លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម អញ្ជើញអុជធូបរំលឹកវិញ្ញាណក្ខន្ធអតីតថ្នាក់ដឹកនាំ
27/04/2026 07:29
[VOVWORLD] - លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ពេញមួយជីវិតរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ចំពោះបក្ស និងប្រទេសជាតិ។

Tổng Bí thư, Chủ tịch nước Tô Lâm dâng hương Chủ tịch Hội đồng Nhà nước Võ Chí Công. Ảnh: VOV អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម អុជធូបរំលឹកវិញ្ញាណក្ខន្ធប្រធានក្រុមប្រឹក្សារដ្ឋ Vo Chi Cong។ (រូបថត៖ VOV) ក្នុងឱកាសរំលឹកខួបលើកទី ៥១ ទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេសជាតិ នៅទីក្រុងហូជីមិញ នៅរសៀលថ្ងៃទី ២៦ ខែមេសា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម និងក្រុមការងារមជ្ឈិម បានអញ្ជើញមកអុជធូបរំលឹកវិញ្ញាណក្ខន្ធអគ្គលេខាបក្ស Le Duan អគ្គលេខាបក្ស Nguyen Van Linh ប្រធានក្រុមប្រឹក្សារដ្ឋ Vo Chi Cong ប្រធានរដ្ឋ Le Duc Anh ប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី Pham Hung និងនាយករដ្ឋមន្ត្រី Vo Van Kiet នៅគេហដ្ឋានឯកជន។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសម្តែងនូវការដឹងគុណចំពោះការរួមចំណែកដ៏ធំធេង និងការលះបង់ពេញមួយជីវិតរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ចំពោះបក្ស និងប្រទេសជាតិ ដើម្បីឧត្តមគតិដ៏ឧត្តង្គឧត្តមរបស់ប្រទេសវៀតណាមឯករាជ្យ ឯកភាព និងឈានទៅរកសង្គមនិយម ប្រជាជនវៀតណាមមានជីវភាពសេរី វិបុលភាព និងសុភមង្គល។ លោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម បានសាកសួរសុខទុក្ខគ្រួសារញាតិសន្ដានរបស់បណ្ដាអតីតថ្នាក់ដឹកនាំ ព្រមទាំងបានជូនពរដល់ក្រុមគ្រួសារទាំងអស់ឲ្យមានសុខភាពល្អ និងសុភមង្គល៕
TAG
VOV/VOVWORLD/អគ្គលេខាបក្ស/ប្រធានរដ្ឋ/តូ ឡឹម/រំលឹកវិញ្ញាណក្ខន្ធ/អតីតថ្នាក់ដឹកនាំ
Related
More




