មេដឹកនាំពិភពលោកថ្កោលទោសអំពើហិង្សាបន្ទាប់ពីការបាញ់ប្រហារនៅសេតវិមាន
26/04/2026 11:34
[VOVWORLD] - ការបាញ់ប្រហារនៅពិធីជប់លៀងអាហារពេលល្ងាចរបស់សមាគមអ្នកយកព័ត៌មានសេតវិមាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ីកាលពីយប់ថ្ងៃទី ២៥ ខែមេសា បានទាក់ទាញចំណាប់អារម្មណ៍របស់មេដឹកនាំពិភពលោកជាច្រើន។

នៅក្នុងការបង្ហោះមួយនៅលើគេហទំព័រ X នៅថ្ងៃទី ២៦ ខែមេសា តំណាងជាន់ខ្ពស់ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខរបស់សហភាពអឺរ៉ុប លោកស្រី Kaja Kallas បានថ្លែងថា "អំពើហិង្សានយោបាយគ្មានទីតាំងនៅក្នុងលទ្ធិប្រជាធិបតេយ្យទេ" ហើយថា ព្រឹត្តិការណ៍សំដៅលើកតម្កើងសារព័ត៌មានមិនគួរក្លាយជាកន្លែងសាបព្រោះការភ័យខ្លាចឡើយ។ នៅលើគេហទំព័រ X ផងដែរ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថា លោកមាន "ការភ្ញាក់ផ្អើល" ចំពោះហេតុការណ៍នេះ ហើយបានបញ្ជាក់ថា ការវាយប្រហារទាំងអស់លើស្ថាប័នប្រជាធិបតេយ្យត្រូវតែថ្កោលទោសយ៉ាងខ្លាំង។ នាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ក៏បានថ្កោលទោសការវាយប្រហារនេះផងដែរ។ មេដឹកនាំពិភពលោកជាច្រើនបានសម្តែងការធូរស្រាលដែលប្រធានាធិបតី ដូណាល់ ត្រាំ និងលោកជំទាវទីមួយមានសុវត្ថិភាពបន្ទាប់ពីហេតុការណ៍នេះ៕
TAG
VOV/VOVWORLD/មេដឹកនាំ/ពិភពលោក/ថ្កោលទោស/អំពើហិង្សា/ការបាញ់ប្រហារ/សេតវិមាន
Related






