ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៦ មានភាពរស់រវើកជាមួយនឹងការសម្តែងតន្ត្របម្រើ សាធារណជន
10/02/2026 08:44
(VOVWORLD) - ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៦ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ១៣ ខែកុម្ភៈ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍វៀតណាម (ដុងអាញ ទីក្រុងហាណូយ) មិនត្រឹមតែជាកន្លែងទិញទំនិញសម្រាប់បុណ្យតេតប៉ុណ្ណោះទេ ប៉ុន្តែនេះក៏ជាកន្លែងវប្បធម៌ និងសិល្បៈដែលបម្រើដល់ប្រជាជននិងអ្នកទេសចរមួយចំនួនធំផងដែរ។

ជារៀងរាល់ថ្ងៃ ពិព័រណ៍នេះមានការសម្ដែងសិល្បៈចំនួនបី។ រូបថត៖ មិញក្វៀន/VOV1 ចាប់ពីថ្ងៃទី ៣ ខែកុម្ភៈ ពិព័រណ៍នេះនឹងរៀបចំការសម្តែងសិល្បៈចំនួនបីក្នុងមួយថ្ងៃៗ។ នៅពេលព្រឹក រោងមហោស្រពអូប៉េរ៉ា និងរបាំបាឡេជាតិវៀតណាមនឹងបង្ហាញការសម្តែងច្រៀង និងរាំ តន្ត្រីឧបករណ៍ភ្លេងប្រពៃណី និងការច្រៀងប្រជាប្រិយជាមួយនឹងប្រធានបទនិទាឃរដូវ។ នៅពេលរសៀល រោងមហោស្រពតុក្កតាវៀតណាម និងសហព័ន្ធសៀកវៀតណាមនឹងសម្តែងរបាំ សៀក និងការសម្តែងវេទមន្តដ៏អស្ចារ្យ។ នៅពេលល្ងាច នឹងមានការសម្តែងលើឆាក និងរឿងខ្លីៗដោយរោងមហោស្រពយុវជនវៀតណាម រួមជាមួយនឹងការសម្តែងសៀកជាច្រើនប្រភេទ។ ចំណុចលេចធ្លោមួយដែលទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជនយ៉ាងទូលំទូលាយគឺការសម្តែងចម្រៀងប្រជាប្រិយ Quan họ (ក្វាន់ហូ) មកពីខេត្តបាក់និញ ដែលមានសិប្បករ និងបទចម្រៀងពិរោះៗនៅក្នុងបរិយាកាសដែលជ្រួតជ្រាបក្នុងវប្បធម៌បុរាណរបស់ខេត្តគីញបាក។ លោក ឌឿង ឌឹក ថាំង អនុប្រធានក្លឹប Hoai Trung Quan Ho (ឃុំ Tien Du ខេត្ត Bac Ninh) បានចែករំលែកថា៖
TAG
VOV/VOVworld/ពិព័រណ៍និទាឃរដូវឆ្នាំ ២០២៦/ការសម្តែងតន្ត្រ/សេដ្ឋកិច្ច
Related





