នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានទាក់ទងនឹងចំណាប់អារម្មណ៍ និងលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Dang Hoang Giang បានសង្កត់ធ្ងន់ថា ដំណើរទស្សនកិច្ចនេះបានបើកដំណាក់កាលថ្មីនៃការអភិវឌ្ឍ​សម្រាប់​ទំនាក់ទំនង​មិត្តភាព និងកិច្ចសហប្រតិបត្តិការវៀតណាម-ប៉ាណាម៉ា ដោយឆ្លើយ​តបនឹង​ផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ទាំងពីរ ក៏ដូចជានៅទូទាំងពិភពលោក។

កិច្ចសន្ទនាប្រកបដោយជោគជ័យរវាងអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក តូ ឡឹម និងប្រធានាធិបតីប៉ាណាម៉ា លោក José Raúl Mulino និង​ជំនួប​សវនាការរវាង​ថ្នាក់ដឹកនាំជាន់ខ្ពស់​នៃប្រទេសទាំងពីរ បានឯកភាពគ្នាលើទិសដៅយុទ្ធសាស្ត្រដើម្បីជំរុញទំនាក់ទំនងទ្វេភាគី​ឈាន​ចូលដំណាក់កាលអភិវឌ្ឍថ្មី តាម​ទិសជាក់​ស្តែង មាន​ប្រសិទ្ធភាព ទូលំទូលាយ និងនិរន្តរភាពកាន់តែខ្លាំង។

សេចក្តីថ្លែងការណ៍រួមកម្រិតខ្ពស់រវាងប្រទេសទាំងពីរបង្ហាញពីឆន្ទៈនយោបាយ ចក្ខុវិស័យយុទ្ធសាស្ត្រ និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសទាំងពីរក្នុងការធ្វើឱ្យស៊ីជម្រៅថែមទៀតនូវកិច្ច​សហប្រតិបត្តិការនិង​មិត្ត​ភាព​ប្រពៃណីរវាងវៀតណាម និងប៉ាណាម៉ា ដោយបង្កើតមូលដ្ឋានគ្រឹះ និងទិសដៅទំនាក់ទំនង​សម្រាប់ដំណាក់កាលអភិវឌ្ឍថ្មីរបស់ភាគីនីមួយៗ៕​