ការបាញ់ប្រហារនៅព្រឹត្តិការណ៍សេតវិមានដែលមានវត្តមានប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ
26/04/2026 07:06
[VOVWORLD] - សំឡេងកាំភ្លើងជាបន្តបន្ទាប់បានបន្លឺឡើងនៅក្នុងពិធីជប់លៀងប្រចាំឆ្នាំរបស់សមាគមអ្នកយកព័ត៌មានសេតវិមាន ដែលបង្ខំឱ្យប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំ និងភរិយា ត្រូវជម្លៀសចេញជាបន្ទាន់។

ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃ ២៥ ខែមេសា (ម៉ោងនៅសហរដ្ឋអាមេរិក) នៅសណ្ឋាគារ វ៉ាស៊ីងតោន ហ៊ីល តុន ក្នុងទីក្រុវ៉ាស៊ីងតោនឌី សី។ ជនសង្ស័យដែលបានបាញ់ប្រហារនៅក្នុងព្រឹត្តិការណ៍នេះត្រូវបានចាប់ខ្លួនភ្លាមៗ។ បន្ទាប់ពីបានចាកចេញពីពិធីជប់លៀង លោកប្រធានាធិបតី ដូណាល់ត្រាំ បានធ្វើសន្និសីទសារព័ត៌មាននៅសេតវិមានដើម្បីផ្តល់ព័ត៌មានអំពីការបាញ់ប្រហារនេះ។ លោកប្រធានាធិបតីអាមេរិកបាននិយាយថា លោកបានបង្ហោះវីដេអូរបស់ជនសង្ស័យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដោយហៅជនសង្ស័យនេះថាជា "ចោរ" និងចោទប្រកាន់ជនម្នាក់នេះថា "វាយប្រហាររដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិក"។ លោកក៏បានកោតសរសើរដល់កម្លាំងសម្ងាត់ និងស្ថាប័នអនុវត្តន៍ច្បាប់ចំពោះការឆ្លើយតបយ៉ាងរហ័ស។ មេដឹកនាំសេតវិមានបាននិយាយថា ភ្នាក់ងារសេវាសម្ងាត់ម្នាក់រង់ការបាញ់នៅចម្ងាយជិត ប៉ុន្តែបានរួចជីវិតដោយសារអាវការពារគ្រាប់កាំភ្លើងរបស់ខ្លួន ហើយបច្ចុប្បន្នស្ថិតក្នុងស្ថានភាពល្អ។ នៅក្នុងសន្និសីទសារព័ត៌មាន លោក ត្រាំ ក៏បានអំពាវនាវដល់ប្រជាជនអាមេរិកឱ្យ "ដោះស្រាយភាពខុសគ្នា" ខណៈពេលដែលរំលឹកឡើងវិញនូវការប៉ុនប៉ងធ្វើឃាតប្រឆាំងនឹងលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ លោកក៏បានសង្កត់ធ្ងន់លើស្មារតីឯកភាពបន្ទាប់ពីហេតុការណ៍នេះ ដោយអ្នកនយោបាយមកពីគណបក្សទាំងពីរបានថ្កោលទោសអំពើហិង្សានេះ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា សន្និសីទសារព័ត៌មាននៅសេតវិមាននឹងត្រូវកំណត់ពេលឡើងវិញ បន្ទាប់ពីត្រូវបានលុបចោលដោយសារតែការបាញ់ប្រហារ ដោយសង្កត់ធ្ងន់ថា លើកក្រោយនឹង "មានសុវត្ថិភាព"ជាង ហើយនឹងបានត្រៀមរៀបចំល្អជាង។ យោងតាមព័ត៌មានដំបូង ជនសង្ស័យគឺជាបុរសអាយុប្រហែល ៣០ ឆ្នាំ មកពីរដ្ឋកាលីហ្វ័រញ៉ា ដែលត្រូវបានគេជឿថា ជាភ្ញៀវនៅសណ្ឋាគារ វ៉ាស៊ីនតោន ហ៊ីលតុន ជាកន្លែងដែលព្រឹត្តិការណ៍នេះត្រូវបានធ្វើឡើង។ ប៉ូលីសបានបិទបន្ទប់មួយនៅទីនោះសម្រាប់ការស៊ើបអង្កេត ហើយជឿថា ជនសង្ស័យទំនងជាធ្វើសកម្មភាពតែម្នាក់ឯង។ ទន្ទឹមនឹងនេះ ព្រះរាជអាជ្ញាសហព័ន្ធ ជេនីន ភីរ៉ូ នៅទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ជនសង្ស័យកំពុងត្រូវបានចោទប្រកាន់ពីរករណី៖ ប្រព្រឹត្តអំពើហិង្សាដោយប្រើអាវុធ និងវាយប្រហារបុគ្គលិកសហព័ន្ធដោយប្រើអាវុធគ្រោះថ្នាក់។ បុគ្គលនោះត្រូវបានគ្រោងនឹងចូលបង្ហាញខ្លួននៅតុលាការសហព័ន្ធនៅថ្ងៃស្អែក (ថ្ងៃទី ២៧ ខែមេសា)។ អាហារពេលល្ងាចអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមានគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំដែលរៀបចំដោយសមាគមអ្នកឆ្លើយឆ្លងព័ត៌មានសេតវិមាន (WHCA) ដែលបានប្រារព្ធឡើងជាលើកដំបូងក្នុងឆ្នាំ ១៩២១។ ព្រឹត្តិការណ៍ឆ្នាំនេះមានអ្នកចូលរួមប្រហែល ២.៦០០ នាក់។ នេះជាលើកដំបូងហើយដែលលោក ត្រាំ បានចូលរួមពិធីជប់លៀងនេះក្នុងរយៈពេលជាងមួយទសវត្សរ៍ ហើយក៏ជាលើកដំបូងរបស់លោកក្នុងនាមជាប្រធានាធិបតីផងដែរ។ WHCA អញ្ជើញប្រធានាធិបតីបច្ចុប្បន្នឱ្យចូលរួមពិធីជប់លៀងនេះជារៀងរាល់ឆ្នាំ ប៉ុន្តែលោក ត្រាំ បានបដិសេធក្នុងឆ្នាំមុនៗ៕
TAG
VOV/VOVWORLD/ការបាញ់ប្រហារ/ព្រឹត្តិការណ៍សេតវិមាន/វត្តមាន/ប្រធានាធិបតី/អាមេរិក/លោកដូណាល់ ត្រាំ
Related






