VOV WorldVOV World
វគ្គទី ២ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦៖ រដ្ឋសភាពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងច្បាប់និងការអភិវឌ្ឍប្រទេសជាតិ
19/04/2026 11:43
[VOVWORLD] - បន្តកម្មវិធីនៃសម័យប្រជុំលើកទី ១ នៅព្រឹកថ្ងៃទី ២០ ខែមេសា រដ្ឋសភានីតិកាលទី ១៦ នឹងចាប់ផ្តើមដំណើការវគ្គទីពីរ ដោយពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងច្បាប់ ការត្រួតពិនិត្យ និងការអភិវឌ្ឍប្រទេសជាតិ។
វគ្គទី ២ នៃសម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦៖ រដ្ឋសភាពិចារណា និងសម្រេចលើបញ្ហាសំខាន់ៗជាច្រើនទាក់ទងនឹងច្បាប់និងការអភិវឌ្ឍប្រទេសជាតិ
19.4-am_chieu-15-dot_2.jpeg ទិដ្ឋភាពនៃសម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៦ (រូបថត៖ daibieunhandan.vn) យោងតាមកម្មវិធី នៅព្រឹកថ្ងៃធ្វើការដំបូងនៃវគ្គទី ២ រដ្ឋសភានឹងស្តាប់បទបង្ហាញ របាយការណ៍ផ្ទៀងផ្ទាត់ និងពិភាក្សាជាក្រុមៗដូចជា៖ សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយមួយចំនួនសម្រាប់ការអភិវឌ្ឍវប្បធម៌វៀតណាម; បង្កើតទីក្រុងដុងណាយចំណុះមជ្ឈិម; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីការអនុវត្តសាកល្បងនៃស្ថាប័នមេធាវីសាធារណៈ; សេចក្តីព្រាងសេចក្តីសម្រេចរបស់រដ្ឋសភាស្តីពីយន្តការ និងគោលនយោបាយជាក់លាក់ដើម្បីដោះស្រាយការរំលោភច្បាប់ដីធ្លីរបស់អង្គការ និងបុគ្គល ដែលកើតឡើងមុនពេលច្បាប់ដីធ្លីឆ្នាំ ២០២៤ ចូលជាធរមាន និងដំណោះស្រាយដើម្បីបន្តដោះស្រាយការលំបាក និងឧបសគ្គសម្រាប់គម្រោងដែលជាប់គាំង និងអូសបន្លាយ។ រដ្ឋសភាក៏បានចំណាយរយៈពេល ១,៥ ថ្ងៃដើម្បីពិភាក្សានៅក្នុងសម័យប្រជុំពេញអង្គ៖ វាយតម្លៃបន្ថែមលើលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋសម្រាប់ឆ្នាំ ២០២៥; ស្ថានភាពនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងខែដំបូងនៃឆ្នាំ ២០២៦; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២៦-២០៣០...៕
TAG
VOV/VOVWORLD/វគ្គទី ២/សម័យប្រជុំលើកទី ១ រដ្ឋសភានីតិកាលទី ១៦/