ទិវាសុវត្ថិភាពអ៊ីនធឺណិត៖ ទស្សនៈពីប្រទេសវៀតណាម
07/02/2024 16:59
(VOVWORLD) - ឆ្នាំនេះ ទិវាសុវត្ថិភាពអ៊ីនធឺណិត (Safer Internet Day) ត្រូវនឹងថ្ងៃទី ៦ កុម្ភៈ។ នេះគឺជាទិវាដែលត្រូវបានប្រទេសជាង ១៥០ នៅលើពិភពលោកទទួលស្គាល់ ជាមួយអត្ថន័យជំរុញការប្រើប្រាស់ បច្ចេកវិទ្យា ឌីជីថលប្រកបដោយសុវត្ថិភាព។

(រូបថត៖ VNA) ទិវាសុវត្ថិភាពអ៊ីនធឺណិតក៏សំដៅក្រើនរំលឹកដល់មនុស្សគ្រប់រូបថា សុវត្ថិភាពរបស់បុគ្គលម្នាក់ៗនៅលើបណ្ដាញអ៊ីនធឺណិតគឺអាស្រ័យភាគច្រើនទៅលើផ្ទាល់ខ្លួនគេ ។ នៅវៀតណាម ការធានាសន្តិសុខ និងសុវត្ថិភាពនៅលើលំហអ៊ីនធឺណិត គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាដែលត្រូវបានបក្ស និងរដ្ឋយកចិត្តទុកដាក់។ នាថ្ងៃតី ១៩ ខែវិច្ឆិកា ឆ្នាំ ១៩៩៧ អ៊ីនធឺណិតត្រូវបានផ្តល់ជូន ដល់ប្រជាជនទូទាំងប្រទេសជាផ្លូវការ។ ចាប់តាំងពីពេលនោះមក អ៊ីនធឺណិតវៀតណាមមានការរីកចម្រើនគួរឲ្យកត់សម្គាល់។
Related
More







