VOV WorldVOV World
តំបន់នានារួមដំណើរជាមួយមជ្ឈឹម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
21/02/2024 07:43
(VOVWORLD) - ឆ្នាំនេះជាឆ្នាំទី ៤ ហើយ ដែលប្រទេសទាំងមូលបានអនុវត្តន៍ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល៥ឆ្នាំ (២០២១-២០២៥)។ ដើម្បីសម្រេចឲ្យបានគោលដៅនេះ ចាប់ពីដើមឆ្នាំមកតំបន់ជាច្រើនបានប្តេជ្ញាចិត្តអនុវត្តន៍យ៉ាងខ្លាំងក្លារាល់ដំណោះស្រាយ ដើម្បីពង្រីកប្រៀបខ្លាំងរបស់ខ្លួន។ ប្រការនេះបានរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរួមរបស់រដ្ឋាភិបាលសំដៅជំរុញសេដ្ឋកិច្ចប្រទេសជាតិ អភិវឌ្ឍន៍។
តំបន់នានារួមដំណើរជាមួយមជ្ឈឹម ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច
លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ។ (រូបថត៖ Hà Khánh) ឆ្នាំ២០២៤ វៀតណាមបានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៦ ទៅ ៦,៥%។ ដើម្បីរួមចំណែកសម្រេចគោលដៅនេះ តំបន់នានាត្រូវជំរុញខ្លាំងការបើកប្រាក់ចំណាយសម្រាប់ទុនវិនិយោគ សាធារណៈ ដោះស្រាយការលំបាកសម្រាប់ផលិតកម្ម និងអាជីវកម្ម ព្រមទាំងលើកកម្ពស់ការពឹងផ្អែកលើខ្លួនឯង ស្វ័យភាព និងភាពច្នៃប្រឌិតក្នុងការអភិវឌ្ឍ សេដ្ឋកិច្ចសង្គមក្នុងតំបន់។