ពេលដែលសហគ្រិនភាពច្នៃប្រឌិតក្លាយជាយុទ្ធសាស្ត្រជាតិ
16/04/2026 09:00
[VOVWORLD] - ជាលើកដំបូងហើយដែលរដ្ឋាភិបាលវៀតណាមបានចេញផ្សាយយុទ្ធសាស្ត្រជាតិស្តីពីសហគ្រិនភាពច្នៃប្រឌិត គូសសញ្ញាការផ្លាស់ប្តូរដ៏សំខាន់មួយពីការដែលរដ្ឋាភិបាល "លើកទឹកចិត្ត" ទៅជាតួនាទី "ដឹកនាំ" ប្រព័ន្ធអេកូឡូស៊ីចាប់ផ្តើមអាជីវកម្ម។ នេះគឺជាជំហានយុទ្ធសាស្ត្រមួយ ដើម្បីបញ្ចេញសក្តានុពលច្នៃប្រឌិតរបស់ប្រជាជន នាំវៀតណាមក្លាយជាប្រទេសឈានមុខគេក្នុងវិស័យសហគ្រិនភាពច្នៃប្រឌិតនៅក្នុងតំបន់។

យុទ្ធសាស្ត្រនេះបានចេញផ្សាយក្នុងបរិបទដែលសកលទាំងមូល កំពុងមានការផ្លាស់ប្តូរយ៉ាងខ្លាំងអំពីលំហូរទុនវិនិយោគ និងការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសកល ដែលបង្កើតតម្រូវការបន្ទាន់សម្រាប់វៀតណាមក្នុងការកំណត់ទីតាំងយុទ្ធសាស្ត្រចាប់ផ្តើមអាជីវកម្មរបស់ខ្លួនឡើងវិញ ដើម្បីបង្កើតសន្ទុះសម្រាប់ការទម្លុះទម្លាយថ្មីៗ។ TSCT AM ngay 16-4_Anh 1.jpg (រូបភាព៖ baochinhphu.vn)
TAG
VOV/VOVWORLD/សហគ្រិន/ច្នៃប្រឌិត/យុទ្ធសាស្ត្រជាតិ/សេដ្ឋកិច្ច/វៀតណាម
Related
More








