ភាពតានតឹងរវាងប៉ាគិស្ថាននិងឥណ្ឌាមិនបន្ធូស្រាលឡើយ
13/08/2013 08:11
(VOVworld) – នាថ្ងៃទី ១២ សីហា ក្រសួងការបរទេសប៉ាគីស្ថានបានកោះហៅ តំណាងជាន់ខ្ពស់របស់ឥណ្ឌា ដើម្បីសម្តែងការព្រួយបារម្មហ៍ចំពោះការវាយ ប្រហារដែលបានកើតមានឡើងជាបន្តបន្ទាប់ក្នុងតំបន់ព្រំដែនជំលោះ Kashmir នាពេលថ្មីៗនេះ។

តំបន់ព្រំដែនជំលោះ Kashmir។ (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១២ សីហា ក្រសួងការបរទេសប៉ាគីស្ថានបានកោះហៅ តំណាងជាន់ខ្ពស់របស់ឥណ្ឌា ដើម្បីសម្តែងការព្រួយបារម្មហ៍ចំពោះការវាយ ប្រហារដែលបានកើតមានឡើងជាបន្តបន្ទាប់ក្នុងតំបន់ព្រំដែនជំលោះ Kashmir នាពេលថ្មីៗនេះ។ ក្នុងសេចក្តីថ្លែងការមួយ ភាគីប៉ាគីស្ថានបានលើកច្បាស់ថា៖ ប្រទេសនេះមានការព្រួយបារម្មហ៍ដ៏ជ្រាលជ្រៅចំពោះ “កំលាំងការពារ ព្រំដែន ឥណ្ឌា (BSF) បានរំលោភលើការព្រមព្រៀងឈប់បាញ់ជាបន្តបន្ទាប់ក្នុង តំបន់ ខ្សែត្រួតពិនិត្យព្រំដែន (LOC) ក្នុងរយៈពេល ២ ថ្ងៃ កន្លងមក”។ ប៉ាគីស្ថានបាន សង្កត់ធ្ងន់ទៀតថា៖ ប្រទេសនេះនៅប្រតិបត្តិតាមការព្រមព្រៀងឈប់បាញ់ នៅតំបន់ LOC និងចាត់ទុកនេះគឺជាវិធានការសំខាន់ដើម្បីកសាងទំនុកទុកចិត្ត ឆ្ពោះទៅការចាប់ផ្តើមដំណើការចរចាររវាងប្រទេសទាំង ២៕
Related







