួលអាកាសធាតុ និង ជម្លោះ ដោយចាត់ទុកនេះគឺជាកត្តាប្រទាក់ក្រឡាគ្នាដ៏ធ្ងន់ធ្ងរបំផុតចំនួនពីរនាបច្ចុប្បន្ន ដែលបណ្តាល ឱ្យមានគ្រោះអត់ឃ្លានលើពិភពលោក ពីនោះធ្វើឲ្យសឹករិចរិលបរិ យាកាសសន្តិភាពនិងសន្តិសុខអន្តរជាតិ។
ពិភពលោកប្រឈមមុខនឹងបញ្ហាប្រឈមប្រទាក់ក្រឡាគ្នានៃការប្រែប្រួលអាកាសធាតុ និងជម្លោះ
កុមារនៅតំបន់ហ្គាហ្សារង់ចាំទទួលជំនួយស្បៀងអាហារ។ (រូបថត៖ THX/TTXVN) ដោយប្រធានបទ "ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងអសន្តិសុខស្បៀងអាហារចំពោះការរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ" នោះ សម័យប្រជុំ ពិភាក្សានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានប្រព្រឹត្តទៅក្នុងទម្រង់បើក ចំហរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ១៣-១៤ ខែកុម្ភៈ តាមគំនិតផ្តួចផ្តើមរបស់ Guyana ដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែកុម្ភៈ។ តំណាងនៃប្រទេសជិត ៩០ រួមជាមួយលោកអគ្គលេខាធិការ អង្គការសហប្រជាជាតិ និងមេដឹកនាំអង្គការអន្តរជាតិជាច្រើនបានចូលរួមពិភាក្សា។

More