ADB ព្យាករណ៍កំណើនឆ្នាំ២០១៦របស់ខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅទ្វីបអាស៊ី
13/12/2016 10:16
(VOVworld) - នាថ្ងៃទី១៣ ធ្នូ ធនាគារអភិវឌ្ឍន៍ទ្វីប អាស៊ី (ADB) បានបន្ធូរបន្ថយការព្យាករណ៍កំណើន ឆ្នាំ២០១៦របស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ នៅទ្វីបអាស៊ី ក្នុងនោះមានឥណ្ឌាផង។

(VOVworld) - នាថ្ងៃទី១៣ ធ្នូ ធនាគារអភិវឌ្ឍន៍ទ្វីបអាស៊ី (ADB) បានបន្ធូរបន្ថយ ការព្យាករណ៍កំណើនឆ្នាំ២០១៦របស់បណ្ដាខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៅទ្វីប អាស៊ី ក្នុងនោះមានឥណ្ឌាផង។ក្នុងរបាយការណ៍បំពេញបន្ថែមយថាទស្សន៍ អភិវឌ្ឍន៍ទ្វីបអាស៊ីឆ្នាំ២០១៦ ADB ឲ្យដឹងថា ក្រុមខឿនសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍នៃ ទ្វីបអាស៊ី រួមមាន៤៥ប្រទេសនិងតំបន់ដែនដីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គ្រោងនឹង ទទួលបានកំណើនចំនួន៥,៦%ក្នុងឆ្នាំនេះ បើប្រៀបនឹងកំរិតព្យាករណ៍ចំនួន៥,៧% មុននោះ។ក្នុងនោះ ADB ព្យាករណ៍ថា កំណើននៃខឿនសេដ្ឋកិច្ចឥណ្ឌានឹងពី ៧,៤%ថយចុះនៅ៧% ដោយសារតែវិស័យវិនិយោគធ្លាក់ចុះ កសិកម្មអភិវឌ្ឍន៍យឺត យ៉ាវនិងផលប៉ះពាល់នៃការដកយកវិញលុយក្រដាស។ ប៉ុន្តែ ADB ចាត់ទុកថា បណ្ដាខឿនសេដ្ឋកិច្ចនៅទ្វីបអាស៊ីបន្តទទួលបានកំណើន យ៉ាងខ្លាំងក្នុងកាលៈ ទេសៈខឿនសេដ្ឋកិច្ចសកលពោរពេញទៅដោយអស្ថិរភាព៕
Related







