VOV WorldVOV World
ASIAD 2018៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីកោតសរលើរចំពោះជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមកីឡាករអូឡាំពិកវៀតណាម
24/08/2018 06:19
(VOVWORLD) -ក្រុមកីឡាករជម្រើសជាតិវៀតណាមបានឈានចូលវគ្គ៤ក្រុម ASIAD ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយទទួលបានជ័យជំនះទាំងអស់ក្នុងការប្រកួត ៤ ដងជាបន្តបន្ទាប់។
ASIAD 2018៖ ប្រព័ន្ធផ្សព្វផ្សាយអាស៊ីកោតសរលើរចំពោះជ័យជំនះជាប្រវត្តិសាស្ត្ររបស់ក្រុមកីឡាករអូឡាំពិកវៀតណាម
ក្រុមកីឡាករជម្រើសជាតិវៀតណាម  វែបសាយ AFC.com របស់ សហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី (AFC) បានចុះផ្សាយអត្ថបទសរសរក្រោមចំណងជើងថា អូឡាំពិកវៀតណាមឈានចូលវគ្គ ៨ ក្រុម ASIAD។ ក្នុងនោះ AFC បានវាយតម្លៃថា គ្រាប់បាល់ស៊ុតបញ្ចូលទីរបស់កីឡាករ Cong Phuong នៅនាទី 88 គឺជាលទ្ធផលនៃការខិតខំប្រឹងប្រែងរបស់កីឡាករអូឡាំពិកវៀតណាមក្នុងការប្រកួតដ៏លំបាកជាមួយក្រុមកីឡារករបារ៉ែន។ ទន្ទឹមនឹងនេះ កាសែត Chosun Ilbo របស់កូរ៉េខាងត្បូងបានចុះផ្សាយអត្ថបទសរសេរក្រោមចំជើងថា "វេទមន្តនៅតែបន្ត" ដើម្បីនិយាយអំពីជ័យជម្នះរបស់អូឡាំពិកវៀតណាម។ កាសែត Chosun Ilbo បានអះអាងថាជ័យជំនះរបស់ អូឡាំពិកវៀតណាមគឺសក្តិសមពិតប្រាកដ។ វែបសាយ Fox Sports កំណែអាស៊ី ក៏ចុះផ្សាយអត្ថបទសរសេរក្រោមចំណងជើងថា "អាស៊ីហ្គេមឆ្នាំ 2018៖ កីឡាករ Cong Phuong វីរៈជននៃក្រុមកីឡាករវៀតណាម ដោយសង្កត់ធ្ងន់ថា កីឡាករ Cong Phuong គឺជាកីឡាករខ្លាំងបំផុតនៅក្នុងការប្រកួតនេះ។ រីឯ កាសែត Bola របស់ប្រទេសឥណ្ឌូនេស៊ីបានកោតសរសើរអ្នកចំទី  Bui Tien Dung ដែលជួយការពារទីឲ្យក្រុមកីឡាករអូឡាំពិកវៀតណាម ក្នុង តង់ទី 1 ចំពោះគ្រាប់បាល់របស់ខ្សែប្រយុទ្ធ Mohammed Marhoon៕

More