ពិព័រណ៍អន្តរជាតិនៃកាដូនិងទំនិញសិប្បកម្មវិចិត្រសិល្បៈហាណូយ ឆ្នាំ២០២៦ (Hanoi Giftshow) បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ជាតិសម្រាប់ស្ថាបត្យកម្ម ផែនការ និងសំណង់ ទីក្រុងហាណូយ។ ពិព័រណ៍​​ឆ្នាំនេះ មានការចូលរួមពី​ស្តង់​ចំនួន ៥០០ មកពី​អាជីវកម្ម សហករណ៍ និង​មូលដ្ឋានផលិតកម្ម​ចំនួន ២៣០ មកពី​ខេត្តក្រុង​ចំនួន ១៧ ទូទាំងប្រទេស ហើយ​គ្រោងនឹងទាក់ទាញ​មនុស្សចូលរួមទស្សនានិងជួញដូរជាង ១០,០០០ នាក់។

Hanoi Giftshow ត្រូវបានប្រារព្ធឡើងជាប្រចាំ ក្រោមការដឹកនាំរបស់គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ មន្ទីរឧស្សាហកម្ម និងពាណិជ្ជកម្មទីក្រុងហាណូយ។ ចំណុចលេចធ្លោមួយនៃពិព័រណ៍ Hanoi Giftshow ២០២៦ គឺការជំរុញខ្លាំងនូវការតភ្ជាប់ពាណិជ្ជកម្មដោយផ្ទាល់ និងតាមអ៊ីនធឺណិត ស្របតាមនិន្នាការនៃពាណិជ្ជកម្មអេឡិចត្រូនិក និងសេដ្ឋកិច្ចឌីជីថល។

បន្ទាប់ពីការរៀបចំអស់រយៈពេល ១៥ ឆ្នាំកន្លងមក Hanoi Giftshow បានទាក់ទាញអាជីវកម្ម និងមូលដ្ឋានផលិតកម្មជាង ២៥០០ កន្លែងទូទាំងប្រទេស និងប្រទេសជាង ៣០ ចូលរួម៕