VOV WorldVOV World
ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ
04/11/2016 09:47
(VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានាធិបតីប៉េរូ លោក Pedro Kuczynski បានអះអាងថា៖ ពាណិជ្ជកម្ម ពិភពលោកគឺជាប្រធានបទស្នូលដាច់ខាត នៃសន្និសីទ កំពូលវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែល នឹងប្រព្រឹត្តទៅ នៅប្រទេសអាមេរិកឡាទីននេះ។
ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ
ពាណិជ្ជកម្មគឺជាប្រធានបទស្នូលនៃសន្និសីទកំពូល APEC ខាងមុខ (VNA) (VOVworld) – នាថ្ងៃទី ៣ វិច្ឆិកា ប្រធានាធិបតីប៉េរូ លោក Pedro Kuczynski បាន អះអាងថា៖ ពាណិជ្ជកម្មពិភពលោកគឺជាប្រធានបទស្នូលដាច់ខាត នៃសន្និសីទ កំពូលវេទិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលនឹងប្រព្រឹត្តទៅ នៅប្រទេស អាមេរិកឡាទីននេះ។ ថ្លែងមតិនៅវេទិការសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ Thomson Reuters លោក Pedro Kuczynski បានសង្កត់ធ្ងន់ថា៖ ប្រទេសប៉េរូ ព្រួយបារម្មណ៍ចំពោះមុខ ស្ថានភាពកំណើនអសកម្មនៃខឿនសេដ្ឋកិច្ចពិភពលោក ក្នុងរយៈពេល ២ ឆ្នាំ កន្លងទៅ។ លោកបានលើកច្បាស់នូវទស្សនៈគាំទ្រការជំរុញ ពាណិជ្ជកម្មអន្តរជាតិ និងការបើកទ្វារបណ្ដាខឿនសេដ្ឋកិច្ច ទោះបីជាទទួលស្គាល់ ថា៖ គោលជំហរនេះ កំពុងត្រូវបានរិះគន់នៅអាមេរិកនិងអឺរ៉ុប ជាពិសេសគឺការ ចាកចេញពីសហ ភាពអឺរ៉ុប។ លោកក៏បានឲ្យដឹងថែមទៀតថា៖ លោកនឹងអញ្ជើញ អគ្គនាយិការ មូលនិធិរូបីយវត្ថុអន្តរជាតិ  (IMF) លោកស្រី Christine Lagarde ថ្លែងសន្ទរៈកថា នៅសន្និសីទ APEC លើកនេះ ហើយសង្ឃឹមថា៖ ព្រឹត្តិការណ៍នេះ នឹងរួមចំណែក បំភ្លឺច្បាស់លាស់ថែមទៀតនូវស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន៕