VOV WorldVOV World
ធ្វើ​ឲ្យ​ស៊ីជម្រៅថែមទៀតនូវ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន
17/04/2026 09:00
[VOVWORLD] - នៅថ្ងៃទី១៧ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹមបានបញ្ចប់ប្រកប​ដោយ​ជោគជ័យនូវដំណើរទស្សនកិច្ចផ្លូវរដ្ឋ (ថ្ងៃទី១៤-១៧ ខែមេសា) ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន តាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង។ លទ្ធផលនៃដំណើរទស្សនកិច្ចនេះ បានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងចិន ដែលបង្ហាញពីការយក​ចិត្ត​ទុក​ដាក់ និងការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសទាំងពីរក្នុងការលើកកម្ពស់ការផ្សារភ្ជាប់ជាយុទ្ធសាស្ត្រ។
ធ្វើ​ឲ្យ​ស៊ីជម្រៅថែមទៀតនូវ​ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ចិន
ក្នុងអំឡុងពេលនៃ​ដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស​​ចិន​របស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួម និង​ចុះហត្ថលេខាលើឯកសារសហប្រតិបត្តិការលើកាណាលផ្សេងៗគ្នា ដូចជា​៖ បក្ស នគរបាល យុត្តិធម៌ សេដ្ឋកិច្ច ខ្សែសង្វាក់ផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចសហប្រតិបត្តិការ​គយ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ជីវភាពរស់នៅរបស់ប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ប្រព័ន្ធផ្សព្វផ្សាយនិងមូលដ្ឋាន។ ទន្ទឹមនឹងនោះ ភាគី​ទាំងពីរបានចាប់ផ្តើម «ឆ្នាំសហប្រតិបត្តិការទេសចរណ៍វៀតណាម-ចិន ២០២៦-២០២៧»។ល។​ tsct_am_ngay_17-4-2026_anh_1.jpeg អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង ត្រួតកង​ពល​កិត្តិយស ក្នុងពិធីបដិសណ្ឋារកិច្ច នៅថ្ងៃទី១៥ ខែមេសា។ រូបថត៖ Van Hieu/VOV
TAG
VOV/VOVWORLD/ធ្វើ​ឲ្យ​ស៊ីជម្រៅថែមទៀត/​ទំនាក់ទំនងការទូត/ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ/វៀតណាម/ចិន

More