វៀតណាម - គោលដៅនៃវិនិយោគបរទេសក្នុងឆ្នាំ ២០២៤
14/02/2024 02:35
(VOVWORLD) - យោងតាមទិន្នន័យរបស់នាយកដ្ឋានវិនិយោគបរទេស នៃក្រសួងផែនការ និងវិនិយោគវៀតណាមបានឲ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែមករា ទុនវិនិយោគបរទេសសរុប ដែលបានចុះបញ្ជីថ្មី កែសម្រួល និងបណ្ដាក់ទុនទិញភាគហ៊ុន ទិញទុនវិភាគទានរបស់វិនិយោគិនបរទេស សម្រេចបានជាង ២,៣៦ ពាន់លានដុល្លារអាមេរិក កើនជាង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ សញ្ញាវិជ្ជមានពីខែដើមដំបូងនៃឆ្នាំថ្មីបានសរឲ្យឃើញថា វៀតណាមនៅតែជាជម្រើសអាទិភាពមួយនៃលំហូរទុនវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងឆ្នាំ ២០២៤។

វៀតណាមត្រូវបានចាត់ទុកថាជាគោលដៅទាក់ទាញ និងសុវត្ថិភាពដោយអ្នកវិនិយោគអន្តរជាតិ។ រូបថត៖ TTXVN
Related
More







