VOV WorldVOV World
ពិភពលោកស្ងើចសរសើរនាយឧត្តម្ភសេនីយ៌ Vo Nguyen Giap
13/10/2013 06:23
(VOVworld)-នាយឧត្តមសេនីយ៌ Vo Nguyen Giap មិនត្រឹមតែជានាយឧត្តម សេនីយ៌ឈ្លាសវៃរបស់វៀតណាមប៉ណ្ណោះទេ
ពិភពលោកស្ងើចសរសើរនាយឧត្តម្ភសេនីយ៌ Vo Nguyen Giap
(VOVworld)-នាយឧត្តមសេនីយ៌ Vo Nguyen Giap មិនត្រឹមតែជានាយឧត្តម សេនីយ៌ឈ្លាសវៃរបស់វៀតណាមប៉ណ្ណោះទេ ថែមទាំងជានាយឧត្តមសេនីយ៌ បានពិភព​លោកទាំងមូលនិងជាគូប្រជែងដ៏គោរពកោតសរសើរទៀតផង។ទេព កោសល្យដែលមាន ពីកំណើតរួមជាមួយអត្តចរិកសមញ្ញារបស់លោកត្រូវបាន អ្នកប្រាជ្ញពិភពលោក ស្ងេចសរសើរ។         ចំពោះលោក Hisao Suzuki នាយកក្រុមហ៊ុនសៀវភៅ Coal Sack (ជប៉ុន)ថា នាយកឧត្តមសេនីយ៌ Vo Nguyen Giap ជានិមិត្តរូបឲ្យស្មារតីអង់អាចក្លា​ហានប្រ ឆាំងពួកឈ្លានពានរបស់ប្រជាជាតិវៀតណាម។លោក Suzuki និយាយថា៖នាយ ឧត្តមសេនីយ៌ Vo Nguyen Giap មិនត្រឹមតែជាវីរជនរបស់វៀត ណាមប៉ណ្ណោះទេ ថែមទាំងជាវីរជនរបស់ទ្វីបអាស៊ីទៀតផង និងជាវីរជន១រូប ក្នុងចំណោមវីរជន នាំមុខពិភពលោកទៀតផង។ ជាមួយនឹងជ័យជំនះ Dien Bien Phu ឆ្នាំ ១៩៥៤ នាយឧត្តមសេនីយ៌បានធ្វើឲ្យផ្នែកយោធា ឧត្តមគតិ ទស្សននយោបាយរបស់ លោកប្រធានហូជីមិញក្លាយទៅជាកាពិតជាក់ស្តែង។ ​នោះគឺគ្មានអ្វីថ្លៃថ្លារជាង ឯករាជ្យសេរីភាពឡើយ។ ពេលក្រឡែកមើលឡើងវិញ ប្រវត្តិសាស្រ្តសត្តវត្សទី ២០ Vo Nguyen Giap ជាកេរិ៍ឈ្មោះដែលមិនអាចមិន និយាយដល់ឡើយ។         តាមឧត្តមនាវីត្រី លោក Jean Dufourcq និពន្ធនាយកទស្សាវដ្តី ការពារ ជាតិបារំាងថា នាយឧត្តមសេនីយ៌មិនត្រឹមតែមានទេពកោសល្យពី កំណើតអំពី វិស័យយោធាប៉ណ្ណោះទេ ថែមទាំងជាជន១រូប មានមនសិកា ទទួលខុសត្រូវអំពី នយោបាយទៀតផង។ ទេពកោសល្យរបស់លោកផ្នែកទៅ លើ  ការត្រិះរិះវិចារ វិទ្យាយ៉ាងក្លាំងក្លារ១នៅពេលដែលវិភាគនិងវាយតម្លៃចំពោះ គូបដិបក្ស។ លោក Jean Dufourcq ចែករំលែកថា៖តាមខ្ញុំថា មានការងារសំខាន់ចំនួន២ដែលនាយ ឧត្តមសេនីយ៌ Vo Nguyen Giap សម្រេចបាន។​នោះគឺ លោកបានប្រមូលផ្តុំ ក សាងក្រុមទ័ពតូច ១ ដែលខ្វះខាតគ្រប់បែបយ៉ាង ក្លាយទៅជាក្រុមកងទ័ព១មាន ការចាត់តាំង និងក្លាយទៅជា កងវរសេនាតូច កងវរសេនាធំពោពេញទៅដោយ កម្លាំងពលំ ប្រយុទ្ធប្រឆាំងជាមួយកងទ័ពបារាំង។ ការងារ១ទៀតគឺលោក បាន បើកចេញ តំបន់តស៊ូ ដែលតភ្ជាប់ពីព្រំដែនវៀតណាម-ចិន ចុះដល់ Bac  Bo ផងដែរ។         តាមអតីតកងទ័ពជើងគោកអាមេរិក លោក Andre Sauvageot ថា ៖ខ្ញុំនៅ ចាំបានថា ទោះបីលោកជាឥស្សរជនប្រវត្តិសាស្ត១រូបក្តី ប៉ុន្តែនាយឧត្តម សេនីយ៌ Vo Nguyen Giapមានការសាមញ្ញ ពេលជជែកអំពីជ័យជំនះរបស់ខ្លួន។ តាមនាយ ឧត្តមសេនីយ៌ Vo Nguyen Giap ថា លោកត្រឹមតែជាមនុស្សដើរតាម គោល នយោបាយដ៏ត្រឹមត្រូវរបស់បក្ស បដិវត្តិវៀតណាម និងរបស់លោកប្រ​ធានហូជី មិញតែប៉ុណ្ណោះ។         កេរិ៍ឈ្មោះ និងចរិយាសម្បត្តិរបស់នាយឧត្តមសេនីយ៌បានឆ្លងផុតពីព្រំ​ដែន ដិតដាមក្នុងអារម្មណ៌របស់ប្រជាជននៃប្រទេសនីមួយៗ។ សាស្រ្តាចារ្យ បណ្ឌិត Bualy Paphaphan ប្រធានផ្នែកភាសានិងព័ត៌មានសាធារណៈ  មហាវិទ្យាល័យ ឡាវឲ្យដឹងថា៖ធ្លាប់បានសិក្សានៅវៀតណាម ដូចច្នេះខ្ញុំបានឮ និងអានជាច្រើន អំពីទេពកោសល្យរបស់នាយឧត្តមសេនីយ៌ Vo Nguyen Giap ។​លោកជានិមិត្តរូប សម្រាប់ស្មារតីនិងបញ្ញារបស់ប្រជាជនវៀតណាមក្នុងការតស៊ូដណ្តើមឯករាជ្យ ជាតិ។ នាយឧត្តមលាចាកលោកហើយ ប៉ុន្តែគុណូបការៈនិងទេពកោសល្យ របស់លោកនៅជាប់ជានិច្ចក្នុងអារម្មណ៌របស់ខ្ញុំក៏ដូចជារបស់ប្រជាជនឡាវ។         អាចនិយាបានថា រួមជាមួយលោកប្រធានហូជីមិញ ទេពកោសល្យ និង អត្តចរឹតរបស់នាយឧត្តមសេនីយ៌ Vo Nguyen Giap បានរួមចំណែកបង្កើតឡើង រូបភាពទឹកដីវៀតណាម អង់អាចក្លាហាន វីរភាពក្នុងដួងចិត្តមិត្តភក្តិអន្តរជាតិ៕