ការអភិវឌ្ឍកសិកម្មប្រកបដោយចីរភាព៖ ទិសដៅដោយមានការទទួលខុសត្រូវរបស់វៀតណាម
19/02/2024 10:25
(VOVWORLD) - នាថ្ងៃទី ១៩ កុម្ភៈ វៀតណាមបានចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីនៃអង្គការស្បៀង អាហារនិងកសិកម្មរបស់អង្គការសហប្រជាជាតិតំបន់អាស៊ីប៉ាស៊ីហ្វិក (APRC) លើកទី ៣៧ នៅប្រទេសស្រីលង្កា។ ប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ អង្គសន្និសីទបានពិភាក្សាអំពីបញ្ហាប្រឈម និងអាទិភាពនានាទាក់ទងនឹងស្បៀងអាហារនិងកសិកម្មប្រកបដោយចីរភាព ជំរុញការចងសម្ព័ន្ធភាពក្នុងតំបន់។ នៅទីនេះ វៀតណាមបន្តអះអាងនូវការទទួលខុសត្រូវរបស់ខ្លួនចំពោះប្រទេសផ្សេងៗទាក់ទងនឹងគោលដៅអភិវឌ្ឍន៍កសិកម្មប្រកបដោយចីរភាព និងកំណើនបៃតងក្នុងវិស័យកសិកម្ម។

រូបថត៖ baocongthuong ការអភិវឌ្ឍកសិកម្ម និងជនបទប្រកបដោយចីរភាព គឺជាទិសដៅមូលដ្ឋាន និងសសរស្តម្ភដើម្បីធានាសន្តិសុខស្បៀងអាហារ រួមវិភាគទានដល់សមាហរណកម្ម អន្តរជាតិ បង្កើតសន្ទុះនាំចេញ ហើយលើកកំពស់ឋានៈ និងកិត្យានុភាពរបស់ វៀតណាម។
Related
More







