មេដឹកនាំទាំងពីរ​បានបញ្ជាក់ពីគោលនយោបាយខ្ជប់ខ្ជួន និងអាទិភាពខ្ពស់បំផុតរបស់ប្រទេសនីមួយៗ ក្នុងការរក្សា និងពូនជ្រុំចំណងមិត្តភាពដ៏​មហិមា សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការ​លើ​គ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាម និងឡាវ ដោយសង្កត់ធ្ងន់ថា នេះគឺជាទំនាក់ទំនងពិសេស និងយូរអង្វែងរវាងបក្សទាំងពីរ រដ្ឋទាំងពីរ និងប្រជាជននៃប្រទេសទាំងពីរ ដោយរួមគ្នាកសាង និងចែករំលែកឱកាសអភិវឌ្ឍន៍។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ និងការពិគ្រោះយោបល់លើបញ្ហាជាយុទ្ធសាស្ត្រ ក្នុងបរិបទនៃស្ថានភាពតំបន់ និងអន្តរជាតិមានការប្រែប្រួលយ៉ាងឆាប់រហ័ស និងស្មុគស្មាញ; ប​ន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងវេទិកាអន្តរជាតិ និងតំបន់ ដោយរួមចំណែកដល់ការរក្សាបរិយាកាសសន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និងការអភិវឌ្ឍ។

នៅរសៀលថ្ងៃទី ៨​ ខែតុលា នៅអការរដ្ឋសភាឡាវ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានជួបជាមួយប្រធានរដ្ឋសភាឡាវ លោក សុនសៃ ស៊ីផាន់ដូន។

បន្ទាប់នោះ នៅរសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រីវៀតណាម លោក ឡេ មិញហ៊ឹង និងនាយករដ្ឋមន្ត្រីឡាវ លោក សាលើមសៃ គុំម៉ាស៊ីត បានធ្វើជាសហ​អធិបតីនៃសន្និសីទជំរុញការវិនិយោគវៀតណាម-ឡាវ៕​