VOV WorldVOV World
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
25/04/2026 12:00
[VOVWORLD] - នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យវប្បធម៌ កីឡា និងទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ចំពោះកំណើនពីរខ្ទង់របស់ប្រទេសជាតិ។
លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង ជួបធ្វើការជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍
14_25-4_am_sang_thu_tuong.jpg លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍។ (រូបថត៖ VOV) នៅព្រឹកថ្ងៃទី ២៥ ខែមេសា នៅទីក្រុងហាណូយ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានដឹកនាំកិច្ចប្រជុំជាមួយក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ស្តីពីការអនុវត្តភារកិច្ចដែលក្រសួងត្រូវបានប្រគល់ជូន ជាពិសេសការបន្តអនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០ របស់ការិយាល័យនយោបាយ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីការអភិវឌ្ឍវប្បធម៌។ នៅក្នុងកិច្ចប្រជុំនេះ លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា វិស័យវប្បធម៌ កីឡា និងទេសចរណ៍ដើរតួនាទីយ៉ាងសំខាន់ចំពោះកំណើនពីរខ្ទង់របស់ប្រទេសជាតិ។ ដូច្នេះ ដំណោះស្រាយសំខាន់ៗសម្រាប់រយៈពេលខាងមុខរួមមាន៖ ផ្តោតលើការកសាង និងសុក្រិតស្ថាប័នក្នុងវិស័យវប្បធម៌ កីឡា និងទេសចរណ៍; ពិនិត្យឡើងវិញ និងដាក់ពាក្យស្នើវិសោធនកម្ម បំពេញបន្ថែមយុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍វៀតណាមរហូតដល់ឆ្នាំ ២០៣០ និងការអភិវឌ្ឍយុទ្ធសាស្ត្រការទូតវប្បធម៌វៀតណាមរហូតដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥; ចេញផ្សាយក្រមប្រតិបត្តិសម្រាប់វប្បធម៌នៅលើបរិយាកាសឌីជីថល តាមសមត្ថកិច្ចរបស់ខ្លួន។ លោកនាយករដ្ឋមន្ត្រី ក៏បានតម្រូវឲ្យជំរុញខ្លាំងនូវការអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលនៅក្នុងវិស័យទាំងមូល; ត្រៀមរៀបចំយ៉ាងហ្មត់ចត់ និង រៀបចំប្រកបដោយជោគជ័យនូវព្រឹត្តិការណ៍នយោបាយនិងវប្បធម៌សំខាន់ៗរបស់ប្រទេសជាតិនៅឆ្នាំនេះផងដែរ៕
TAG
VOV/VOVWORLD/នាយករដ្ឋមន្រ្តី/វៀតណាម/វប្បធម៌/ទេសចរណ៍/កីឡា